Advertisement
Advertisement
Advertisement
ចំណូលរដ្ឋប្រមូលដោយគយ និងពន្ធដារ

ចំណូលពន្ធគយ និងពន្ធដារ ប្រមូលបានជាង ៤.៥០០ លានដុល្លារអាមេរិក នៅ៩ខែ ឆ្នាំ២០១៩


ចំណូលរដ្ឋ ដែលប្រមូលបានដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអគ្គនាយកដ្ឋានពន្ធដារ នៅតែមានកំណើនខ្ពស់។ ដោយក្នុងនោះ នៅ៩ខែ ឆ្នាំ២០១៩នេះ គយរកចំណូលបានជាង ២.៣០០ លានដុល្លារអាមេរិក ខណៈដែលពន្ធដារ ប្រមូលចំណូលបានជាង ២.១០០ លានដុល្លារអាមេរិក។ សរុប ចំណូលទាំងពីរស្ថាប័ននេះ ឃើញថា មានជាង ៤.៥០០ លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ ពីស្ថាប័នជាតិទាំងប្រមូលចំណូលទាំងពីរនេះ។
ឯកឧត្តមគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គយកនៃអគ្គនាយកដ្ឋានពន្ធដារ (ឆ្វេង) និងឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា (ស្ដាំ)
Advertisement

បើមើលទៅលើ​របាយការណ៍​ឃើញថា ចំណូល​ដែលស្ថាប័ន​គយ និងពន្ធដារ ប្រមូលបាន​នៅ៩ខែ ឆ្នាំ២០១៩នេះ គឺ​មានប្រហាក់ប្រហែល​គ្នា ដែលមានជាង​២ពាន់​លាន​ដុល្លារអាមេរិកដូចគ្នា។ តែបើយើង មើល​ឲ្យជាក់លាក់​ទៅឃើញថា អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ គឺរកចំណូលបាន​ច្រើនជាង​ពន្ធដារ​បន្តិច ពោលគឺ​​៩ខែឆ្នាំនេះ ចំណូលគយ បាន​កើនឡើង​ដល់ ជាង​២.៣០០ លាន​ដុល្លារអាមេរិក កើនឡើង​ប្រមាណ ៣៥% ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំ​២០១៨។  លទ្ធផលចំណូលនេះ​ត្រូវប្រមាណជា ១០៦% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់​ស្តី​ពីហិរញ្ញវត្ថុសម្រាប់ការ​គ្រប់គ្រង​ឆ្នាំ​២០១៩។ 

រីឯ​ចំណូលដែលប្រមូលបាន​ដោយអគ្គនាយកដ្ឋាន​ពន្ធដារវិញ នៅ៩ខែឆ្នាំនេះ ប្រមូលបានជាង ២.១០០ លាន​ដុល្លារអាមេរិក ស្មើនឹង​ជាង៩៥% នៃផែនការ​ប្រចាំឆ្នាំ បើគិតជា​កំណើនមាន​ជិត៣០% ធៀបនឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ 

ប្រភេទពន្ធសំខាន់ៗ​ដែល​អគ្គនាយកដ្ឋានពន្ធដារ​ប្រមូលបាន​មានដូចជា អាករលើតម្លៃ​បន្ថែម VAT កើនជាង ៣៣% ពន្ធលើប្រាក់ចំណូល​កើនជិត ២៧% អាករពិសេស កើនឡើងជាង​២៦% ពន្ធលើ​ប្រាក់បៀវត្សកើន ជាង​១៦% និងពន្ធ​លើឈ្នួលផ្ទះ និងដី កើនជាង ៧០%។

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយក​ដ្ឋានពន្ធដារ បាន​គូសញ្ជាក់ថា ចំណូល​ក្នុងខែ​កញ្ញា​ឆ្នាំ២០១៩នេះ មានប្រមាណ​ជាង​២៣០ លាន​ដុល្លារអាមេរិក ដែលវា​ជា​ឯកគ្គទកម្មមួយថ្មី ដែលពុំធ្លាប់មាន​សម្រាប់អគ្គនាយកដ្ឋាន​ពន្ធដារ ព្រោះខែកញ្ញា​ធ្លាប់តែជាខែ​ដែលប្រមូល​ចំណូលពន្ធ​មានកម្រិតទាប​នៅឆ្នាំមុនៗ តែឆ្នាំនេះ បាន​ហក់ឡើងខ្ពស់ពុំធ្លាប់មាន។ 

ដោយឡែក ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋានគយ​និងរដ្ឋាករកម្ពុជា បានលើកឡើងដែរថា បើប្រៀបធៀប​រយៈពេលដូចគ្នា​ឆ្នាំ២០១៨ ឃើញថា សម្រាប់រយៈពេល ៩ខែ ឆ្នាំ២០១៩​នេះ លទ្ធផលចំណូល​តាមប្រភេទពន្ធ​និងអាករសំខាន់ៗ​ដែលប្រមូល​ដោយគយ​មានកំណើន​គួរឱ្យកត់សម្គាល់ ក្នុងនោះពន្ធគយ (ពន្ធនាំចូល) មានកំណើន​ជិត៣៨%, អាករពិសេស​កើនប្រមាណ ៣៩% និងអាករលើតម្លៃបន្ថែម​(VAT)កើនជាង៣២%។ 

មុខទំនិញ​ជាប្រភព​ចំណូលគយ​សំខាន់ៗ​រួមមាន  យានយន្ត​និងគ្រឿងចក្រ គ្របដណ្តប់ប្រមាណជាង ៥២% នៃចំណូលសរុប,ប្រេងឥន្ធនៈ​និងថាមពល​ប្រមាណជិត ១៧% នៃចំណូលសរុប និងទំនិញចម្រុះ​និងគ្រឿងសំណង់​មានប្រមាណ​ជិត ៣០% នៃចំណូលសរុប។ 

គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០១៨​កន្លងទៅ ចំណូល​ដែលប្រមូលបាន​ដោយអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ សម្រេចបាន​ជិត ៥ ពាន់លាន​ដុល្លារអាមេរិក៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានាធិបតី​ចិន ស៊ី ជិនពីង ឲ្យ​កូន​ស្រី​ត្រឡប់ទៅ​បន្ត​ការសិក្សា​នៅ​អាមេរិកវិញ

ព័ត៌មាន
ខណៈ​ដែល​សហរដ្ឋ​អាមេរិក និង​ចិន កំពុងមាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយគ្នា និង​ខណៈ​ដែល​ចលាចល​សង្គម​កំពុង​កើត​មាន​នៅក្នុង​ទីក្រុងហុងកុង រ...

វៀតណាម នឹងប្រែក្លាយកោះភូកុក ឬកោះត្រល់ទៅជា «ទីក្រុងដីកោះដំបូងគេ» ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

ព័ត៌មាន
រដ្ឋាភិបាល វៀតណាម មានមហិច្ឆតា នឹងអភិវឌ្ឍទឹកដីកោះភូកុក ឬខ្មែរស្គាល់ថា កោះត្រល់ ឲ្យក្លាយជាជាទីក្រុងដីកោះដំបូងគេមួយរបស់ខ្លួន ដែលមានការអ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ