វិស័យកសិកម្ម

រាជរដ្ឋាភិបាលដាក់គោលនយោបាយអាទិភាពចំនួនពីរ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មឱ្យកាន់តែប្រសើរ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា គោលនយោបាយអាទិភាពទី៥ និងទី៦របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលត្រូវបានដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺមានសារសំខាន់ណាស់ក្នុងការជួយពង្រឹង និងសម្រួចបន្ថែមក្នុងការទាក់ទាញវិនិយោគិន និងបង្កើននូវសក្តានុពលកសិកម្មកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
3
ដោយ

ដើម្បីធានាបាននូវភាពជោគជ័យនៅក្នុងការអនុវត្តគោលនយោបាយអាទិភាពទាំងនេះ ក៏ដូចជាអភិវឌ្ឍន៍វិស័យកសិកម្មឱ្យកាន់តែរីកចម្រើន ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញអនុសាសន៍មួយចំនួនដល់ក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីអនុវត្តផងដែរ​។

នាពិធីដាក់ចេញគោលនយោបាយអាទិភាពទី៥ និងទី៦ សម្រាប់វិស័យកសិកម្មនៅព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្មវិធីអាទិភាពទាំងពីរនេះ គឺជាកម្មវិធីចុងក្រោយក្នុងចំណោមកម្មវិធីអាទិភាពទាំង៦របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា សម្រាប់ឆ្នាំ២០២៣។ នៅក្នុងកម្មវិធីនយោបាយអាទិភាពទាំងពីរនេះ រាជរដ្ឋាភិបាលបានកំណត់កម្មវិធីអាទិភាពចំនួន៣ ដែលត្រូវអនុវត្ត រួមមាន កម្មវិធីគោលនយោបាយលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន, កម្មវិធីគោលនយោបាយការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ និងកម្មវិធីគោលនយោបាយអភិវឌ្ឍសហគមន៍កសិកម្មទំនើប។

ដើម្បីធានាបាននូវភាពជោគជ័យនៅក្នុងការអនុវត្តគោលនយោបាយអាទិភាពទាំងពីរខាងលើ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវអនុសាសន៍មួយចំនួនដល់ក្រសួងពាក់ព័ន្ធសម្រាប់អនុវត្តផងដែរ ដោយក្នុងនោះ សម្តេចធិបតីណែនាំឱ្យក្រុមការងារចម្រុះជួយសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតកម្ម ផលិតផលកសិកម្ម ដែលជាយន្តការអន្តរក្រសួងក្នុងការរក្សាលំនឹងថ្លៃកសិផលយុទ្ធសាស្រ្ត ត្រូវបំពេញការងារក្នុងស្មារតីបុរេសកម្មក្នុងការតាមដាននិន្នាការថ្លៃកសិផលសំខាន់ៗជាប្រចាំថ្ងៃ និងវាយតម្លៃផលប៉ះពាល់មកលើប្រជាកសិករ និងអ្នកប្រើប្រាស់ឱ្យបានគ្រប់ជ្រុងជ្រោយ និងស្នើសុំគោលការណ៍ដើម្បីសុំអន្តរាគមន៍បន្ទាន់ក្នុងករណីចាំបាច់។ ចំពោះការជ្រើសរើសមន្រ្តីកសិកម្មឃុំសង្កាត់សម្តេចធិបតី ជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការគ្នារៀបចំការប្រឡងប្រជែង ដែលធានាបានទាំងតម្លាភាព សមត្ថភាព និងសង្គតិភាព ដោយការជ្រើសរើសនេះត្រូវបើកទូលាយដល់បេក្ខជន ដែលមានចំណេះដឹង និងជំនាញវិជ្ជាជីវៈ​កសិកម្មសមស្រប និងមានសមត្ថភាពបំពេញការងារនៅមូលដ្ឋានបានល្អ ហើយក្រសួងកសិកម្មក៏ត្រូវដឹកនាំ គ្រប់គ្រង និងតម្រង់ទិសដល់មន្រ្តីកសិកម្ម និងរៀបចំការបណ្តុះបណ្តាលបន្តបន្ទាប់ ដើម្បីធានាប្រសិទ្ធភាពរយៈពេលវែងផងដែរ។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលបានណែនាំឱ្យក្រសួងកសិកម្មត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័ន អាជ្ញាធរមូលដ្ឋាន ដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន ឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដើម្បីកៀរគរធនធានគាំទ្រចាំបាច់ ជាពិសេសធនធានមនុស្ស និងហិរញ្ញវត្ថុ សម្រាប់ដំណើរការសហគមន៍កសិកម្មទំនើបឱ្យបានជោគជ័យ។ ម្យ៉ាងទៀត ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការរៀបចំនូវយុទ្ធសាស្រ្តជាក់លាក់ ដើម្បីពង្រឹងភាពប្រកួតប្រជែង ក្នុងវិស័យកសិកម្ម ជាពិសេសការលុបបំបាត់នូវរាល់សកម្មភាពណាមួយ ដែលរារាំងមិនឱ្យប្រជាកសិករ និងវិស័យឯកជនប្រកួតប្រជែងនៅក្នុងទីផ្សារ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំឱ្យក្រសួងកសិកម្ម និងក្រសួងពាក់ព័ន្ធទាំងអស់ត្រូវសិក្សា និងកំណត់នូវបញ្ហាប្រឈម ក៏ដូចជាយុទ្ធសាស្រ្តជាក់លាក់ ក្នុងការពង្រឹងគុណភាព និងភាពប្រកួតប្រជែង នៃផលិតផលកសិកម្មរបស់កម្ពុជាទាំងកសិផល និងផលិតផលកសិកម្មកែច្នៃ ដើម្បីធានាថាផលិតផលកម្ពុជាពិតជាមានគុណភាព មិនប៉ះពាល់សុខភាព និងមានតម្លៃសមរម្យ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យកាត់បន្ថយការនាំចេញវត្ថុធាតុដើម ដើម្បីលើកកម្ពស់តម្លៃកសិផល

ព័ត៌មាន
បើទោះបីក្នុងមួយឆ្នាំៗ កម្ពុជាទទួលបានចំណូលច្រើនពីនាំចេញកសិផលច្រើនមុខទៅកាន់ទីផ្សារអន្តរជាតិ ដែលបានរួមចំណែកជួយទ្រទង់កំណើនសេដ្ឋកិច្ចក៏ដោយ …

តើមានកត្តាអ្វីខ្លះធ្វើឱ្យកំណើនផលិលផលក្នុងស្រុកសរុបរបស់ថៃ កើនយឺតជាងការរំពឹងទុក?

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ថៃ បានលើកឡើងថា សេដ្ឋកិច្ចរបស់ថៃ បានបន្តធ្លាក់ចុះនៅត្រីមាសទី៣ឆ្នាំនេះ ដោយបានធ្លាក់ចុះមកនៅត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ