ចំណូលពន្ធដារ

រដ្ឋអាចបាត់ចំណូលពន្ធប្រមាណ៨០លានដុល្លារអាមេរិក ពីការបន្ដលើកលែងពន្ធអាករលើមុខទំនិញមួយចំនួន


ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ពន្ធអាករលើតម្លៃបន្ថែមលើមុខទំនិញមួយចំនួន ដែលជាអាហារចាំបាច់របស់ប្រជាពលរដ្ឋ ជាបន្ទុករបស់រដ្ឋរយៈពេលពីរឆ្នាំពីឆ្នាំ២០២២ដល់ឆ្នាំ២០២៣ ខណៈដែលការលើកលែងនេះ រដ្ឋអាចនឹងត្រូវបាត់ចំណូលប្រមាណ ៨០លានដុល្លារ។ ជាក់ស្ដែង ជាបទពិសោធន៍កន្លងមក តាមរយៈការអនុវត្តវិធានការលើកលែងនេះ រដ្ឋបានបាត់ចំណូលប្រមាណ ៤០លានដុល្លារអាមេរិកក្នុង១ឆ្នាំ។ នេះបើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ស្រ្តី២នាក់កំពុងដើរទិញទំនិញនៅផ្សារទំនើប

បើ​តាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រជាពលរដ្ឋ​នឹង​បន្ដ​ទទួល​បានការ​លើកលែង​ពន្ធ​(​អាករ​លើ​តម្លៃបន្ថែម​) រយៈពេល​២​ឆ្នាំ​ទៀត ចាប់ពី​ឆ្នាំ​២០២២-២០២៣ នៅ​ពេល​ពួក​គេ​ទិញ​ទំនិញ ដែល​ទទួល​បានការ​លើកលែង​ពន្ធ​ពី​ទីផ្សារ ឬ​ផ្សារ​ទំនើប​យក​មក​ទទួលទាន​ប្រចាំ​ថ្ងៃ​។ អាហារ ដែល​ទទួល​បានការ​លើកលែង​អាករ​លើ​តម្លៃបន្ថែម​រួម​មាន​ទឹកត្រី ស្ករ អំបិល ទឹកស៊ីអ៊ីវ ត្រី​-​សាច់ និង​ស៊ុត​ជាដើម​។

បើ​តាម​ការ​លើក​ឡើង​របស់​ឯកឧត្តម នុប សុ​ធន​វិចិត្រ អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ យ៉ាង​ហោច​ណាស់​រដ្ឋ​អាច​ប្រឈម​នឹង​បាត់បង់​ចំណូល​ប្រមាណ ៨០​លាន​ដុល្លារ​អា​មេ​រិ​ក ពី​ការ​លើកលែង​អាការ​លើ​តម្លៃបន្ថែម​ចំពោះ​មុខទំនិញ​ទាំង​អស់នេះ​។ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ជា​បទ​ពិសោធន៍​កាលពី​ឆ្នាំ​២០១៨ ការ​ប្រមូល​ចំណូល​លើ​វិស័យ​ពាក់ព័ន្ធ​នានា​របស់​រដ្ឋ​មានការ​ថយ​ចុះ​ប្រមាណ ៤០​លាន​ដុល្លារ​អា​មេ​រិ​ក ក្រោយ​ក្រសួង​ដាក់​ចេញ​យន្តការ​លើកទឹកចិត្ត​នេះ​ជា​លើក​ដំបូង​។ 

ទោះ​យ៉ាងណា ការ​ដាក់​ចេញ​យន្តការ​នេះ វា​បាន​បង្ហាញ​ពី​ការ​គិតគូ និង​រួមចំណែក​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ​សម្រួល​ជីវភាព​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ជាតិ​ទាំងមូល​។ ឯកឧត្តម នុប សុ​ធន​វិចិត្រ បន្ថែម​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជា​សេនាធិការ​បាន​រៀបចំ​ឲ្យ​មានការ​លើកទឹកចិត្ត​ផែ្ន​ក​ពន្ធ និង​លើកលែង​ពន្ធ​-​អាករ​ជា​ហូរហែ​រួច​មក​ហើយ ទាំង​ក្នុង​គោលដៅ​ជួយ​សម្រួល​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​សម្រួល​ដល់​សហគ្រាស និង​អាជីវកម្ម ដែល​រង​ផល​ប៉ះពាល់​នានា ឬ​វិស័យ​ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​។

អ្នកជំនាញ​ក្នុង​វិស័យសេដ្ឋកិច្ច បាន​ចាត់​ទុក​ការ​ទទួល​បន្ទុក​អាករ​លើ​តម្លៃបន្ថែម​ពី​រដ្ឋ ជា​រួមចំណែក​ជួយ​លើក​ស្ទួយ និង​សម្រួល​ជីវភាព​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​រក្សា​អតិផរណា​តម្លៃ​ទំនិញ​លើ​ទីផ្សារ​មិន​ឲ្យ​មានការ​ប្រែប្រួល​ជាដើម​។ ប៉ុន្តែ​អ្នកជំនាញ​ហាក់​បារម្ភ​ចំពោះ​តម្លាភាព​ក្នុង​ការ​ទទួល​បាន​អត្ថប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ពី​ម្ចាស់​ក្រុមហ៊ុន សហគ្រាស និង​អាជីវកម្ម​ដែល​ទទួល​បានការ​លើកលែង​ពី​វិធានការ​នេះ​។ ជាមួយ​គ្នា​នេះ អ្នកជំនាញ ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រួតពិនិត្យ និង​តាមដាន​ការ​អនុវត្ត​យន្តការ​លើកទឹកចិត្ត​នេះ​ឲ្យ​បាន​ដិត​ដល់ ដើម្បី​ធានា​ពី​ភាព​ត្រឹមត្រូវ​ក្នុង​ការ​ទទួល​បាន​អត្ថប្រយោជន៍​របស់​ប្រជាពលរដ្ឋ​៕ 

None



អត្ថបទបន្ទាប់


កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល៤ដងក្នុងរយៈពេលជាងពីរសប្តាហ៍ប៉ុណ្ណោះ

សារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃច័ន្ទទី១៧ខែមករានេះ បន្តចុះផ្សាយព្រោងព្រាតនៅលើទំព័រមុខរបស់ខ្លួន បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់សាក…

វេទិកាទេសចរណ៍អាស៊ានផ្ដល់ឱកាសអ្វីខ្លះសម្រាប់កម្ពុជា?

អស់រយៈពេលជាង ២ឆ្នាំ មកហើយ ដែលវិស័យទេសចរណ៍កម្ពុជា បានរងផលប៉ះពាល់ខ្លាំងដោយសារតែវិបត្តិកូវីដ១៩ ខណៈវិស័យនេះទើបចាប់ផ្ដើមធូរស្បើយ ក្រោយរា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ