វិស័យពាណិជ្ជកម្ម

ក្រោមសម្ពាធពន្ធរបស់អាម៉េរិក ជំរុញឱ្យអឺរ៉ុបងាកទៅពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន


ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូសូឡា វ៉ុនឌ័រ ឡេយេន បានជួបពិភាក្សាគ្នាតាមទូរសព្ទជាមួយនឹងនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង ដោយលោកស្រីបានស្នើឱ្យមានការចរចារកដំណោះស្រាយចំពោះការរំខានយ៉ាងទូលំទូលាយបណ្តាលមកពីការយកពន្ធរបស់សហរដ្ឋអាម៉េរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Euronews។
វិស័យពាណិជ្ជកម្ម
ដោយ

ស្របពេលមានការកើនឡើងសង្គ្រាមពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប បានងាកទៅបង្កើនទំនាក់ទំនងជាមួយចិន ដោយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុនឌ័រ ឡេយេន បានជួបពិភាក្សាគ្នាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។

នៅក្នុងកិច្ចសន្ទនានោះ ប្រធានគណកម្មការអឺរ៉ុប បានគូសបញ្ជាក់ពីសារសំខាន់នៃស្ថិរភាព និងការព្យាករសម្រាប់សេដ្ឋកិច្ចពិភពលោកដោយបានសង្កត់ធ្ងន់ពីការទទួលខុសត្រូវរបស់អឺរ៉ុប និងចិន ដែលជាទីផ្សារធំជាងគេទាំងពីររបស់ពិភពលោកក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មដែលត្រូវបានកែទម្រង់ឱ្យមានសេរីភាព យុត្តិធម៌ និងស្មើភាពគ្នា។

ប្រទេសចិន បានឆ្លើយតបចំពោះការយកពន្ធ៥៤% របស់សហរដ្ឋអាម៉េរិក លើទំនិញរបស់ចិនជាមួយនឹងការយកពន្ធ៣៤% លើការនាំចូលទាំងអស់របស់សហរដ្ឋអាម៉េរិក ហើយថ្មីៗនេះលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ក៏បានផ្ចាញ់តបវិញដោយបានដំឡើងពន្ធ៥០%ទៀតលើប្រទេសចិន ដែលធ្វើឱ្យអត្រាពន្ធឡើងដល១០៤% ដោយបានចូលជាធរមាននៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ប្រធានគណៈកម្មការអឺរ៉ុប បានជំរុញឱ្យលោក លី ត្រូវជៀសវាងការធ្វើឱ្យស្ថានការណ៍ពន្ធឡើងកម្ដៅថែមទៀត៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


អេស៊ីលីដា ចាប់ដៃគ្នាជាមួយ ក្រុមហ៊ុន ស៊ីងមេដ អ៊ិនធើណេសិនណល ជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងកម្ពស់សេវាកម្មសុខាភិបាល

ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" នៅថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៥ បានប្រកាសជាផ្លូវការនូវការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ…

ហាងឆេងមាសហក់ឡើងថ្លៃវិញ ខណៈតម្លៃប្រេងធ្លាក់ចុះ ក្រោយអាម៉េរិកដំឡើងពន្ធខ្ពស់កប់ពពកលើចិនរហូតដល់១២៥%

តម្លៃមាសនៅលើទីផ្សារអន្តរជាតិបានហក់ឡើងជាង១%នៅថ្ងៃទី១០ មេសា ក្រោយអ្នកវិនិយោគសម្រុកទិញចូលមាសទុកជាទ្រព្យមានសុវត្ថិភាព បន្ទាប់ពីសហរដ្ឋអាម៉េរិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ