

លោក ឡុក ស្មីតសាមឌី គឺជាស្ថាបនិក និងជាប្រធាន BNI កម្ពុជា បានបង្កើតបណ្ដាញអ្នកជំនួញដ៏ធំជាងគេនៅកម្ពុជានេះ នៅឆ្នាំ ២០១៣ ហើយលោកក៏បានពន្យល់ពីគោលបំណងនៃការរៀបចំមហា សន្និបាត BNI កម្ពុជា ប្រចាំឆ្នាំនេះឡើងផងដែរ ។
លោក ឡុក ស្មីតសាមឌី គឺជាស្ថាបនិក និងជាប្រធាន BNI កម្ពុជា បានមានប្រសាសន៍ថា ៖ “យើងបានរៀបចំមហាសន្និបាតនេះ ជារៀងរាល់ឆ្នាំ ដើម្បីឲ្យម្ចាស់អាជីវកម្មបានមកជួបជុំគ្នា បានចាប់ដៃគ្នា បានសាកសួរអំពីអាជីវកម្មគ្នាទៅវិញទៅមក ការផ្គូរផ្គងអាជីវកម្ម និងការរៀនសូត្រ ។ សមាជិកទាំងអស់នៅក្នុង BNI ចូលចិត្តរៀនណាស់ ។ នៅពេលដែលពួកគាត់រៀនកាន់តែច្រើន គាត់អភិវឌ្ឍខ្លួនកាន់តែខ្ពស់ ធ្វើឲ្យគាត់មានឱកាសអាជីវកម្មកាន់តែធំ” ។
សមាជិក ដែលចូលរួមក្នុងមហាសន្និបាត BNI កម្ពុជា ២០២២ នេះ បានសម្ដែងការអបអរសាទរ ក្នុងឱកាសដែលបានចូលរួមក្នុងពិធីជួបជុំដ៏ធំប្រចាំឆ្នាំ របស់ BNI នេះ ហើយបានលើកឡើងពីអត្ថប្រយោជន៍ ជាច្រើន ក្នុងការចូលរួមជាសមាជិករបស់ BNI កម្ពុជា ដែលបានជួយបង្កើនអាជីវកម្មរបស់ពួកគាត់។

លោក សុខ សំអាត ជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Yoopec ដែលជាសេវា Digital Marketing ដែលជួយរៀបចំយុទ្ធសាស្ត្រធ្វើទីផ្សារ និងជួយគ្រប់គ្រងការងារផ្សព្វផ្សាយអនឡាញ ដើម្បីឲ្យការលក់កើនឡើងក្នុងកញ្ចប់សេវាកម្មរួមាន រៀបចំយុទ្ធសាស្រ្តធ្វើទីផ្សារ ថតរូប ឌីសាញ ផលិតវីដេអូ បង្កើតគេហទំព័រ និង Boosting និងជាសមាជិក BNI កម្ពុជា បានមានប្រសាសន៍ថា៖ “បញ្ហារបស់ខ្ញុំមុនចូល BNI បញ្ហាដំបូងនោះគឺថា ខ្ញុំគ្រប់គ្រងអាជីវកម្មរបស់ខ្ញុំ ពេលយើងមានឧបសគ្គ យើងអត់មានអ្នកសួរនាំ ។ ហើយចំណេះដឹងនៃការដឹកនាំក្រុមហ៊ុន ចំណេះដឹងនៃការដឹកនាំបុគ្គលិក គឺយើងអត់មាន ហើយយើងម្នាក់ឯងដូចជាតែលតោល ។ ………មុនពេលខ្ញុំចូល BNI ខ្ញុំជួបរឿងបញ្ហាជាច្រើន តែបញ្ហាទាំងអស់នោះត្រូវបានដោះស្រាយពេលខ្ញុំចូលរួមជាមួយ BNI ។ ខ្ញុំបានទាំងឱកាសអាជីវកម្ម ខ្ញុំបានទាំងអតិថិជន បានទាំងគម្រោងពី BNI ។ បានទាំងការរីកចម្រើនទៀត ។ ហើយខ្ញុំលើកទឹកចិត្តបងប្អូនម្ចាស់អាជីវកម្ម ដែលគាត់មិនទាន់បានចូលរួមជាមួយ BNI ខ្ញុំលើកទឹកចិត្តឲ្យពួកគាត់ចូលរួមជាមួយ BNI ដើម្បីរីកចម្រើនទាំងអស់គ្នា” ។
ស្ថាបនិក BNI កម្ពុជា លោក ឡុក ស្មីតសាមឌី បានពន្យល់ថា ការចូលរួមជាសមាជិករបស់ BNI កម្ពុជា មានន័យថា សមាជិកនឹងទទួលបាននូវចំណេះដឹងដែលអាចយកទៅប្រើប្រាស់ក្នុងការពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន ។


ទន្ទឹមនឹងនេះម្ចាស់អាជីវកម្មផ្សេងៗទៀត ក៏មានឱកាសក្នុងការកសាងបណ្ដាញបន្ថែមទៀតជាមួយនឹងសមាជិក ដែលមានស្រាប់ ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយនឹងអាជីវកម្មនានា ដែលធ្វើឲ្យពួកគាត់អាចទទួលបាននូវគម្រោងថ្មីៗ ឬអតិថិជនថ្មីៗ ពីកម្មវិធីនេះផងដែរ។
លោក ឡុក ស្មីតសាមឌី ជាស្ថាបនិក និងជាប្រធាន BNI កម្ពុជា បានបន្ថែមថា៖ “ខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកដែលមិនទាន់បានស្គាល់ BNI សូមឲ្យគាត់ទៅជួប Chapter ដែលនៅក្បែរគាត់ជាមុនសិន ដូចជានៅភ្នំពេញ សៀមរាប បាត់ដំបង និងកណ្តាល គឺឲ្យពួកគាត់ទៅ មើលសិន ។ បើគាត់ឃើញថា Chapter អាចជួយពង្រីកអាជីវកម្មរបស់គាត់បាន …..សូមឲ្យគាត់អញ្ជើញចូល ។ ហើយការចូល BNI នេះគឺល្អមែនទែន” ។
លោក សូ ឡងឌី ស្ថាបនិកក្រុមហ៊ុន Comzone Asia - brand communications បានមានប្រសាសន៍ថា ក្រុមហ៊ុន Comzone Asia ក៏បានធ្វើជាដៃគូយុទ្ធសាស្ត្រ ដើម្បីជួយគាំទ្រ និងជំរុញការរីកចម្រើនរបស់ BNI កម្ពុជា ឲ្យក្លាយជាបណ្ដាញអាជីវកម្មឈានមុខគេនៅកម្ពុជា ។
ក្រុមហ៊ុនបានឲ្យដឹងថា ម្ចាស់អាជីវកម្មនានា គួរគិតគូរពង្រឹងម៉ាកយីហោរបស់ខ្លួន ដើម្បីអាចរីកចម្រើនកាន់តែខ្លាំង និងទទួលប្រាក់ចំណេញកាន់តែខ្ពស់ ។
ក្នុងឆ្នាំ ២០២២ សមាជិករបស់ BNI កម្ពុជា មានចំនួន ១៨៣៤ នាក់ ។ ក្នុងឆ្នាំ ២០២២ នេះ សមាជិក បានផ្ដល់នូវឱកាសអាជីវកម្មឲ្យគ្នាទៅវិញទៅមក មានចំនួនប្រមាណជាង ៩៧០០០ ឱកាសអាជីវកម្ម ដែលគិតជាទឹកប្រាក់មានចំនួន ជាង ៧៧ លានដុល្លារ ។
BNI កម្ពុជាសង្ឃឹមថា នៅឆ្នាំ ២០២៣ សមាជិករបស់ខ្លួននឹងកើនឡើងដល់ ៣000 នាក់ ហើយការផ្ដល់ឱកាសអាជីវកម្មនឹងកើនឡើងដល់ ១៩ ម៉ឺនឱកាសអាជីវកម្ម ។
ក្នុងនាមជា BNI Cambodia សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរបស់ BNI Cambodia និងសមាជិកគ្រប់ Chapters ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្តម្ថរបស់មហាសន្និបាតដ៏ធំប្រចាំឆ្នាំរបស់ BNI Cambodia ក្នុង National Convention ឆ្នាំ 2022 នេះផងដែរ។
Thank you Red Diamond Sponsor ULS

Thank you Diamond Sponsor: E&M Catering, Morokot Park City, Chnganh Gift.
Thank you Platinum Sponsor: Ing Ella, ចុងភៅ អៀប ជិននី, Yoopec.
Thank you Silver Sponsor: CBVH Jewelry, CID Diamond, Diamond Printing.