អត្ថបទក្រុមហ៊ុន

រថយន្តអគ្គិសនី Hongqi E-QM5 បង្ហាញខ្លួនលើកដំបូងនៅកម្ពុជា ខណៈមនុស្សជាច្រើនបានសាកល្បង


ថ្មីៗនេះ រថយន្តអគ្គីសនី Hongqi E-QM5 បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ ម៉ូឌែលរថយន្តអគ្គីសនីនេះ អាចសន្សំសំចៃថាមពលបាន ១០០% និងមិនប៉ះពាល់ដល់បរិស្ថាន ហើយត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងរបស់វា។
រថយន្តអគ្គិសនី Hongqi E-QM5 បង្ហាញខ្លួនលើកដំបូងនៅកម្ពុជា

ម៉ូឌែលរថយន្តប្រភេទនេះ ត្រូវបានគេរចនាឡើងក្នុងល្បឿន ៤៣១ គីឡូម៉ែត្រ និង បំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿនបំផុត ដោយធ្វើការសាកថ្មរយៈពេល ១០ នាទី អាចធ្វើដំណើរបានចម្ងាយ ១០០ គីឡូម៉ែត្រ។ សម្រាប់ការសាកថ្មពី ២០% ទៅ ៨០% វាត្រូវការពេលតែ ៣០ នាទីប៉ុណ្ណោះ ។​ ដូច្នេះរាល់ដំណើរកម្សាន្តផ្សេងៗ អាចត្រូវដោះស្រាយបានយ៉ាងងាយស្រួល។

លើសពីនេះ ដើម្បីផ្ដល់ឲ្យអតិថិជននូវការសាកល្បងនិងសេវាកម្មកាន់តែប្រសើរ ក្រុមហ៊ុនអន្តរជាតិដ៏ល្បីល្បាញមួយនេះបានប្រារព្ធព្រឹត្តិការណ៍សាកល្បងដ៏ធំនៅសាលតាំងពិព័រណ៍ Hongqi ក្នុងរាជធានីភ្នំពេញ ដែលមានមនុស្សជាច្រើនបានចូលរួមសាកល្បងរថយន្តប្រភេទថ្មីនេះ។

មានអតិថិជនជាច្រើនបានមកសាលតាំងពិព័រណ៍រថយន្ត Hongqi ដើម្បីធ្វើការជិះសាកល្បង ហើយភាគច្រើននៃអ្នកចូលរួម គឺជាអតិថិជនក្នុងស្រុក។ ពួកគេបានទទួលយកនូវបទពិសោធន៍ជាមួយរថយន្តថ្មីនេះ ដោយពួកគេជាច្រើនបានចាប់អារម្មណ៍លើការរចនា និងការសម្តែងដ៏ប្លែករបស់វា ហើយអតិថិជនមួយចំនួនទៀតបាននិយាយត្រង់ៗថា​ «រថយន្តនេះស្អាតណាស់»។

អ្នកចូលរួមដែលធ្វើការសាកល្បងលើរថយន្តមិនចង់បញ្ឈប់នោះទេ ហើយបានបង្ហាញការចាប់អារម្មណ៍របស់ពួកគេជាខ្លាំង។ អតិថិជនមួយចំនួនទៀតបានធ្វើការកក់រថយន្តស៊េរីថ្មីនេះ ​នៅនឹងកន្លែងសាកផ្ទាល់ ដើម្បីក្លាយជាអតិថិជនកម្ពុជាដំបូងគេ។

ទន្ទឹមនឹងនេះ រថយន្តអគ្គីសនី Hongqi E-QM5 ត្រូវបានរចនាឡើងនូវរាងថ្មីស្រឡាង ផ្ទៃខាងមុខមានលក្ខណៈប្លែកពីគេ ហើយត្រូវបានគេទទួលស្គាល់យ៉ាងខ្លាំង។ អំពូល LED ក៏ត្រូវបានបង្កើតឡើងដោយមានលក្ខណៈទន់ភ្លន់ និង សិល្បៈផងដែរ។ ក្បាំងខាងមុខត្រូវបានរចនាឡើងជាពិសេស ដោយអមជាមួយនឹងអំពូលនៅសងខាង។ ហើយ LOGO ក៏ស្ថិតក្នុងចំណោមធាតុផ្សំនៃការរចនាផងដែរ។

រថយន្តអគ្គីសនី Hongqi E-QM5 មើលមួយភ្លេចអាចដឹងថា វាពិតជាអស្ចារ្យ និងល្អប្រណិត។ វាត្រូវបានបំពាក់ដោយបន្ទះឧបករណ៍ LCD ពេញលេញ និងអេក្រង់បញ្ជាចំកណ្តាលដ៏ធំ។ ផ្នែកខាងមុខអាចដំណើរការបាននៅលើអេក្រង់ដែលមានភាពងាយស្រួល និងប្រកបដោយបច្ចេកវិទ្យា។ រូបរាងនៃប្រអប់ដាក់លេខអេឡិចត្រូនិច ក៏ស្របនឹងរថយន្ត Hongqi H5 ដែលរំលេចនូវការចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀត។

ផ្នែកខាងក្រោយបានរចនាឡើងដោយមានកៅអីពីរជាមួយនឹងសោពហុមុខងារ និងមានប្រដាប់ដាក់កែវនៅលើបង្កាន់ដៃ ដែលធ្វើឲ្យអ្នកជិះកាន់តែមានផាសុកភាព។ ទីធ្លា​ខាងក្នុងមាន​ទំហំ​ធំ​ ដែលមាន​ភាពងាយស្រួល​យ៉ាងខ្លាំងសម្រាប់​ការ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​ក្រុមគ្រួសារ​។

ក្នុងរយៈពេលប៉ុន្មានឆ្មាំថ្មីៗនេះ ប្រទេសកម្ពុជាកំពុងជំរុញ និងលើកទឹកចិត្តជានិច្ច នូវរថយន្តថាមពលថ្មីដែលធ្វើឲ្យរថយន្តអគ្គិសនី បានចូលមកក្នុងចក្ខុវិស័យបន្តិចម្តងៗ។​ ក្នុងនាមជាភ្នាក់ងារទូទៅរបស់ក្រុមហ៊ុន Hongqi Automobile នៅកម្ពុជា ក្រុមហ៊ុន MING YANG GUOJI បានដាក់ចេញនូវសេវាកម្មគុណភាពខ្ពស់ និងគោលការណ៍ទិញរថយន្តសម្រាប់អតិថិជន ដែលធ្វើប្រជាជនខ្មែរអស់កង្វល់រឿងរថយន្តទៀតហើយ។

ម្យ៉ាងវិញទៀត ចំពោះការជាវរថយន្ត Hongqi អតិថិជនអាចរីករាយជាមួយនឹងការធានារថយន្តពី ៥ ឆ្នាំ និងការធានាថាមពលថ្មរយៈពេល ៨ ឆ្នាំ។ ដូច្នេះការធានារថយន្តបន្ទាប់ពីការលក់ និងការធានាត្រូវបានចាក់គ្រឹះដ៏រឹងមាំសម្រាប់អតិថិជនក្នុងការប្រើប្រាស់រថយន្តកាន់តែមានសុវត្ថិភាពនាពេលអនាគត៕

​​លេខទូរស័ព្ទទំនាក់ទំនង៖ 012324954

ទំនាក់ទំនង តេឡេក្រាម៖




អត្ថបទបន្ទាប់


ក្រុមសិទ្ធិមនុស្សគ្រោងប្ដឹងចាប់ខ្លួនអតីតប្រធានាធិបតីស្រីលង្កា ដែលកំពុងភៀសខ្លួននៅក្នុងប្រទេសសិង្ហបុរី

ព័ត៌មាន
ក្រុមសិទ្ធិមនុស្សអន្តរជាតិមួយបានចងក្រងឯកសារពីបទចោទប្រកាន់លើការរំលោភបំពាននៅប្រទេសស្រីសង្កា ហើយបានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌទៅអគ្គមេធាវីរបស់ប្រ…

ប្រធានអាស៊ាន «ថ្លែងបរិហារ និងខកចិត្តយ៉ាងក្រៃលែង» ចំពោះរបបយោធាមីយ៉ាន់ម៉ាដែលប្រហារជីវិតសកម្មជនបក្សប្រឆាំង៤នាក់

ព័ត៌មាន
បញ្ហាសិទ្ធិមនុស្ស និងអំពើហិង្សា នៅប្រទេសមីយ៉ាន់ម៉ា បានបង្កជាក្ដីព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់អាស៊ាន រួមទាំងពិភពលោក ខណៈរបបនេះបានប្រហារជីវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ