គោលការណ៍រកស៊ី

គោលការណ៍រកស៊ីដ៏ជោគជ័យរបស់ឧកញ៉ា ចេង ខេង


ឧកញ៉ា ចេង ខេង បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា ហើយក៏ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPLផងដែរ។ មុននឹងទទួលបានភាពជោគជ័យនៅក្នុងមុខជំនួញដូចសព្វថ្ងៃនេះ ឧកញ៉ា ចេង ខេង បានចាប់ផ្ដើមជីវិតពីបាតដៃទទេ ដោយផ្ដើមការងារពីអ្នករត់ចែកចាយកាសែត រហូតបានក្លាយជាចាហ្វាងកាសែត។ លុះក្រោយមក លោកបានចាប់យកមុខជំនួញក្នុងវិស័យអចលនទ្រព្យវិញ រហូតមកទល់បច្ចុប្បន្ននេះ។
ឧកញ៉ា ចេង ខេងប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា ហើយក៏ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL
ដោយ

តើ​ឧកញ៉ា ចេង ខេង មាន​គោលការណ៍​រកស៊ីជោគជ័យអ្វីខ្លះ?

លោកឧកញ៉ា ចេង ខេង បាននិយាយថា ​រឿង​ការងារ​រកស៊ី មុខ​ជំនួញ​ណា ក៏​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ដែរ ប៉ុន្តែ មុខ​ជំនួញ​អចលនទ្រព្យ លោក​គិត​ថា មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ជាង​គេ។ ដោយសារ​ការ​រក​ស៊ី​ក្នុង​វិស័យ​នេះ ភាគច្រើន​ទាក់ទង​​តែ​ជាមួយ​អ្នក​ដែល​មាន​លុយ អ្នក​មាន​មុខមាត់​នៅ​ក្នុង​សង្គម។ ពួក​គាត់​ទាំង​នោះ ចង់​បាន​អ្វី​ដែល​ល្អ មាន​គុណភាព  ដូច្នេះ ជាអ្នក​ផ្ដល់សេវា​ ត្រូវ​ព្យាយាម​អត់ធ្មត់​នូវ​អ្វីៗ​គ្រប់​បែប​យ៉ាង, ត្រូវមាន​ភាព​វៃឆ្លាត ធ្វើការ​ឲ្យ​រហ័ស ធ្វើ​ឲ្យ​បាន​ទៅ​តាម​ការ​ត្រូវការ​របស់​អតិថិជន​របស់  នោះ​អ្នក​​នឹង​ឈ្នះ​ការ​ប្រកួត​ប្រជែង​ហើយ។

ឧកញ៉ ចេង ខេង បន្ថែមថា ពី​មុន​មក លោក​ចាប់​ផ្តើម​​រកស៊ី​នៅ​ក្នុង​វិស័យ​ដីធ្លី​នេះ គឺ​គ្មាន​ចេះដឹង​អ្វី​ទាំង​អស់ និយាយ​ជារួម គឺលោក​​រៀន​បណ្តើរ ធ្វើការ​បណ្តើរ រៀន​ពី​កំហុស​មួយ​ទៅ​កំហុស​មួយ ពី​បទ​ពិសោធន៍​មួយ​ទៅ​បទ​ពិសោធន៍​មួយ ពី​អតិថិជន​ម្នាក់​ ទៅ​អតិថិជន​ម្នាក់ រហូត​ដល់​លោក​អាច​បង្កើត​គោ​លការណ៍ និង​ដាក់​ចេញ​ជា​រូបមន្ត​មួយ​ចំនួន ដូចជា ធ្វើ​ការងារ​ដោយ​ក្តី​ស្រលាញ់ ពេញ​ចិត្ត​នឹង​កិច្ច​ការងារ​នេះ ពិសេស គឺ​ធ្វើការ​ដោយ​បេះដូង។

ឧកញ៉ា ចេង ខេង បានរៀបរាប់ថា «ដើម្បី​បង្កើត​គោលដៅ​​សម្រេច​ជោគជ័យ ត្រូវ​បង្កើត​ផែនការ​ច្បាស់​លាស់ មុន​នឹង​ធ្វើ​អ្វីៗ ត្រូវ​សិក្សា​ពី​ទីតាំង​ឲ្យ​លម្អិត បើ​ចង់​បាន​លុយ យើង​ត្រូវ​ដាក់​ផែនការ​ជាក់​លាក់ ត្រូវ​យក​ឲ្យ​បាន​ប៉ុន្មាន​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ? យើង​ត្រូវ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អតិថិជន។ យើង​គិត​ពី​គុណភាព​បម្រើ​សេវាកម្ម​ឲ្យ​ល្អ និង​ប្រសិទ្ធ​ភាព​ការងារ យើង​កុំ​មើល​ឃើញ​លុយ​ជា​ធំ​ពេក។ យើង​ត្រូវ​រៀន​ពី​កំហុស​ខ្លួន​យើង ហើយ​ចេះ​ទទួល​ការ​រិះគន់​ពី​អតិថិជន​ដើម្បី​កែ​សម្រួល​ច្នៃ​ប្រឌិត ទើប​យើង​ទទួល​ជោគជ័យ។»

បើ​និយាយ​ពី​ទ្រឹស្តី​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​អចលន​ទ្រព្យ​វិញ លោក ចេង ខេង ថា «ត្រូវ​គិត​ឲ្យ​ធំ ធ្វើ​ឲ្យ​ល្អ​បំផុត ធ្វើ​ឲ្យ​អស់​លទ្ធភាព​ដែល​យើង​ចង់​បាន។ យើង​មិន​ត្រូវ​គិត​តូច ហើយ​ទៅ​ធ្វើ​កិច្ចការ​តូច យើង​នឹង​ទទួល​បាន​តូច​ទៅ​តាម​ហ្នឹង​ដែរ។ ប៉ុន្តែ បើ​សិន​ជា​យើង​គិត​ឲ្យ​បាន​ធំ ទោះ​បី​យើង​ធ្វើ​សម្រេច​បាន​១០​ភាគរយ ក៏​យើង​នៅតែ​ទទួល​លទ្ធផល​ធំ​ជាង​អ្នក​ដែល​គិត​តូច​ដែរ»៕

None



អត្ថបទបន្ទាប់


កម្ពុជារកបាន ៥០០លានដុល្លារពីការនាំចេញកង់ នៅឆ្នាំ២០២០ កើនឡើងជិត ៣០%

កម្ពុជា បាននាំចេញកង់ក្នុងទំហំទឹកប្រាក់ជាង ៥០០លានដុល្លារ កើនឡើង ជិត៣០% នៅក្នុងឆ្នាំ២០២០ បើប្រៀបធៀបនឹងឆ្នាំ២០១៩។ ទីផ្សារគោលដៅនាំចេញកង់ស…

កសិដ្ឋានម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែង គ្រោងដាំម្នាស់​ឲ្យបាន ៣លានដើម នៅត្រឹម២ឆ្នាំទៀត!

ម្ចាស់កសិដ្ឋានដាំម្នាស់នៅខេត្តស្ទឹងត្រែងបានចាប់ផ្តើមពង្រីកការដាំដុះម្នាស់ទឹកឃ្មុំប្រមាណ ៤៥ម៉ឺនដើម លើផ្ទៃដីជាង៨ហិកតា នៅក្នុងឆ្នាំ២០២០ ក្រោយព…
More

Related Stories


  • គំនិត-ទម្លាប់

    ទម្លាប់៧យ៉ាង ដើម្បីក្លាយជាអ្នកមាន

    លោក ង៉ែត ជូ ជាអ្នកវិនិយោគដីធ្លី និងគម្រោងបុរីធម្មជាតិ​មួយ​រូប ដែលបានបោះជំហានយ៉ាងលឿនលើវិថីជំនួញនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីមានការងារជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ