យុទ្ធនាការចាក់វ៉ាក់សាំង​កូវីដ-១៩ នៅ​កម្ពុជា

កម្មករ​ប្រមូល​សំរាម អ្នក​រត់តាក់ស៊ី ម៉ូតូកង់បី ម៉ូតូឌុប នឹង​ទទួល​បាន​ការចាក់​វ៉ាក់សាំង​កូវីដ-១៩


កម្មករ​ប្រមូល​សំរាម អ្នករត់តាក់ស៊ី ម៉ូតូកង់បី និងម៉ូតូឌុប ដែល​ជា​ក្រុម​មនុស្ស​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​ជំងឺ​កូវីដ-១៩ នឹង​ទទួល​បាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩។ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២១ នេះ។
វ៉ាក់សាំង Sinopharm ផលិតឡើងដោយក្រុមហ៊ុនរដ្ឋចិន
ដោយ

នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេចតេជោ​ ហ៊ុន សែន បញ្ជា​ឲ្យ​ឯកឧត្តម ម៉ម ហ៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល រៀបចំ​កម្មវិធី​ដើម្បី​ចាក់​វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ជូន​ដល់​កម្មករ​ប្រមូល​សំរាម អ្នករត់តាក់ស៊ី ម៉ូតូកង់បី និងម៉ូតូឌុប។ ប៉ុន្តែ ទោះយ៉ាងណា ការចាក់វ៉ាក់សាំង​នេះ​មិន​ទាន់​ដឹង​ថា នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេលណា និង​នៅ​កន្លែង​ណា នៅ​ឡើយ​ទេ ។ 

ការបញ្ជា​នេះ​ធ្វើ​ឡើង​នៅ​ពេល​សម្តេចតេជោ​ធ្វើ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំគណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២១ នា​វិមាន​សន្តិភាព​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះ រៀបចំឡើង​ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺកូវីដ-១៩ និង​ជំងឺ​ឆ្លង​កាចសាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ។ 

បើតាម​សេចក្តីជូនដំណឹង​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី សេចក្តីព្រាងច្បាប់នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​បរិការណ៍​ដែល​ពិភពលោក​កំពុង​ប្រឈមមុខនឹង​ការឆ្លង​រីករាលដាល​នៃ​ជំងឺកូវីដ-១៩ កាន់តែ​សាហាវ ស្មុគស្មាញ និង​ក្នុង​ទ្រង់ទ្រាយ​កាន់តែធំ ដែល​បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាពសាធារណៈ វិស័យ​សេដ្ឋកិច្ច​និង​សង្គម និង​ជីវភាព​រស់នៅ​របស់​មនុស្ស​ជាតិ ។

នៅថ្ងៃអាទិត្យ​នេះ​ដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា កម្ពុជានឹងទទួលបានជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន ៣២៤,០០០ដូសពីគម្រោងកូវ៉ាក់(COVAX) ក្នុងចំណោម ១,១០៤,០០០ដូល ដែលកម្ពុជាត្រូវទទួលបានពីគម្រោងនេះក្នុងឆមាសទី១។ វ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនីកា(AstraZeneca) ដែលផលិតដោយក្រុមហ៊ុនឥណ្ឌា និងមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក(WHO) នឹងមកកម្ពុជានៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ។ 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើគ្មានការប្រែប្រួលទេ សម្តេច នឹងចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី៤ មីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត។ 

គួររំឭកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលុបចោលគម្រោងចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាមរបស់ចិន ម្តងរួចមកហើយ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយហេតុផលលើសអាយុកំណត់ ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២១ កម្ពុជាទទួលបានជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន៣០ម៉ឺនដូសក្នុងដំណាក់កាលទី១ ពីប្រទេសចិន ក្នុងចំណោមវ៉ាក់សាំង១លានដូស ដែលប្រទេសនេះសន្យាផ្តល់ឲ្យកម្ពុជា ៕




អត្ថបទបន្ទាប់


ប៉ូលិស​មីយ៉ាន់ម៉ា​បាញ់​បង្រ្កាប​បាតុកម្ម; មនុស្ស​យ៉ាងហោច ៦នាក់ស្លាប់

នៅថ្ងៃអាទិត្យ ទី២៨ កុម្ភៈនេះ ប៉ូលិស​មីយ៉ាន់ម៉ា​បាន​បាញ់​ស្រោច​ទៅលើ​ហ្វូង​មនុស្ស​ធ្វើ​បាតុកម្មប្រឆាំង​របប​យោធា ដោយ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប…

ថ្ងៃដំបូងនៃខែមិនាក្រសួងសុខាភិបាលរកឃើញវិជ្ជមានកូវីដ១៩ចំនួន១៥នាក់បន្ថែមទៀត

ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃច័ន្ទទី០១ខែមិនាឆ្នាំ២០២១នេះបានចេញសេចក្តីប្រកាសព័ត៌មានរកឃើញករណីឆ្លងកូវីដ១៩ចំនួន១៥ករណីបន្ថែមទៀតដែលនាំឲ្យកម្ពុជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ