នយោបាយ​កម្ពុជា

តុលាការ​​នឹង​បើក​​ជំនុំជម្រះ​ក្ដី លោក កឹម សុខា នៅថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​ក្រោយ


សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​កំណត់​កាល​បរិច្ឆេទ​ជំនុំ​ជម្រះ​សំណុំរឿង​របស់​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ នៅថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០ ខាង​មុខ​នេះ បន្ទាប់ពី​ជាប់​ឃុំ​និង​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ​អស់​រយៈ​ពេល​ជាង​២​ឆ្នាំ​មក​ហើយ។
លោក កឹម សុខា ប្រធាននៃ​អតីត​គណបក្ស​សង្គ្រោះជាតិ។ រូបភាព​ឯកសារ ដោយ ហេង ភារម្យ
ដោយ

អ្នកនាំពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​និយាយ​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន នៅ​​ថ្ងៃ​ចន្ទ ទី៩ ខែ​ធ្នូ​នេះ យ៉ាង​ដូច្នេះថា «ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដែល​ទទួល​បន្ទុក​ចាត់ការ​លើ​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​លេខ ៤៧៧៧ ចុះថ្ងៃ​ទី០៣ ខែ​ធ្នូ ឆ្នាំ២០១៩ ដែល​មាន​ជន​ជាប់​ចោទ​ឈ្មោះ កឹម សុខា ភេទ​ប្រុស សញ្ជាតិ​ខ្មែរ កើតថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​១៩៥៣ ជាប់​ចោទ​ពី​បទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ បាន​សម្រេច​កំណត់​ដាក់​កាល​បរិច្ឆេទ ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​នេះ នៅថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០ វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក នៅ​សាល​សវនាការ​ទី១ នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។»

នេះជា​ការ​ប្រកាស​លើក​ទីមួយ​ហើយ ចាប់តាំង​ពី​មាន​ការ​ចាប់​ខ្លួន​របស់​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ ដែល​មាន​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ខណៈ​ដែល​សហគមន៍​អឺរ៉ុប​បាន​ចាប់​ផ្តើម​ដំណើរការ​នីតិ​វិធី​ផ្អាក​ជា​បណ្តោះ​អាសន្ន នូវ​កម្មវិធី​អនុគ្រោះ​ពន្ធ EBA បន្ទាប់ពី​មាន​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

កាលពី​ខែ​វិច្ឆិកា កន្លង​មក​នេះ គណៈកម្មការ​អឺរ៉ុប​បាន​បញ្ចប់​នូវ​របាយការណ៍​បឋម​ស៊ើប​អង្កេត​របស់​ខ្លួន​អំពី​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​សម្រាប់​កម្ពុជា និង​ទុក​ពេល​ឲ្យ​កម្ពុជា ០១​ខែ ដើម្បី​ឆ្លើយ​តប មុន​ថា សម្រេច​ដក EBA ឬ​អត់ ពី​កម្ពុជា នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ៕




អត្ថបទបន្ទាប់


ចិន មានអតិរេកពាណិជ្ជកម្មជាង ២៤ ពាន់លានដុល្លារជាមួយអាមេរិក ក្នុងខែវិច្ឆិកាឆ្នាំនេះ

ប្រទេសចិន មានអតិរេកពាណិជ្ជកម្ម (ការនាំចេញមានច្រើនជាងការនាំចូល) ជាមួយសហរដ្ឋអាមេរិកសម្រាប់ខែ វិច្ឆិកាកន្លងទៅនេះ មានប្រមាណជាង ២៤ ពាន់លាន…

តំបន់សេដ្ឋកិច្ចពិសេសជាប់ព្រំដែនថៃ រំពឹងទាក់ទាញក្រុមហ៊ុនថ្មីៗ ពីប្រទេសថៃ ខណៈការចំណាយថ្លៃផលិតនៅថៃកំពុងកើនខ្ពស់

ប្រតិបត្តិករ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កាលពីពេលថ្មីៗនេះ បានបើកនូវសួនឧស្សាហកម្មថ្មីមួយទៀត នៅជាប់ព្រំដែនប្រទេសថៃ និងរំពឹងថា អាចទាក់ទាញរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ