ក្រុមហ៊ុនយក្ស Samsung

ក្រុមហ៊ុនយក្ស Samsung ខាតធ្ងន់ក រហូតដល់៦៦ពាន់លានដុល្លារត្រឹមមួយថ្ងៃ ដោយសារបរាជ័យក្នុងការដោះស្រាយបញ្ហាកម្មករធ្វើកូដកម្ម


ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung Electronics កំពុងជួបព្យុះសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ខ្លួនបានដាំក្បាលចុះយ៉ាងគំហុកនៅថ្ងៃទី១៣ ខែឧសភា ដែលធ្វើឱ្យតម្លៃទីផ្សារសរុបរបស់ក្រុមហ៊ុនត្រូវខាតបង់រហូតដល់ទៅជាង៦៦ពាន់លានដុល្លារអាម៉េរិកត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ វិបត្តិនេះបានកើតឡើងក្រោយពីការចរចាដោះស្រាយបញ្ហាប្រាក់ឈ្នួល ជាមួយសហជីពកម្មករ បានបរាជ័យ ដែលនាំឱ្យមានការព្រួយបារម្ភ ពីការរាំងស្ទះដល់ខ្សែច្រវាក់ផលិតកម្ម បន្ទះឈីបសកល។
ក្រុមហ៊ុនយក្ស Samsung
ដោយ

សារព័ត៌មាន CNBC ក្រុមហ៊ុនផលិតស្មាតហ្វូន និងបន្ទះឈីបធំជាងគេបំផុតរបស់កូរ៉េខាងត្បូង Samsung Electronics បានជួបប្រទះការធ្លាក់ចុះតម្លៃភាគហ៊ុនយ៉ាងខ្លាំងបំផុតមិនធ្លាប់មាន បន្ទាប់ពីកិច្ចចរចាប្រាក់ឈ្នួលជាមួយសហជីពកម្មករមិនអាចរកចំណុចរួមឃើញ។ ការធ្លាក់ចុះនេះ បានធ្វើឱ្យក្រុមហ៊ុននេះខាតបង់រហូតដល់៦៦ពាន់លានដុល្លារក្នុងរយៈពេលត្រឹម២៤ម៉ោង។   សម្ពាធនេះបានកើតឡើង ក្រោយពេលដែលកម្មករនិយោជិតជាង៤១,០០០នាក់ បានប្រកាសព្រមានធ្វើកូដកម្មទ្រង់ទ្រាយធំរយៈពេល១៨ថ្ងៃចាប់ពីថ្ងៃទី២១ ខែឧសភា តទៅ ដើម្បីទាមទារឱ្យមានការកែសម្រួលប្រព័ន្ធផ្ដល់ប្រាក់រង្វាន់ និងដំឡើងប្រាក់សំណងការងារឱ្យបានសមរម្យ។ សហជីពបានអះអាងថា កញ្ចប់សំណងដែលក្រុមហ៊ុនផ្តល់ឱ្យនាពេលបច្ចុប្បន្ន គឺមានកម្រិតទាបជាងអ្វីដែលពួកគេរំពឹងទុកឆ្ងាយណាស់។   ស្របពេលស្ថានការណ៍កំពុងឡើងកម្តៅ មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង បានចេញមុខជំរុញឱ្យភាគីទាំងពីរវិលមករកតុចរចាជាបន្ទាន់ ដើម្បីបញ្ចៀសការរាំងស្ទះដល់ផលិតកម្មបន្ទះឈីប ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ជាតិ។ អន្តរាគមន៍ពីរដ្ឋាភិបាលក្រុងសេអ៊ូលនេះ បានជួយឱ្យភាគីទាំងពីរបន្ធូរបន្ថយភាពតានតឹងបន្តិច និងជួយឱ្យតម្លៃភាគហ៊ុនងើបឡើងវិញខ្លះៗវិញ។   ទោះជាយ៉ាងណា សហជីពកម្មករនៅតែរក្សាជំហររឹងមាំ ដោយព្រមានថា ប្រសិនបើកូដកម្ម១៨ថ្ងៃនេះពិតជាកើតឡើងមែន វានឹងជះឥទ្ធិពលអាក្រក់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្មបន្ទះឈីប ហើយអាចធ្វើឱ្យក្រុមហ៊ុនខាតបង់ទឹកប្រាក់បន្ថែមរហូតដល់២០ពាន់លានដុល្លារទៀត ដែលនេះនឹងក្លាយជាវិបត្តិដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Samsung៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រុស្ស៊ី ប្រកាសដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែ អាចបាញ់បានចម្ងាយជាង៣៥,០០០គីឡូម៉ែត្រ ដែលធ្វើឱ្យពិភពលោក

កម្តៅជម្លោះនៅតំបន់មជ្ឈិមបូព៌ា មិនទាន់ចុះត្រជាក់ផង ស្រាប់តែប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី១២ ខែឧសភា បានប្រកាសដ៏គួរឱ្…

អាម៉េរិក នៅតែជាបងធំលើសង្វៀនយោធា និងសេដ្ឋកិច្ច ប៉ុន្តែចិនកំពុងបោះជំហានដេញតាមពីក្រោយយ៉ាងប្រកៀក

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បាន ទៅដល់ទីក្រុងប៉េកាំងហើយ ដែលនេះជាដំណើរទស្សនកិច្ចលើកទី២ ក្នុងប្រវត្តិសាស្ត្ររបស់លោកក្នុងនាម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ