ឧស្សាហកម្មរថយន្តថៃធ្លាក់ចុះដល់កម្រិតទាបបំផុត!

ការលក់ និងការនាំចេញរថយន្តរបស់ថៃបានធ្លាក់ចុះដល់កម្រិតទាបបំផុតនៅឆ្នាំ២០២៤


ខណៈដែលបំណុលគ្រួសារពលរដ្ឋ និងឥណទានមិនដំណើរប៉ោងឡើងខ្លាំង បានទាញទម្លាក់ឧស្សាហកម្មរថយន្តរបស់ថៃ ឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានកាលពីឆ្នាំ២០២៤ ក្នុងរយៈពេល៤ឆ្នាំកន្លងទៅនេះ។ ផលិតកម្មរថយន្តរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះបានធ្លាក់ចុះរហូតដល់២០% ការលក់ក្នុងស្រុកធ្លាក់ចុះជាង២៦% រីឯការនាំចេញធ្លាក់ចុះ៨,៨%។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ឧស្សាហកម្មរថយន្តថៃធ្លាក់ចុះដល់កម្រិតទាបបំផុត!
ដោយ

សហព័ន្ធឧស្សាហកម្មថៃបានអះអាងថា ផលិតកម្មរថយន្តរបស់ប្រទេសថៃក្នុងឆ្នាំ២០២៤ បានធ្លាក់ចុះ២០% ដែលជាការធ្លាក់ចុះទាបបំផុតក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ដោយសារការលក់ និងការនាំចេញក្នុងស្រុកចុះខ្សោយខ្លាំង។ ស្ថិតិបានបង្ហាញថា ការផលិតរថយន្តរបស់ថៃកាលពីឆ្នាំ០២៤បានធ្លាក់ចុះមកត្រឹម១,៤លានគ្រឿង ខណៈកាលពីឆ្នាំ២០២៣ មានចំនួន១,៨លានគ្រឿង។

ក្រៅពីផលិតកម្មធ្លាក់ចុះហើយនោះ ស្ថិតិនៃការលក់ក្នុងស្រុកបានធ្លាក់ចុះជាង២៦% ដល់កម្រិតទាបបំផុតដោយពេញមួយឆ្នាំ២០២៤ ថៃអាចលក់រថយន្តថ្មីបានតែត្រឹមជាង៥៧ម៉ឺនគ្រឿងប៉ុណ្ណោះ ដោយសារតម្រូវការកាន់តែខ្សោយ ហើយធនាគារបានរឹតបន្តឹងលើកម្ចីរថយន្ត ចំពេលមានបំណុលគ្រួសារហក់ឡើងខ្ពស់។

លោក ស៊ូរ៉ាផុង ផៃស៊ីតផាតាណាផុង (Surapong Paisitpattanapong ) អ្នកនាំពាក្យក្លឹបឧស្សាហកម្មរថយន្តថៃបានអះអាងថា ការនាំចេញរថយន្តកាលពីឆ្នាំមុនបានធ្លាក់ចុះ៨,៨% មកនៅត្រឹម១លានគ្រឿង ដោយសារបញ្ហាភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងពីរថយន្តអគ្គិសនី និងវិធានការបញ្ចេញកាបូនដ៏តឹងរ៉ឹងនៅក្នុងប្រទេសមួយចំនួន។

ប្រទេសថៃគឺជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលមួយចំនួនរបស់ពិភពលោករួមទាំងក្រុមហ៊ុន Toyota និង Honda ផងដែរ។

ស្ថិតក្នុងស្ថានភាពទីផ្សារបែបនេះ គេបានធ្វើការព្យាករថា នៅឆ្នាំ២០២៥ នេះ ឧស្សាហកម្មរថយន្តថៃអាចផលិតរថយន្តបានយ៉ាងច្រើនត្រឹមតែ១,៥លានគ្រឿងប៉ុណ្ណោះ ក្នុងនោះ១លានគ្រឿងសម្រាប់នាំចេញ និងនៅចំនួននៅសល់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វៀតណាមកំពុងប្រុងជើងការ ដើម្បីឆ្លើយតបនឹងលទ្ធភាពនៃការផ្ទុះសង្គ្រាមពាណិជ្ជកម្មពិភពលោក

ស្របពេលស្ថានភាពសេដ្ឋកិច្ចពិភពលោកបន្តវិវត្តយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មាន នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ (Pham Minh Chinh) បានជំរ…

ចិនដាក់ក្រុមហ៊ុនសម្លៀកបំពាក់របស់អាម៉េរិកក្នុងបញ្ជីខ្មៅ ដើម្បីផ្ចាញ់តបនឹងវិធានការពន្ធរបស់លោក ត្រាំ

មហាយក្សចិនបានដាក់ក្រុមហ៊ុនសម្លៀកបំពាក់មួយ ដែលជាម្ចាស់ម៉ាកសម្លៀកបំពាក់ Calvin Klein និងម៉ាក Tommy Hilfiger របស់អាម៉េរិកក្នុងបញ្ជីខ្មៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ