រដ្ឋាភិបាលសិង្ហបុរី

រដ្ឋាភិបាលសិង្ហបុរីនឹងផ្តល់ជំនួយជាង៥ម៉ឺនដុល្លារជួយចិញ្ចឹមក្មេងតាំងពីកើតរហូតដល់អាយុ១៦ឆ្នាំ ដើម្បីជំរុញឱ្យពលរដ្ឋយកកូន


ប្រទេសដែនកោះសិង្ហបុរី កំពុងធ្វើកំណែទម្រង់ដ៏ធំលើគោលនយោបាយគាំទ្រគ្រួសារ ដោយជួយចិញ្ចឹមកូនម្នាក់ៗចាប់ពីកើតរហូតដល់អាយុ១៦ឆ្នាំ ដែលមានទំហំរហូតដល់ជាង៥៥,០០០ដុល្លារអាម៉េរិក។ រដ្ឋាភិបាលសិង្ហបុរី កំពុងប្តូរពីការជួយដោយផ្តោតលើដំណាក់កាលសម្រាលកូនទៅជាការជួយរយៈពេលវែងចាប់ពីកុមារកើត ការថែទាំ រហូតដល់ការអប់រំ និងការឈប់សម្រាកថែទាំកូន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែសីហា នេះ។
រដ្ឋាភិបាលសិង្ហបុរី
ដោយ

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរេន វង់ (Lawrence Wong) បានប្រកាសកញ្ចប់គាំទ្រកុមារថ្មី ដើម្បីកាត់បន្ថយបន្ទុកចំណាយសម្រាប់គ្រួសារដែលមានកូន។ កញ្ចប់គាំទ្រថ្មីនេះ រួមមាន ប្រាក់អំណោយសម្រាប់ការសម្រាកទារកម្នាក់ចំនួន១០,០០០ដុល្លារ ប្រាក់ជួយចិញ្ចឹម២,០០០ដុល្លារក្នុងមួយឆ្នាំ សម្រាប់កុមារម្នាក់ចាប់ពីកើតរហូតដល់អាយុ១៦ឆ្នាំ ជំនួយសម្រាប់កាត់បន្ថយថ្លៃថែទាំកុមារឱ្យមកនៅត្រឹមប្រហែល១៥០ដុល្លារក្នុងមួយខែ និងប្រាក់បន្ថែមចំនួន១០,០០០ដុល្លារសម្រាប់ការសិក្សា បន្ទាប់ពីមធ្យមសិក្សា។
ចំណុចសំខាន់មួយទៀត គឺកុមារសិង្ហបុរី គ្រប់រូបនឹងទទួលបានការគាំទ្រជាមូលដ្ឋានដូចៗគ្នា មិនថាពួកគេជាកូនទី១ កូនទី២ ឬកូនទី៣នោះឡើយ។ ការគាំទ្រក៏មិនផ្តោតត្រឹមពេលកូនទើបតែកើតនោះដែរ ប៉ុន្តែនឹងបន្តជាប្រចាំរហូតដល់ពួកគេធំដឹងក្ដី ដើម្បីជួយគ្រួសារពលរដ្ឋទប់ទល់នឹងការចំណាយដែលកើនឡើងតាមអាយុរបស់កុមារ។
រដ្ឋាភិបាលសិង្ហបុរី ក៏នឹងសងថ្លៃឈប់សម្រាកដែលពាក់ព័ន្ធការថែទាំកូនជូននិយោជកពេញលេញតាមកម្រិតកំណត់ផងដែរ ខណៈដែលច្បាប់ឈប់សម្រាកថែទាំកូននឹងកើនឡើងដល់ចន្លោះពី៨-១២ថ្ងៃក្នុងមួយឆ្នាំសម្រាប់ឪពុកម្តាយម្នាក់អាស្រ័យលើចំនួនកូនដែលពួកគេមាន។
ទោះជាយ៉ាងណាប្រាក់ជំនួយតែមួយមុខមិនអាចដោះស្រាយបញ្ហាទាំងអស់របស់គ្រួសារពលរដ្ឋសិង្ហបុរីបានឡើយ។ ឪពុកម្តាយនៅតែប្រឈមនឹងម៉ោងធ្វើការយូរ ការងារមិនសូវមានភាពបត់បែន និងការបាត់បង់ឱកាសការងារ ឬប្រាក់ចំណូលដោយសារការមើលថែកូន ជាពិសេសសម្រាប់ស្ត្រីជាម្ដាយ។
ដូចនេះកញ្ចប់ជំនួយថ្មីនេះអាចជាការផ្លាស់ប្តូរដ៏ធំមួយក្នុងគោលនយោបាយគ្រួសារនៅសិង្ហបុរី ប៉ុន្តែសំណួរសួរថា តើការជួយចិញ្ចឹមកូនម្នាក់ៗចាប់ពីកើតរហូតដល់អាយុ១៦ឆ្នាំសរុបជាង៥៥,០០០ដុល្លារអាម៉េរិក នេះអាចធ្វើឱ្យពលរដ្ឋសិង្ហបុរី ហ៊ានមានកូនកាន់តែច្រើនដែរ ឬទេ?

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ការដាក់ពន្ធលើប្រទេស៤០ របស់អាម៉េរិក កំពុងប្រែក្លាយពីសង្គ្រាមប្រឆាំងពន្ធទៅសង្គ្រាមប្រឆាំងខ្សែច្រវាក់ផលិតកម្មរបស់ចិន

ជាច្រើនទសវត្សរ៍មកហើយ ពិភពលោកបានស្គាល់ស្លាកសញ្ញា “Made in China” យ៉ាងច្បាស់ថា ជាទំនិញផលិតនៅប្រទេសចិន ប៉ុន្តែខ្សែច្រវាក់ផលិតកម្មសម័យទំនើប…

កងទ័ពថៃមិនទទួលស្គាល់ពីភាពបរាជ័យលើការស៊ើបការណ៍សម្ងាត់ ទោះរងការវាយប្រហារ៥១កន្លែងត្រឹម១យប់

កាលពីថ្ងៃទី២៤ ខែសីហា កងទ័ពថៃបានចេញមុខបដិសេធការចោទប្រកាន់អំពីការបរាជ័យនៃប្រព័ន្ធស៊ើបការណ៍សម្ងាត់របស់ខ្លួន ក្រោយហេតុការណ៍វាយប្រហារដ៏សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ