អាជីវកម្ម

អ្នកលក់នំសែនព្រះខែថាឆ្នាំនេះការលក់មិនសូវកាក់កបទេ


ក្រុមអាជីវករលក់នំសែនព្រះ និងនំផ្សេងៗ នៅក្នុងផ្សារអូឡាំពិកមានការត្អូញត្អែរថា នៅរដូវកាលពិធីសែនព្រះខែនៅឆ្នាំនេះ ការលក់របស់ពួកគាត់ហាក់មិនសូវកាក់កបដូចឆ្នាំមុននោះទេ។ ពួកគាត់លក់មិនសូវដាច់ ក៏ព្រោះតែ មួយរយៈមកនេះ មិនសូវមានមនុស្សម្នាដើរទិញទំនិញដូចកាលពីឆ្នាំមុនៗ។
អាជីវករលក់ដូរនំសែនព្រះខែនៅផ្សារអូឡាំពិក រូបភាព៖ ប៉ុក វន្ថា/ខេមបូណូមីស
ដោយ

ពិធីបុណ្យសែនព្រះខែ គឺធ្វើឡើងដើម្បី អបអរនូវរដូវប្រមូលផលពេញនិយមមួយ  ហើយភាគច្រើនពិធីបុណ្យនេះ គឺមានការធ្វើឡើងដោយជនជាតិ ចិន, ចិន-តៃវ៉ាន់, និងប្រជាជនវៀតណាមជាដើម។ នៅកម្ពុជា ពិធីបុណ្យនេះ ក៏មានការរៀបចំធ្វើឡើង ដោយប្រជាជនខ្មែរ ដែលមានជាប់សែស្រឡាយចិនផងដែរ។ ក្នុងនោះ គេសង្កេតឃើញថាក្នុងឱកាសពិធីបុណ្យនេះ នំសែនព្រះខែ គឺជាគ្រឿងសំណែនដ៏សំខាន់មួយ។ ក៏ប៉ុន្ដែ នៅឆ្នាំនេះ ការលក់នំសែនព្រះខែ ហាក់មិនសូវកាប់កបដូចឆ្នាំមុនៗនោះឡើយ។  

លោកស្រី សោភា ដែលជាអាជីវករលក់នំសែនព្រះខែ និងដូចជានំផ្សេងៗនៅផ្សារអូឡាំពិក បានរៀបរាប់ប្រាប់ក្រុមការងារខេមបូណូមីសថា សម្រាប់ថ្ងៃសែនព្រះខែឆ្នាំនេះ ការលក់របស់គាត់មិនសូវដាច់ដូចមុនទេ ព្រោះថាមិនសូវមានភ្ញៀវមកដើរផ្សារច្រើន ដោយបានធ្វើឲ្យប្រាក់ចំណូលរបស់គាត់មានការធ្លាក់ចុះខាំ្លង ហើយប្រាក់ចំណេញទៀតសោតក៏ទទួលបានតិចតួចទៅតាមនោះដែរ។ 

លោកស្រី ហ៊ុន សៀ ដែលជាអាជីវករដូចគ្នានេះ ក៏បានលើឡើងមិនខុសពីការអាជីវករផ្សេងទៀតនោះដែរ ដោយការលក់របស់លោក  នៅឆ្នាំនេះមានការធ្លាក់ចុះជាង៥០%ឯណោះ ព្រោះថា នៅពេលនេះដោយសារតែកូវីដ១៩ រីករាលដាលខ្លាំងទើបធ្វើឲ្យ មនុស្សម្នាមិនសូវដើរទិញទំនិញច្រើនដូចមុន។ ដ្បិតថា ការលក់នៅផ្សារមិនសូវមានអ្នកទិញច្រើនក៏ពិតមែន ប៉ុន្ដែ អាជីវកររូបបានគូសបញ្ជាក់ថា គាត់ក៏បានលក់នំសែនព្រះខែនេះ នៅតាមប្រព័ន្ធអនឡាញខ្លះដែរ ដើម្បីគួបផ្សំជាមួយគ្នា ហើយវាក៏បានជួយជំរុញការលក់របស់លោកបានមួយកម្រិតដែរ។

លោកស្រី ហ៊ុន សៀ ដែលជាអាជីវករលក់នំសែនព្រះខែ

អាជីវករផ្សារអូឡាំពិក ម្នាក់ទៀត លោកស្រី ដានី ក៏បានត្អូញត្អែរពីការលក់មិនសូវដាច់ប៉ុន្មានដែរ ខណៈដែលនំទាំងអស់ ដែលលោកស្រីលក់រាល់ថ្ងៃនេះ គឺបញ្ជាទិញបន្តមកពីខេត្តកំពត នៅពេលដែលការលក់មិនសូវកាក់កបបែបនេះ ក៏បានធ្វើឲ្យប្រាក់ចំណូលមានការធ្លាក់ចុះច្រើនផងដែរ។

មិនសូវមានភ្ញៀវដើរទិញទំនិញច្រើននោះទេ

សូមបញ្ជាក់ថា បញ្ហាកូវីដ-១៩ នៅកម្ពុជា គិតមកទល់ពេលនេះ នៅតែមិនទាន់មានការថមថយនៅឡើយទេ ដោយចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃ នៅតែមានខ្ទង់ជាង៥០០ ទៅ៦០០នាក់ក្នុងមួយថ្ងៃ។ យ៉ាងណាក៏ដោយចុះ គិតមកទល់ពេលនេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋបានច្រើនហើយ ពោលគឺសម្រេចបានប្រមាណ ជាង៩៨%ហើយ នៃផែនការចាក់ជូនពលរដ្ឋ១០លាននាក់៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ីត្រៀមចាក់វ៉ាក់សាំងដូសទី៣ នៅពេលដែលអត្រាចាក់វ៉ាក់សាំងទូទៅកើនដល់៨០%

ព័ត៌មាន
ក្រឡេកទៅមើលរឿវរ៉ាវនៅប្រទេសម៉ាឡេស៊ីវិញម្តង។ មន្ត្រីជួរមុខដែលប្រឈមនឹងការឆ្លងកូវីដ១៩ខ្ពស់ រាប់បញ្ចូលទាំងបុគ្គលិកសុខាភិបាល ព្រមទាំងមនុស្សចាស…

អាមេរិក និងចិន ពិតជាកំពុងបង្កឲ្យមាន «សង្គ្រាមត្រជាក់ជាថ្មី» មែនដែរ ឬទេ?

ព័ត៌មាន
បញ្ហាជម្លោះអាមេរិក និងចិនទាំងនៅក្នុងវិស័យនយោបាយការទូត និងពាណិជ្ជកម្មកំពុងបង្កក្ដីបារម្ភកាន់តែខ្លាំងឡើងៗសម្រាប់ពិភពលោក រហូតមកដល់ថ្មីៗនេះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ