ការប្រើប្រាស់រូបិយវត្ថុជាតិ ជួយធានាដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

ជំទាវ ជា សិរី៖ ការប្រើប្រាស់រូបិយវត្ថុជាតិ ជួយធានាដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់ពីខាងក្រៅ


មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា អះអាងថា ការប្រើប្រាស់ប្រាក់រៀល បានរួមចំណែកដល់កិច្ចការពារ និងពង្រឹងអធិបតេយ្យសេដ្ឋកិច្ច អត្តសញ្ញាណជាតិ សាមគ្គីភាព និងការរីកចម្រើនសេដ្ឋកិច្ច និងសង្គម។ តួយ៉ាង ការប្រើប្រាស់រូបិយវត្ថុជាតិនៅក្នុងសេដ្ឋកិច្ច ពិតជាមានសារៈសំខាន់ណាស់ក្នុងការពង្រឹង ឯករាជ្យនយោបាយរូបិយវត្ថុ ក្នុងការរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិខាងក្រៅ ខណៈកម្រិតដុល្លាររូបនីយកម្មខ្ពស់នៅកម្ពុជា បានដាក់កំហិតដល់គោលនយោបាយរូបិយវត្ថុផងដែរ។
ជំទាវ ជា សិរី៖ ការប្រើប្រាស់រូបិយវត្ថុជាតិ ជួយធានាដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់ពីខាងក្រៅ
ដោយ

ថ្លែងក្នុងទិវាខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ការប្រើប្រាស់ប្រាក់រៀល ពិតជារួមចំណែក ដោយផ្ទាល់ និងប្រយោល ដល់កិច្ចការពារ និងពង្រឹងអធិបតេយ្យសេដ្ឋកិច្ច អត្តសញ្ញាណជាតិ សាមគ្គីភាព និងការរីកចម្រើនសេដ្ឋកិច្ច និងសង្គម។ បទពិសោធន៍នៃការរាតត្បាតកូវីដ១៩ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ធនាគារកណ្ពាលនៃបណ្តាប្រទេសជាច្រើនដែលមានឯករាជ្យផ្នែករូបិយវត្ថុ បានអនុវត្តគោលនយោបាយ តាមរយៈការកាត់បន្ថយអត្រាការប្រាក់គោល និងកម្មវិធីចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងទីផ្សារ និងបានចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យងើបឡើងវិញយ៉ាងឆាប់រហ័សនៅពេលសេដ្ឋកិច្ចប្រឈមនឹងការកើនឡើងខ្ពស់នៃអតិផរណា ដោយសារឥទ្ធិពលនៃសង្រ្គាមរុស្សី និងអ៊ុយក្រែន។

លោកជំទាវ ជា សិរី អះអាងទៀតថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន និងផ្តល់លទ្ធភាពដល់ធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់កាន់តែមានប្រសិទ្ធិភាព ជាពិសេសការកំណត់ការប្រាក់គោល និងការផ្តល់សាច់ប្រាក់បន្ថែមដល់សេដ្ឋកិច្ច ដែលមានឥទ្ធិពលលើអត្រាការប្រាក់ទីផ្សារ ការវិនិយោគ និងផលិតកម្ម នឹងឈានទៅជំរុញឱ្យមានការបង្កើនការងារធ្វើ ការបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋផងដែរ។

លោកជំទាវ ជា សិរី បញ្ជាក់បន្ថែមថា ចំពោះកម្រិតដុល្លាររូបនីយកម្មខ្ពស់នៅកម្ពុជា បានដាក់កំហិតដល់គោលនយោបាយរូបិយវត្ថុ ដោយសារធនាគារជាតិនៃកម្ពុជា មានឥទ្ធិពលតែលើការផ្គត់ផ្គង់ប្រាក់រៀលប៉ុណ្ណោះ ខណៈដែលប្រាក់ដុល្លារស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារកណ្តាលអាមេរិក។

បន្ថែមពីនេះ ការប្រើប្រាស់រូបិយវត្ថុជាតិ ក៏អាចជួយធ្វើឱ្យវិស័យក្រៅប្រទេសមានភាពប្រសើរ និងធននឹងការប៉ះទង្គិចនានា តាមរយៈការគ្រប់គ្រងលើអត្រាប្តូរប្រាក់ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់ទំនិញនាំចេញ ឬកាត់បន្ថយការនាំចូល ដែលជួយឱ្យគណនីចរន្ត និងជញ្ជីងពាណិជ្ជកម្មមានអតិរេក និងគាំទ្រដល់ការកកើតទុនបម្រុងអន្តរជាតិឱ្យបានរឹងមាំផងដែរ។ ម៉្យាងទៀត រាជរដ្ឋាភិបាលបានកាត់បន្ថយការពឹងផ្អែកលើបំណុលពីបរទេស តាមរយៈការកៀរគរមូលនិធិរូបិយវត្ថុក្នុងស្រុក ដើម្បីគាំទ្រដល់ការផ្តល់ហិរញ្ញប្បទាន សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍផ្សេងៗ។

បើតាម ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជាដដែលនេះ ក្នុងបរិការដែលដុល្លាររូបនីយកម្មបានចាក់ជ្រៅនៅក្នុងសេដ្ឋកិច្ចសង្គម ជាពិសេសក្នុងផ្នត់គំនិតរបស់ប្រជាជននោះ វាចាំបាច់ការជំរុញឱ្យប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ និងបន្តទាមទារឱ្យមានការចូលរួមបន្ថែមទៀតពីគ្រប់មជ្ឈដ្ឋានទាំងអស់។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជា និងបន្តជំរុញអនុវត្តគោលនយោបាយ រូបិយវត្ថុ និងវិធានការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដោយផ្អែកលើយន្តការទីផ្សារ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តការ ជាមួយភាគីពាក់ព័ន្ធ ក្នុងការអនុវត្តការងារនេះឱ្យកាន់តែមានប្រសិទ្ធភាព៕




អត្ថបទបន្ទាប់


សិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យ…

កម្ពុជារំពឹងរោងចក្រផលិតសំបកកង់រថយន្តតម្លៃ៣០០លានដុល្លាទើបដំណើរថ្មី នឹងជួយរក្សាលំនឹងតម្លៃកៅស៊ូក្នុងស្រុក

រោងចក្រផលិតសំបកកង់រថយន្តនៅខេត្តព្រះសីហនុរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី បានបើកដំណើរការផលិតជាផ្លូវការកាលពីថ្ងៃទី១៩ ខែមីនា ឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ