កម្តៅជម្លោះនៅតំបន់មជ្ឈិមបូព៌ា

រុស្ស៊ី ប្រកាសដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែ អាចបាញ់បានចម្ងាយជាង៣៥,០០០គីឡូម៉ែត្រ ដែលធ្វើឱ្យពិភពលោក


កម្តៅជម្លោះនៅតំបន់មជ្ឈិមបូព៌ា មិនទាន់ចុះត្រជាក់ផង ស្រាប់តែប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី១២ ខែឧសភា បានប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលអំពីគម្រោងដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែអន្តរទ្វីបប្រភេទថ្មីឈ្មោះ Sarmat នៅចុងឆ្នាំ២០២៦ នេះ។ រុស្ស៊ី បានអះអាងថា មីស៊ីលយុទ្ធសាស្ត្រដ៏មានអានុភាពមួយនេះមានសមត្ថភាពបាញ់បានចម្ងាយរហូតដល់ទៅជាង៣៥. ០០០គីឡូម៉ែត្រ ដែលអាចវាយប្រហារចំគោលដៅគ្រប់ទីកន្លែងលើសកលលោក។ ការប្រកាសនេះបានបង្កជាក្ដីបារម្ភជាថ្មីជុំវិញការប្រកួតប្រជែងអាវុធនុយក្លេអ៊ែ។
កម្តៅជម្លោះនៅតំបន់មជ្ឈិមបូព៌ា
ដោយ

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ។   ពិភពលោក ពេល នេះ កាន់ តែដេកលែង លក់ហើយក្រោយលោក វ្ល៉ាឌីមៀ ពូទីន ប្រកាស ថា រុស្ស៊ីនឹងដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែយុទ្ធសាស្ត្រថ្មីឈ្មោះ Sarmat នៅចុងឆ្នាំ២០២៦ ដែលរុស្ស៊ី អះអាងថា ជាមីស៊ីលដ៏មានអានុភាពបំផុត នៅ លើ ផែនដី។ លោក ពូទីន បានអះអាងថា មីស៊ីលនេះអាច បំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែ ដែល អាច បាញ់ បានចម្ងាយរហូតដល់ទៅជាង ៣៥,០០០គីឡូម៉ែត្រ ពោលគឺអាចវាយប្រហារដល់សហរដ្ឋអាម៉េរិក និងអឺរ៉ុប និងហោះទម្លុះប្រព័ន្ធខែលការពារមីស៊ីល ឬសំណាញ់ មេឃរបស់សត្រូវ បានយ៉ាង ងាយស្រួល។ តែយ៉ាងណា ក្រុម អ្នកវិភាគលោកខាងលិចយល់ឃើញថា ការអះអាងមួយចំនួនរបស់រុស្ស៊ី អាចជាការនិយាយ បំផ្លើស បំប៉ោងការពិតដែលពិបាកនឹងជឿ។   កម្មវិធី អភិវឌ្ឍន៍ មីស៊ីលនុយក្លេអ៊ែ Sarmat ត្រូវ បាន ពន្យារពេល និងជួបបរាជ័យក្នុងការសាកល្បង ជាច្រើន លើកច្រើនសានៅប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងការបាញ់សាកល្បង បរាជ័យនៅឆ្នាំ២០២៤ ផងដែរ។   សូមបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ី បញ្ឆេះ សង្គ្រាមចូលឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន តែងតែលើកឡើងពីអាវុធនុយក្លេអ៊ែរបស់រុស្ស៊ី ខណៈដែលភាពតានតឹងជាមួយលោកខាងលិច ដែល មាន សហ រដ្ឋអាម៉េរិកជាបង ធំ នៅតែបន្ត៕




អត្ថបទបន្ទាប់


ស្មារតីដឹងគុណមិនសាបសូន្យ! ជីប ម៉ុង បន្តឧបត្ថម្ភថវិកា ៥០ម៉ឺនដុល្លារ សង់ផ្ទះ ១០០ខ្នង បន្ថែមទៀត ជូនអតីតយុទ្ធជន

នៅពីក្រោយការអភិវឌ្ឍ គឺមានសន្ដិភាព ហើយនៅពីក្រោយសន្ដិភាព គឺមានវីរៈជនដ៏អង់អាចក្លាហាន ដែលបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី។ …

ក្រុមហ៊ុនយក្ស Samsung ខាតធ្ងន់ក រហូតដល់៦៦ពាន់លានដុល្លារត្រឹមមួយថ្ងៃ ដោយសារបរាជ័យក្នុងការដោះស្រាយបញ្ហាកម្មករធ្វើកូដកម្ម

ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung Electronics កំពុងជួបព្យុះសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ខ្លួនបានដាំក្បាលចុះយ៉ាងគំហុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ