ស្ថានភាពមេរោគថ្មីឌែលតានៅកម្ពុជា

ស្ថានការវិវត្តន៍នៃមេរោគបំប្លែងថ្មី ឌែលតា នៅកម្ពុជា កំពុងបង្កក្ដីបារម្ភកាន់តែខ្លាំង


កម្ពុជា ក៏ដូចជាប្រទេសជាច្រើនផ្សេងទៀតនៅលើពិភពលោក កំពុងមានក្ដីបារម្ភកាន់តែខ្លាំងជុំវិញនឹងការរីករាលដាលនៃកូវីដ-១៩បំប្លែងថ្មីឌែលតា ដែលគិតមកត្រឹមថ្ងៃទី៥ ខែសីហា កម្ពុជាបានរកឃើញមេរោគបំប្លែងថ្មីឌែលតាសរុប ២៦០នាក់ហើយដែលក្នុងនោះ រកឃើញនៅក្នុងខេត្តប្រមាណ ១០ខេត្ត រួមទាំងរាជធានីភ្នំពេញផងដែរ។
ស្ថានការវិវត្តន៍នៃមេរោគបំប្លែងថ្មី ឌែលតា នៅកម្ពុជា កំពុងបង្កក្ដីបារម្ភកាន់តែខ្លាំង (រូបភាព៖ ស៊ិនហួរ)

បន្ទាប់​ពី​មាន​ក្ដី​បារម្ភ​កាន់តែ​ខ្លាំង​ទាក់ទង​នឹង​មេរោគ​បំប្លែង​ថ្មី​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ដាក់​ចេញ​វិធានការ​បិទ​ខ្ទប់ និង​ការ​រឹត​បន្ដឹង​ជា​បន្ដបន្ទាប់ ទាំង​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ថៃ និង ភ្នំពេញ​ផង​ដែរ​។ យ៉ាងណាមិញ​ថ្មី​ៗ​នេះ ដើម្បី​ទប់ស្កាត់​នូវ​មេរោគ​បំប្លែង​ថ្មី​ឌែ​លតា រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​សម្រេច​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​ក្នុង​ក្រុងភ្នំពេញ​ផង​ដែរ​។

មេរោគ​បំប្លែង​ថ្មី ឌែ​លតា ត្រូវ​បាន​កម្ពុជា​រក​ឃើញ​ឆ្លង​ចូល​មក​កម្ពុជា​តាំងពី​ដើមខែ​មីនា មក​ម្ល៉េះ ហើយ​បើ​តាម​តួលេខ​ពី​ក្រសួងសុខាភិបាល គិត​ត្រឹម​ថ្ងៃ​ទី ០៣ ខែសីហា​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ បំប្លែង​ថ្មី ឌែ​លតា ទាំង​ករណី​រក​ឃើញ​លើ​ពលករ​មក​ពី​ប្រទេស​ថៃ និង ករណី​ឆ្លង​ក្នុង​សហគមន៍​សរុប​បាន​កើន​ដល់ ២៦០​នាក់​ហើយ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​បង្ហាញ​ថា វីរុស​កូ​វី​ដ​១៩ ប្រភេទ​ឌែ​លតា បាន​និង​កំពុង​រីក​រាតត្បាត​ចូល​ទៅ​ក្នុង​សហ​គម​ន៏​ហើយ ដោយ​ភាគច្រើន​ករណី​ដែល​បាន​រក​ឃើញ​លើ​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ អ្នកដំណើរ​តាម​យន្តហោះ បុគ្គលិក​សុខាភិបាល និង​អ្នក​ភូមិ​នៅ​ក្នុង​សហ​គម​ន៏​។ ការ​រាតត្បាត​នេះ​ភាគច្រើន​នៅ​តាម​បណ្ដា​ខេត្ត ដូច​ជា ខេត្តឧត្តរមានជ័យ សៀមរាប កំពង់ចាម កំពង់ធំ រាជធានី​ភ្នំពេញ និង តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​។ 

បន្ទាប់​ពី​បាន​បិទ​ខ្ទប់​ខេត្ត​ចំនួន​៨ ដែល​ភាគច្រើន​នៅ​ជាប់​ព្រំដែន​ថៃ​ហើយ​នោះ ថ្មី​ៗ​នេះ​រាជធានី​ភ្នំពេញ​ក៏​ចាប់ផ្ដើម​មានការ​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​ផង​ដែរ​។ ជាក់ស្ដែង នៅ​ថ្ងៃ​ទី ៥​ខែ សីហា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​បិទ​ខ្ទប់​ទីតាំង​ផ្សារ​ទួល​សង្កែ ក្នុង​ខណ្ឌឫស្សីកែវ រយៈ​ពល​១៤​ថ្ងៃ ដើម្បី​ទប់ស្កាត់ និង កាត់​ផ្ដាច់​ការ​ឆ្លង​រាលដាល​មេរោគ​បំប្លែង​ថ្មី ឌែ​លតា​ក្នុង​សហគមន៍​។ រីឯ វិធានការ​រដ្ឋបាល​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​បម្រាម​គោចរ​ពី​ម៉ោង ៩​យប់ ដល់​ម៉ោង​៣​ភ្លឺ និង បន្ដ​រហូត​ដល់​ថ្ងៃ​ទី ១២ ខែសីហា​។

ក្រសួងសុខាភិបាល​បាន​ក្រើនរំលឹក​ទៅ​ដល់​ប្រជា​ព​រដ្ឋ​ទូ​ទាំង​ប្រទេស​ត្រូវ​តែ​អនុវត្ត​ន៏​នូវ​គោល​ការ​ណ៏​ការពារ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ខ្ចា​ប់​ខ្ចួ​ន វិធានការ ៣​កុំ ៣​ការពារ ជា​ពិសេស​បន្ត​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​ជាង​មុន​នៅ​ក្នុង​ស្ថានភាព នៃ​ការ​ឆ្លង​រាតត្បាត​នៃ​មេរោគ​កូ​វី​ដ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ឌែ​លតា​នេះ ដែល​មាន​អា​ត្រា​ឆ្លង​បាន​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​រយៈ​ដ៏​ខ្លី​។

សូម​បញ្ជាក់​ថា គិត​មក​ទល់​ថ្ងៃ​ទី ០៥ ខែសីហា កម្ពុជា​មាន​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​ប្រមាណ​ជាង ៨​ម៉ឺន​នាក់ និង អ្នកជា​សះស្បើយ​ចំនួន​ជាង​៧​ម៉ឺន​នាក់ និង ចំនួន​អ្នក​ស្លាប់​សរុប​មាន​ជាង ១​ពាន់​៥​រយ​នាក់​។

ដោយឡែក បើ​មើលទៅ​លើ​ការ​ចាក់​វ៉ាក់សាំង​វិញ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ខ្លួន​ជាង​៧​លាន ៧​សែន​នាក់​ហើយ ស្មើនឹង​ជាង ៧៥% នៃ​ផែនការ​គោលដៅ​ចាក់ ១០​លាន​នាក់ ក្នុង​នោះ អ្នក​បាន​ចាក់​គ្រប់​២​ដូ​ស មាន​ជាង​៥​លាន​នាក់​៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


TIKTOK បើកដំណើរការសេវាថ្មី ដើម្បីជួយក្រុមហ៊ុននៅកម្ពុជា លើការពង្រីកអាជីវកម្មរបស់ខ្លួន

ព័ត៌មាន
ភ្នំពេញ កម្ពុជា ថ្ងៃទី២៩ កក្កដា៖ TikTok ដែលជាវេទិកាវីដេអូខ្លីៗឈានមុខគេ សម្រាប់ការបង្កើត ចែករំលែក និងស្វែងរកមាតិកាជាវីដេអូខ្លីៗ មានសេច…

តើចំណូលពន្ធដារ និងពន្ធគយ នឹងអាចប្រមូលបានដល់ ៥ពាន់លានដុល្លារដែរទេ នៅឆ្នាំ២០២១?

ព័ត៌មាន
ក្នុងវិបត្តិកូវីដ១៩នេះ តើចំណូលពន្ធដារ និងពន្ធគយ នឹងអាចប្រមូលបានដល់ ៥ពាន់លានដុល្លារដែរឬយ៉ាងណានៅឆ្នាំ២០២១? ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ