ការចាក់វ៉ាក់សាំង Moderna នៅជប៉ុន

ប្រទេសជប៉ុន៖ មនុស្សពីរនាក់បានស្លាប់បន្ទាប់ពីបានចាក់វ៉ាក់សាំង Moderna ដែលរកឃើញសារធាតុអាចចម្លងរោគក្នុងដបវ៉ាក់សាំង


ក្រោយប្រទេសជប៉ុនបានបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង Moderna ដែលបានរកឃើញមានសារធាតុអាចចម្លងមេរោគក្នុងដបវ៉ាក់សាំងប្រមាណ ១លាន ៦សែនដូសនោះ នៅថ្ងៃទី២៩ ខែសីហានេះ ក្រសួងសុខាភិបាលជប៉ុនបានរបាយការណ៍ថា មនុស្សពីរនាក់បានស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំង Moderna ក្នុងចំណោមវ៉ាក់សាំងដែលត្រូវបានបញ្ឈប់ឱ្យប្រើប្រាស់នោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
វ៉ាក់សាំងកូវីដ១៩ Moderna
ដោយ

ក្រសួងសុខាភិបាលជប៉ុនបានឱ្យដឹងថា ពលរដ្ឋជប៉ុនទាំងពីរនាក់​ដែល​បានស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពី​ការចាក់វ៉ាក់សាំង Moderna លើកទី២។ នៅក្នុងរបាយការណ៍មរណភាព​ដែលបានរាយការអំពីអាការៈរបស់អ្នកពីរ​នោះបានបង្ហាញថា ម្នាក់ៗមានគ្រុនក្តៅមួយថ្ងៃ​បន្ទាប់ពីចាក់លើកទី ២ ហើយក៏បានស្លាប់បន្ទាប់​ពីគ្រុនក្តៅបានពីរថ្ងៃ។ សូមបញ្ជាក់ថា ពួកគេបាន​ចាក់វ៉ាក់សាំងលើកទី២នេះ ក្នុងចំណោមទីតាំងចាក់វ៉ាក់សាំង​ចំនួន៣កន្លែងដែលបានប្រើប្រាស់វ៉ាក់សាំងដែលមានសារធាតុក្នុងដបវ៉ាក់សាំងនេះ។

យ៉ាងណាមិញ មូលហេតុនៃការស្លាប់​កំពុងត្រូវបានស៊ើប​អង្កេត ខណៈ ក្រុមហ៊ុន Moderna និងក្រុមហ៊ុន ជប៉ុន​Takeda បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នៅពេលនេះ មិនមានភស្តុតាង​ណាមួយ​បញ្ជាក់ថាការស្លាប់ទាំងនេះ បណ្តាលមកពីវ៉ាក់សាំងកូវីដ Moderna នៅឡើយទេ ។

ស្របពេលដែរ រដ្ឋាភិបាលជប៉ុន ក៏បាននិយាយផងដែរថា គ្មានបញ្ហាសុវត្ថិភាព​ឬប្រសិទ្ធភាព​ណាមួយត្រូវបានកំណត់អត្តសញ្ញាណទេ​ហើយការផ្អាក​ដំណើរ​ការ​ការចាក់វ៉ាក់សាំងទាំងនេះ គឺជាការប្រុងប្រយ័ត្នជាមុន។ តែយ៉ាងណាមិញ បើតាម អ្នកគ្រប់គ្រងការឆ្លងមេរោគនៅមន្ទីរពេទ្យអន្តរជាតិមួយ ក្នុងទីក្រុងតូក្យូបានលើកឡើងថា វាអាចមានបញ្ហាទាក់ទងគ្នា​រវាងការចាក់វ៉ាក់សាំង និងការស្លាប់នេះ។

សូមជម្រាបថា ប្រទេសជប៉ុនបានបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង Moderna ចំនួន ១លាន ៦សែនដូសដែលត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌល​ចាក់វ៉ាក់សាំងចំនួន ៨៦៣ នៅទូទាំង​ប្រទេសជប៉ុន ពោលគឺជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីទទួលបានរបាយការណ៍​ពីការចម្លងមេរោគនៅក្នុងដបវ៉ាក់សាំង។

គួរកត់សម្គាល់ដែរថា គិតត្រឹមថ្ងៃទី ៨ ខែសីហាមានមនុស្សចំនួន ៩៩១ នាក់បានស្លាប់នៅក្នុងប្រទេសជប៉ុនបន្ទាប់ពីចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង ១១ នាក់បន្ទាប់ពីចាក់វ៉ាក់សាំង Moderna ប៉ុន្តែគ្មានមូលហេតុបញ្ជាក់ច្បាស់លាស់ថា ការស្លាប់នោះ បណ្ដាលមកពីការចាក់វ៉ាក់សាំង​ឬយ៉ាងណានោះទេ។ នេះបើយោងតាមក្រសួងសុខាភិបាល។

ប្រទេសជប៉ុនសម្រេចបាន​ការចាក់វ៉ាក់សាំង​កូវីដ១៩ ចំនួន​ជាង ១២៤ លានដូសហើយ ដោយមានប្រជាជន​ប្រមាណ ៤៤% នៃប្រជាជនសរុប​បានចាក់វ៉ាក់សាំងគ្រប់២ដូស៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


បុរសខ្លាំងហ្វីលីពីន ឌូទែតេ ប្រកាសទទួលយកការវិនិយោគកាស៊ីណូឡើងវិញដើម្បីបានប្រាក់ទប់ទល់នឹងកូវីដ-១៩

ប្រធានាធិបតីហ្វីលីពីនលោក ឌូទែតេ បានប្រកាសឲ្យមានការធ្វើអាជីវកម្មក្នុងវិស័យបនល្បែងកាស៊ីណូ នៅក្នុងប្រទេសឡើងវិញ ដោយនឹងអនុញ្ញាតឲ្យមានទីតាំងលេ…

វៀតណាមជួបការលំបាកកាន់តែខ្លាំងក្នុងការការនាំចេញជលផលទៅចិន

ចិន និងវៀតណាមជាប្រទេសក្បែរខាងគ្នា និងមានទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មយ៉ាងស្អិតល្មួតផងដែរ។ ប៉ុន្តែ ចាប់តាំងពីមានកូវីដ-១៩រាតត្បាត ពិសេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ