ក្រុមហ៊ុនជីករ៉ែអូស្ត្រាលីចំនួន២នឹងប្រជែងគ្នាដើម្បីទប់ស្កាត់ការពឹងផ្អែកតែទៅលើរ៉ែដែកខ្លាំងពេក

ក្រុមហ៊ុនជីករ៉ែអូស្ត្រាលីធំៗពីរកំពុងបង្វែការវិនិយោគ ក្រោយតម្រូវការដែកនៅចិនធ្លាក់ចុះ


ក្រុមហ៊ុនរុករករ៉ែដែកកំពូលៗចំនួន២របស់ប្រទេសអូស្ត្រាលី គឺក្រុមហ៊ុន ហ្វ័រថេសគ្យូ (Fortescue) និងក្រុមហ៊ុន BHP កំពុងតែពន្លឿនកិច្ចខិតខំប្រឹងប្រែងរៀងៗខ្លួន ដើម្បីធ្វើពិពិធកម្មឱ្យលើសពីរ៉ែដែក ស្របពេលដែលតម្រូវការដែកនៅក្នុងប្រទេសចិន ដែលជាអតិថិជនដ៏ធំបំផុតរបស់ពួកគេ ត្រូវបានគេមើលឃើញថា បានធ្លាក់ចុះចំពេលមានការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ក្រុមហ៊ុនជីករ៉ែអូស្ត្រាលីចំនួន២នឹងប្រជែងគ្នាដើម្បីទប់ស្កាត់ការពឹងផ្អែកតែទៅលើរ៉ែដែកខ្លាំងពេក
ដោយ

ប្រធានប្រតិបត្តិក្រុមហ៊ុន Fortescue Metals Group គឺលោក អេនឌ្រូ ហ្វ័ររ៉េស (Andrew Forrest) បាននិយាយនៅក្នុងវេទិកាធុរកិច្ចដ៏សំខាន់មួយកាលពីចុងខែសីហា ថា ពួកគេកំពុងបង្កើតថាមពលបៃតង ដើម្បីជំនួសឥន្ធនៈហ្វូស៊ីល ដែលជាការរៀបចំឱ្យមានបច្ចេកវិទ្យាបៃតងដើម្បីកុំឱ្យមានការបំភាយឧស្ម័ន។
ក្រុមហ៊ុន Fortescue កាលពីខែកក្កដា បាននិយាយថា ខ្លួនបានទិញក្រុមហ៊ុនប្រតិបត្តិករនៃគម្រោងផលិតអ៊ីដ្រូសែន នៅសហរដ្ឋអាមេរិក ក្នុងតម្លៃ២៤លានដុល្លារ។ គម្រោងនេះត្រូវបានគេមើលឃើញថា នឹងអាចផលិតបានអ៊ីដ្រូសែនរាវរហូតដល់១ម៉ឺន២ពាន់តោនជារៀងរាល់ឆ្នាំដោយប្រើថាមពលកកើតឡើងវិញ ហើយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Fortescue នឹងធ្វើការសម្រេចចិត្តវិនិយោគចុងក្រោយនៅឆ្នាំនេះ។
ក្រុមហ៊ុនរ៉ែអូស្ត្រាលីមួយនេះគ្រោងនឹងវិនិយោគ៤០០លានដុល្លារទៅក្នុងបច្ចេកវិទ្យាអ៊ីដ្រូសែន និងថាមពលស្អាតផ្សេងទៀត សម្រាប់ឆ្នាំសារពើពន្ធ ដែលបញ្ចប់ត្រឹមខែមិថុនា ឆ្នាំ២០២៤។ ក្រុមហ៊ុននេះធ្លាប់កំណត់ការវិនិយោគបែបនេះត្រឹមតែ១០% នៃប្រាក់ចំណេញសុទ្ធរបស់ខ្លួនប៉ុន្តែក៏បានលុបចោលវិញកាលពីខែសីហា។
លោក ម៉ាក ហ៊ុតឈីនសុន (Mark Hutchinson) នាយកប្រតិបត្តិក្រុមហ៊ុន ហ្វ័រថេសគ្យូ បាននិយាយថា នៅពេលគិតពីឱកាស និងការផ្លាស់ប្តូរថាមពល ដែលកំពុងកើតឡើងនៅក្នុងពិភពលោក លោកគិតថា វាពិតជាមានអត្ថប្រយោជន៍ដ៏ធំមួយសម្រាប់ម្ចាស់ភាគហ៊ុនរបស់ពួកគេ។

ចំណែកក្រុមហ៊ុន BHP Group ដែលពឹងផ្អែកលើប្រាក់ចំណូលប្រហែលពាក់កណ្ដាលពីរ៉ែដែកកាលពីខែតុលា ឆ្នាំ២០២២ បានព្យាករថា ការប្រើប្រាស់ដែកនឹងកើនឡើងត្រឹមតែ២% នៅឆ្នាំ២០៣០ ខណៈដែលបច្ចុប្បន្នតម្រូវការសកលកំពុងតែនៅទ្រឹង។ ដូច្នេះហើយក្រុមហ៊ុន BHP គ្រោងនឹងវិនិយោគចំនួន១១ពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងរយៈពេលមធ្យម ដែល៧០% នឹងផ្ដោតទៅលើរ៉ែទង់ដែង នីកែល និងប៉ូតាស្យូមកាបូណាត។
ក្រុមហ៊ុន BHP ក៏កំពុងស្វែងរកឱកាសវិនិយោគនៅប្រទេសអាហ្សង់ទីន និងអេក្វាឌ័រផងដែរ ខណៈដែលក្រុមហ៊ុននេះកំពុងបោះទុនវិនិយោគជិត៦ពាន់លានដុល្លារនៅប្រទេសកាណាដា ដើម្បីបង្កើតអណ្តូងរ៉ែប៉ូតាស្យូមកាបូណាតដោយគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៦។
នាយកប្រតិបត្តិក្រុមហ៊ុន BHP បាននិយាយថា នៅពេលខាងមុខការប្រកួតប្រជែងនឹងកាន់តែខ្លាំងក្លាឡើងៗនៅក្នុងទីផ្សាររ៉ែដែកដោយសារកំណើនសេដ្ឋកិច្ចរបស់ចិន នឹងកាត់បន្ថយតម្រូវការដែកថែប ហើយនៅពេលតម្រូវការដែកថែបថយចុះ ដូច្នេះទីផ្សាររ៉ែដែកនឹងធ្លាក់ចុះដែរ។
តម្រូវការរ៉ែដែករបស់ចិនត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះក្នុងរយៈពេលវែង។ ក្រុមហ៊ុនស្រាវ ជ្រាវអាល្លឺម៉ង់ អាហ្គោរ៉ា អ៊ិនដាស្ទ្រី (Agora Industry) បានព្យាករថា តម្រូវការដែកនៅចិនអាចធ្លាក់ចុះ៧% បន្តពីឆ្នាំ២០២០ មកនៅត្រឹមប្រហែល៨៦៧លានតោនក្នុងឆ្នាំ២០៣០ ហើយថាការធ្លាក់ចុះចំនួនប្រជាជនចិន និងការផ្លាស់ប្តូរឆ្ពោះទៅប្រើចង្រ្កានអគ្គិសនីជាងចង្ក្រានហ្គាសក៏ត្រូវបានដើរតួនាទីដ៏សំខាន់នៅពេលនោះផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ប្រធានសភាអាមេរិក កំពុងប្រយុទ្ធប្រឆាំងកុំឲ្យមានការបិទរដ្ឋាភិបាល ព្រោះខ្លាចបាត់តំណែង

ប្រធានសភាតំណាងរាស្រ្តអាមេរិកលោក ខេវិន ម៉េកខាធី កាលពីថ្ងៃចន្ទបានធ្លាក់ចូលទៅក្នុងបញ្ហាប្រឈមដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេល៨ខែចាប់តាំងពី …

ម៉ាឡេស៊ីនឹងនាំចេញប្រេងដូងទ្វេរដងទៅចិន ដើម្បីគេចពីការរឹតត្បិតរបស់សហភាពអឺរ៉ុប

អាជ្ញាធរម៉ាឡេស៊ីបាននិយាយថា ខ្លួននឹងបង្កើនការនាំចេញប្រេងដូងទ្វេរដងទៅកាន់ទីផ្សារប្រទេសចិន ក្រោយប្រទេសនេះរងនូវការរឹតបន្តឹងរបស់អឺរ៉ុបលើទំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ