កូវីដ-១៩ នៅចក្រភព​អង់គ្លេស

អង់គ្លេស​បញ្ជាទិញ​វ៉ាក់សាំងកូវីដ-១៩ ជាង ៣៥០លាន​ដូស; អាច​នឹង​ចាក់​ឲ្យ​ប្រជាជន​នៅមុនគ្រិស្តម៉ាស!


នាយករដ្ឋមន្ត្រី​អង់គ្លេស​ លោក បូរីស ចនសុន (Boris Johnson) បាន​ប្រកាស​ថា ក្រុមការងារ​វ៉ាក់សាំង​របស់​ចក្រភពអង់គ្លេស បាន​បញ្ជាទិញ​រួចរាល់ នូវ​វ៉ាក់សាំង​កូវីដ-១៩ ជាង ៣៥០លាន​ដូស ហើយ​វ៉ាក់សាំងខ្លះ អាចនឹង​ចាក់​ឲ្យ​ប្រជាជន នៅមុនបុណ្យ​គ្រិស្តម៉ាស​ខាងមុខនេះ ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) ។
ដោយ

វ៉ាក់សាំង​ដែល​អង់គ្លេស​បានបញ្ជាទិញ ​រួម​មាន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech, វ៉ាក់សាំង Oxford-AstraZeneca និងវ៉ាក់សាំង Moderna ។

លោកនាយករដ្ឋមន្ត្រី​អង់គ្លេស បាន​និយាយថា "ចូរ​យើង​អនុវត្ត​តាម​ការណែនាំ ។ ចូរ​យើង​ធ្វើតេស្ត​ទ្រង់ទ្រាយធំ ។ ចូរ​យើង​ធ្វើរួមគ្នា​ដើម្បី​គ្រប់គ្រង​ការរាតត្បាត​នៃ​វីរុស​នេះ ។" 

ចំពោះ​វ៉ាក់សាំង Pfizer-BioNTech ដែលអង់គ្លេសបាន​បញ្ជាទិញ​ ៤០លាន​ដូស ប្រសិន​បើ​អនុម័ត​ដោយ​និយ័តករ អាចនឹងចាប់ផ្ដើម​ចាក់​ឲ្យ​ប្រជាជន​អង់គ្លេស នៅ​មុនបុណ្យ​គ្រិស្តម៉ាស នាចុង​ខែធ្នូនេះ បានហើយ ៕




អត្ថបទបន្ទាប់


ក្រសួងសុខាភិបាល សម្រេចបិទបណ្ដោះអាសន្ន ទីតាំងអាជីវកម្មចំនួន២ កន្លែងទៀត ក្រោយរកឃើញករណីឆ្លងសហគមន៍ ២នាក់ថ្មីទៀត!

ក្រោយពីបានរកឃើញអ្នកឆ្លងចូលក្នុងសហគមន៍ចំនួន២នាក់ទៀត នៅថ្ងៃទី ០៣ ខែធ្នូឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានសម្រេច ប្រកាសបិទជាបណ្ដោះអាសន្ននូវទីត…

ចំនួន​អ្នកនៅលីវ ក្នុងប្រទេសជប៉ុនបន្ដកើនឡើងកាន់តែច្រើន! ហេតុអ្វី បានជាពួកគេ​ចង់នៅលីវ ជាជាងរៀបការ?

ប្រជាជនជប៉ុនកាន់តែច្រើនឡើង មានទំនោរចង់រស់នៅម្នាក់ឯង ដោយមិនត្រូវការការរៀបការ និងការរួមភេទនោះទេ។ កត្តានេះ បានធ្វើឲ្យចំនួនប្រជាជនវ័យចំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ