គម្រោងវិនិយោគ

អង្គការសហប្រជាជាតិព្យាករថា រំហូរវិនិយោគផ្ទាល់ពីបរទេសជាសកលអាចកើនឡើងតិចតួចនៅឆ្នាំ២០២៤ នេះ


អង្គការពាណិជ្ជកម្ម UNCTAD ដែលជាមែកធាងមួយរបស់អង្គការសហប្រជាជាតិ (UN) បានព្យាករថា រំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ជាសកលនៅឆ្នាំ២០២៤នេះ អាចកើនឡើងតិចតួច ក្រោយពីបានកើនឡើងត្រឹមប្រមាណ៣% ក្នុងឆ្នាំកន្លងទៅ។ នៅក្នុងឆ្នាំ២០២៣ ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅទូទាំងពិភពលោកត្រូវបានប៉ាន់ប្រមាណថា មានទំហំជាង១,៣ទ្រីលានដុល្លារអាម៉េរិក។
គម្រោងវិនិយោគ
ដោយ

អង្គការសន្និសីទសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ហៅកាត់ថា UNCTAD ដែលជាស្ថាប័នពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃពុធ សប្ដាហ៍នេះថា រំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ជាសកលអាចកើនឡើងតិចតួចក្នុងឆ្នាំ២០២៤ នេះ បន្ទាប់ពីកើនឡើងតិចតួចក្នុងឆ្នាំ២០២៣។ ស្ថាប័នអន្តរជាតិមួយនេះបានបន្តទៀតថា រំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) អាចរួមបញ្ចូលទាំងការវិនិយោគរបស់ក្រុមហ៊ុន ឬរដ្ឋាភិបាលចូលទៅក្នុងប្រទេសផ្សេង ឬក្រុមហ៊ុន ឬ គម្រោងនៅក្នុងប្រទេសទាំងនោះផងដែរ។

អង្គការ UNCTAD បានលើកឡើងថា បើសម្លឹងមើលទៅមុខឃើញថា រំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងឆ្នាំ២០២៤ នេះអាចនឹងកើនឡើងតិចតួច ខណៈការព្យាករសម្រាប់អតិផរណា និងអត្រាការប្រាក់នៅក្នុងទីផ្សារសំខាន់ៗបង្ហាញពីស្ថិរភាពនៃការផ្ដល់ហិរញ្ញប្បទានសម្រាប់កិច្ចព្រមព្រៀងវិនិយោគអន្តរជាតិ។

ទោះជាយ៉ាងណា អង្គការនេះបានសង្កត់ធ្ងន់ថា កត្តាជាច្រើនរួមទាំងហានិភ័យភូមិសាស្ត្រនយោបាយ និងកម្រិតបំណុលខ្ពស់នៅក្នុងប្រទេសមួយចំនួនផងនោះ អាចរារាំងការវិនិយោគផ្ទាល់ពីបរទេស (FDI)។

ស្ថាប័នកំពូលមួយនេះបានលើកឡើងថា កាលពីឆ្នាំ២០២៣ កន្លងទៅ ការវិនិយោគផ្ទាល់ពីបរទេស (FDI) មានទំហំប្រមាណជាង១,៣ទ្រីលានដុល្លារ មានការកើនឡើង៣% បើធៀបនឹងឆ្នាំ២០២២។ ការសម្រេចបានកំណើនតិចតួចនេះ គឺដោយសារតែកំណើននៃការវិនិយោគក្នុងប្រទេសមួយចំនួននៅអឺរ៉ុប។

អង្គការ UNCTAD ក៏បានអះអាងដែរថា រំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍បានធ្លាក់ចុះ៩% កាលពីឆ្នាំមុនមកនៅត្រឹម៨៤១ពាន់លានដុល្លារ ដោយក្នុងនោះនៅអាស៊ី បានធ្លាក់ចុះ១២% ហើយនៅអាហ្រ្វិកបានធ្លាក់ចុះ១%៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


មិត្តហ្វូនឈ្នះពានរង្វាន់អ្នកផ្តល់សេវាអ៊ីនធឺណិតល្អបំផុតនៅ GBO Awards 2023

មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតឈានមុខគេ បានទទួលពានរង្វាន់ជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតល្អបំផុតនៅក្នុងកម្មវិធី Global Busin…

ក្រុមហ៊ុនវៀតណាមប្រមាណ៥០ពេញចិត្តបរិយាកាសធុរកិច្ចនៅកម្ពុជា និងជឿថា កម្ពុជានឹងក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញ

ក្រុមហ៊ុនសហគ្រាសវៀតណាម ប្រមាណ៥០ ដែលកំពុងរកស៊ីនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះបរិយាកាសធុរកិច្ចនៅកម្ពុជា ហើយសង្ឃឹមយ៉ាងមុតមាំថា នៅក្នុងឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ