វិស័យដឹកជញ្ជូន

ក្រុមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនព្រមានថា ការយកថ្លៃសេវាលើកប៉ាល់ដឹកទំនិញចិននឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងពលរដ្ឋអាម៉េរិកធ្ងន់ធ្ងរ


ដើម្បីទប់ទល់ឥទ្ធិពលរបស់ប្រទេសចិន ដែលឈានមុខគេផ្នែកផលិតកប៉ាល់ដឹកទំនិញកុងតឺន័រ និងភស្តុភារកម្មទូទាំងពិភពលោក និងដើម្បីស្ដារឧស្សាហកម្មផលិតកប៉ាល់ដឹកទំនិញរបស់សហរដ្ឋអាម៉េរិកឡើងវិញ ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ មានគម្រោងយកថ្លៃសេវាលើកប៉ាល់ដឹកទំនិញផលិតដោយប្រទេសចិន ដែលចូលចតនៅតាមកំពង់ផែរបស់សហរដ្ឋអាម៉េរិក រហូតដល់ទៅ៣លានដុល្លារ ក្នុងកប៉ាល់មួយគ្រឿង។
វិស័យដឹកជញ្ជូន
ដោយ

ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ បានស្នើយកថ្លៃសេវាលើកប៉ាល់ដឹកទំនិញផលិតដោយប្រទេសចិន ដែលចូលចតនៅតាមកំពង់ផែរបស់សហរដ្ឋអាម៉េរិក រហូតដល់ទៅ៣លានដុល្លារក្នុងកប៉ាល់មួយគ្រឿង ហើយផែនការ​ដ៏ចម្រូងចម្រាសនេះ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីក្រុមអ្នកជំនាញ បណ្ដាក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមកប៉ាល់ និងក្រុមហ៊ុននាំចេញទំនិញកសិកម្ម ព្រមទាំងកសិករអាម៉េរិក ផងដែរ។

ដើម្បីជំរុញ និងស្ដារឧស្សាហកម្មផលិតកប៉ាល់ដឹកទំនិញរបស់សហរដ្ឋអាម៉េរិក ឡើងវិញ ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក បានស្នើយកថ្លៃសេវាលើកប៉ាល់ដឹកទំនិញផលិតដោយប្រទេសចិន ដែលចូលចតនៅតាមកំពង់ផែរបស់សហរដ្ឋអាម៉េរិក រហូតដល់ទៅ៣លានដុល្លារ ក្នុងកប៉ាល់មួយគ្រឿង ហើយក្រុមអ្នកជំនាញមើលឃើញថា វិធានការនេះនឹងមិនអាចទប់ឥទ្ធិពលរបស់មហាយក្សចិនបានឡើយ ហើយមានតែធ្វើឱ្យរាំងស្ទះដល់ពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ខ្លួនឯងប៉ុណ្ណោះ។

ជាការពិតណាស់ រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ មានគោលដៅទប់ឥទ្ធិពលរបស់មហាយក្សចិន ដែលឈានមុខគេផ្នែកផលិតកប៉ាល់ដឹកទំនិញ និងភស្តុភារកម្មទូទាំងពិភពលោក ប៉ុន្តែបណ្ដានាយកប្រតិបត្តិក្នុងឧស្សាហកម្មបានព្រមានថា ថ្លៃសេវាខ្ពស់កប់ពពកនេះនឹងជះផលប៉ះពាល់ដល់បណ្ដាក្រុមហ៊ុននាំចេញរបស់សហរដ្ឋអាម៉េរិក រួមទាំងកសិករអាម៉េរិក ផងដែរ ហើយជាលទ្ធផលនឹងធ្វើឱ្យពលរដ្ឋអាម៉េរិក ជាច្រើនបាត់បង់ការងារ និងធ្វើឱ្យថ្លៃដឹកជញ្ជូនទំនិញតាមកប៉ាល់ហក់ឡើងកាន់តែខ្ពស់។

ក្រុមប្រឹក្សាដឹកជញ្ជូនទំនិញតាមកប៉ាល់ពិភពលោក ដែលជាសមាគមពាណិជ្ជកម្មអន្តរជាតិ តំណាងឱ្យឧស្សាហកម្មដឹកជញ្ជូនទំនិញតាមកប៉ាល់កុងតឺន័រទូទាំងពិភពលោកបានប៉ាន់ប្រមាណថា កប៉ាល់រហូតដល់ទៅ៩៨% ដែលចូលចតនៅកំពង់ផែនានា របស់សហរដ្ឋអាម៉េរិកនឹងរងផលប៉ះពាល់ដោយសារសំណើយកថ្លៃសេវាចូលចតខ្ពស់កប់ពពកនេះ។

ក្រុមអ្នករិះគន់បានលើកឡើងថា ថ្លៃសេវាចូលចតខ្ពស់កប់ពពកទាំងនេះនឹងជះផលប៉ះពាល់ខ្លាំងដល់អាជីវកម្មនានា របស់សហរដ្ឋអាម៉េរិក ហើយវានឹងនាំឱ្យមានការកកស្ទះនៅតាមកំពង់ផែធំៗ៕




អត្ថបទបន្ទាប់


ធនាគារ ប្រ៊ីដ ចាប់ដៃគ្នាជាមួយក្រុមហ៊ុនធំៗ២ ដើម្បីផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់បណ្ដុំសហគ្រាសខ្នាតតូច និងមធ្យម (SME Cluster 4.0)

ខេត្តកណ្តាល, – ធនាគារប្រ៊ីដ (BRIDGE Bank PLC) ក្រុមហ៊ុនបារាយណ៍ ក្លូបល មេនើចម៉ិន ឯ.ក(Baray Global Management Co.,ltd) និងក្រុមហ៊ុន…

ថៃនឹងផ្តល់ថវិកាលើកទឹកចិត្តដល់កសិករណា ដែលមិនផលិតស្រូវក្រៅរដូវ

រដ្ឋាភិបាលថៃ នឹងផ្តល់ថវិកាលើកទឹកចិត្តដល់កសិករជិត៣០ដុល្លារអាម៉េរិក ក្នុង១រ៉ៃ ឬ១៦០០ម៉ែត្រការ៉េ ជាថ្នូរនឹងការមិនធ្វើស្រែក្រៅរដូវ ដែលជាវិធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ