អត្ថបទក្រុមហ៊ុន

រហ័ស និងគ្រប់ពេលវេលា ! ផ្ទេរប្រាក់ទៅ-មកក្រៅប្រទេសតាមម៉ាន់នីក្រាម ជាមួយ App អេស៊ីលីដាម៉ូបាល


បច្ចេកវិទ្យាកាន់តែទំនើបពិតជាបានផ្តល់នូវភាពងាយស្រួលច្រើន ដែលនាំឱ្យចំណេញទាំងពេលវេលា និងថវិកា ជាពិសេសពាក់ព័ន្ធទៅនឹងការផ្ទេរ-ទទួលបា្រក់។
ផ្ទេរប្រាក់ទៅ-មកក្រៅប្រទេសតាមម៉ាន់នីក្រាម ជាមួយ App អេស៊ីលីដាម៉ូបាល

ជាក់ស្តែងឥឡូវនេះលោកអ្នកអាចផ្ទេរប្រាក់ទៅ-មក ក្រៅប្រទេស នៅទូទាំងពិភពលោកបានយ៉ាងឆាប់រហ័សតាម ម៉ាន់នីក្រាម (MoneyGram) នៅលើអេស៊ីលីដាម៉ូបាល ប្រកបដោយសុវត្ថិភាពខ្ពស់ និងងាយស្រួលបំផុត។

រឹតតែអស្ចារ្យទៀតនោះ គឺលោកអ្នកក៏អាចទទួលប្រាក់ផ្ទេរពីក្រៅប្រទេសបានយ៉ាងឆាប់រហ័សផងដែរតាមម៉ាន់នីក្រាមដោយមិនគិតថ្លៃសេវាបន្ថែមឡើយ ហើយអាចដកប្រាក់បានភ្លាមៗនៅតាមម៉ាស៊ីនអេធីអឹម របស់ធនាគារ អេស៊ីលីដា គ្រប់ទីកន្លែង។ ចំពោះថ្លៃសេវាផ្ទេរប្រាក់ គឺគិតតែពីអ្នកផ្ទេរតែប៉ុណ្ណោះ ចំពោះអ្នកទទួលមិនគិតថ្លៃសេវាទេ ហើយការផ្ទេរប្រាក់លោកអ្នកអាចផ្ទេរប្រាក់ចេញទៅក្រៅប្រទេសបានដោយខ្លួនឯង តាមអេស៊ីលីដាម៉ូបាល គ្រប់ពេលវេលា ដោយបញ្ចូលព័ត៌មាននៃការផ្ទេរប្រាក់ និងព័ត៌មានអ្នក ទទួលឱ្យបានត្រឹមត្រូវជាការស្រេច ។

រាល់ការផ្ទេរប្រាក់ទៅក្រៅប្រទេសទូទាំងពិភពលោក គឺចំណាយថ្លៃសេវាត្រឹមតែ $10 ប៉ុណ្ណោះក្នុងមួយប្រតិបត្តិការ ហើយការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២២។ សូមបញ្ជាក់ផងដែរថា ថ្លៃសេវាផ្ទេរប្រាក់ខាងលើអាចប្រែប្រួលតាមអត្រាប្តូរប្រាក់ និងសម្រាប់ការផ្ទេរទៅកាន់ ១០ ប្រទេសប៉ុណ្ណោះ ដូចជា ចិន, ហ្វីលីពីន, វៀតណាម, ម៉ាឡេស៊ី, សហរដ្ឋអាមេរិក, ថៃ, ឥណ្ឌូនេស៊ី, ឡាវ, មីយ៉ាន់ម៉ា, និងឥណ្ឌា។

សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ អេស៊ីលីដា ឬព័ត៌មានផ្សេងៗ សូមទាក់ទងទូរសព្ទលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ (បម្រើ ២៤ ម៉ោង) ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន ខេ អិន អិន ចុះកិច្ចព្រមចែកចាយផ្តាច់មុខនូវរថយន្តធុនធ្ងន់ម៉ាក Sinotruk (HOHAN) នៅលើទីផ្សារកម្ពុជា

នាថ្ងៃទី 08 ខែ មិថុនា ឆ្នាំ ២០២២ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនសីណូត្រាក អ៊ីនធើណេសសិនណល់ (Sinotruk…

កម្ពុជាបដិសេធដាច់ខាតចំពោះការចោទប្រកាន់ថា “កម្ពុជាអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេសលើទឹកដីខ្លួន"

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ