ទស្សនកិច្ចរបស់មន្ត្រីសិទ្ធិមនុស្សទៅស៊ីនជាំង

អគ្គលេខាធិការUN រំពឹងថាចិននឹងបើកផ្លូវសម្រាប់ទស្សនកិច្ចរបស់មន្ត្រីសិទ្ធិមនុស្សទៅស៊ីនជាំង


អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រាប់មេដឹកនាំចិនថា លោករំពឹងថា អាជ្ញាធរចិននឹងអនុញ្ញាតឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី Michelle Bachelet ធ្វើដំណើរទស្សនកិច្ចនៅតំបន់ស៊ីនជាំងប្រទេសចិនប្រកបដោយភាពជឿជាក់បាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ទស្សនកិច្ចរបស់មន្ត្រីសិទ្ធិមនុស្សទៅស៊ីនជាំង
ដោយ

លោក Guterres លើកឡើងបែបនេះ ក្រោយលោកបានជួបជាមួយប្រធានា​ធិបតីចិន លោក ស៊ីន ជីនពីង និង រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ស្របពេលដែលមេ UNរូបនេះមានវត្តមាននៅប្រទេសចិន ក្នុងព្រឹត្តិការណ៍បើកកីឡាអូឡាំពិករដូវរងាឆ្នាំ២០​២២។

លោក Antonio Guterres បានសម្តែងការរំពឹងទុកថា ទំនាក់ទំនងរវាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងអាជ្ញាធរចិន នឹងអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចដ៏គួរឱ្យទុកចិត្តមួយ របស់ឧត្តមស្នងការសិទ្ធិមនុស្សទៅកាន់ប្រទេសចិន រួមទាំងខេត្តស៊ីនជាំងផងដែរ។ ការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ ធ្វើឡើងក្រោយពេលដែល ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំទីក្រុងហ្សឺណេវ កាលពីចុងខែមករាធ្លាប់បានប្រកាសថា ការចរចាគ្នាជាមួយអាជ្ញាធរចិន កំពុងដំណើរការសម្រាប់ការធ្វើដំណើទស្សនកិច្ចនៅពាក់កណ្តាលឆ្នាំនេះ។

កាសែត South China Morning Post ក៏ធ្លាប់បានចុះផ្សាយស្រដៀងគ្នានេះដែរ ដោយយោងប្រភពមិនបញ្ចេញឈ្មោះថា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី Michelle Bachelet នឹងធ្វើដំណើរទៅតំបន់ស៊ីនជាំងនៅក្រោយការប្រកួតកីឡាអូឡាំពិកបិទបញ្ចប់ ក្នុងនាមជាទស្សនកិច្ច តែមិនមែនជាលក្ខណស៊ើបអង្កេតឡើយ។ 

គួរជម្រាបថា មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់រូបនេះ ធ្លាប់បានធ្វើការចរចាជាមួយប្រទេសចិន ដើម្បីធ្វើដំណើរទស្សនកិច្ចទៅតំបន់ស៊ីនជាំង ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨មកម្ល៉េះ ខណៈក្រុមសកម្មជនសិទ្ធិមនុស្ស អង្គការអន្តរជាតិ និង ប្រទេសលោកខាងលិចបានចោទប្រកាន់ប្រទេសចិនពីបទរំលោភបំពានយ៉ាងសម្បើមដៃ រួមមានការឃុំខ្លួនទ្រង់ទ្រាយធំ ការធ្វើទារុណកម្ម និងពលកម្មដោយបង្ខំប្រឆាំងនឹងជនជាតិ អ៊ុយហ្គ័រ និងក្រុមជនជាតិភាគតិចផ្សេងទៀតនៅក្នុងតំបន់ស៊ីនជាំង ភាគខាងលិចនៃប្រទេសចិន។

គួរកត់សម្គាល់ថា ពិធីបើកការប្រកួតកីឡាអូឡាំពិកកាលពីថ្ងៃទី០៤កុម្ភៈ បានបញ្ចប់ទៅជាមួយនឹងភ្លើងគុបអូឡាំពិកដែលត្រូវបានបំភ្លឺដោយកីឡាករអូឡាំពិកវ័យក្មេងជនជាតិចិនពីររូប ដែលម្នាក់ក្នុងចំណោមពួកគេជាសមាជិកនៃជនជាតិភាគតិច អ៊ុយហ្គ័ររបស់ប្រទេសចិន៕

None



អត្ថបទបន្ទាប់


ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី២ ជាប្រទេសមានការស្ទុះងើបឡើងវិញពីកូវីដ១៩បានល្អជាងគេបំផុតក្នុងពិភពលោក

ប្រទេសកម្ពុជា ត្រូវបានវាយតម្លៃជាប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសដែលមានការស្ទុះងើបឡើងពីកូវីដ១៩ បានប្រសើរជាងគេបំផុតក្នុងពិភពលោក ប…

២ថ្ងៃចុងក្រោយនេះ រកឃើញអ្នកឆ្លងអូមីក្រុងជាង១០០នាក់ក្នុងមួយថ្ងៃ

កម្ពុជា បានរក្សាតួលេខឆ្លងកូវីដ១៩ក្នុងកម្រិតទាបមកអស់រយៈពេលជាច្រើនខែមកហើយ ដោយជាមធ្យមក្នុងមួយថ្ងៃ មានអ្នកឆ្លងក្នុងអត្រាតួលេខ២ខ្ទង់ប៉ុណ្ណោះ នៅប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ