UNICEF

UNICEF៖ វ៉ាក់សាំងមិនអាចការពារយើងពីមេរោគកូវីដ-១៩បានគ្រប់ពេលវេលានោះទេ


អ្នកតំណាងអង្គការUNICEF លោកស្រី Foroogh Foyozat បានមានប្រសាសន៍នៅក្នុងសន្និសិទសារព័ត៌មានថា” វ៉ាក់សាំងគឺមិនអាចការពារយើងពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩បានគ្រប់ពេលវេលានោះទេ។ លោកស្រីថ្លែងយ៉ាងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន កាលព្រឹកថ្ងៃទី១៦ សីហា ឆ្នាំ២០២១ ស្ដីអំពីយុទ្ធនាការរួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩។
ពលរដ្ឋកំពុងអង្គុយរងចាំការចាក់វ៉ាក់សាំង
ដោយ

នៅក្នុងសន្និសិទសារព័ត៌មាននេះ អ្នកតំណាង​របស់​អង្គការ UNICEF លោកស្រីForoogh Foyoozat បានធ្វើការកោតសសើរ​ចំពោះប្រមុខរាជរដ្ឋភិបាល​ដែលបានធ្វើការចាក់វ៉ាក់សាំង​ជូនប្រជាជនកាល​ពីសប្ដាហ៍មុន​ដែលមានប្រជាពលរដ្ឋ​ទី៨លាននាក់បានចាក់វ៉ាក់សាំង​នៅកម្ពុជា ហើយនេះ​មានន័យថា រាជរដ្ឋាភិបាលបាន​សម្រេច​បាននូវលទ្ធផល​ប្រមាណជាង​៨០%នៅក្នុង​ប្រជាពលរដ្ឋ​គោលដៅ​ ដែលវាជា​អត្រាខ្ពស់មួយ​នៅទូទាំង​ពិភពលោក។

 យ៉ាងណាក៏ដោយចុះ តំណាង​អង្គការ UNICEF រូបនេះ បានបន្ថែមទៀតថា វ៉ាក់សាំងគឺអាចការពារយើង​ មិនឲ្យ​មានការឆ្លាក់ខ្លួនឈឺ​ធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែវ៉ាក់សាំង​មិនអាច​ការពារឲ្យ​រួច​ផុតពីការ​ឆ្លងរីក​រាលដាល​នៃជំងឺកូវីដ១៩​បាន១០០%នោះដែរ។ ចំណុច ដែលជា​ការ​គំរាមកំហែង​ដ៏សំខាន់​ជាងគេ​នោះ គឺហានិភ័យ​ដែលកើតចេញ​ពីការធ្វេសប្រហេ​សរបស់​ នៅពេលដែលយើញឃើញតួលេខដ៏ច្រើន​នៃប្រជាពលរដ្ឋ​បានចាក់វ៉ាក់សាំង បែរជាភ្លេច​ការការពារខ្លួន។

លោកស្រីបានបញ្ជាក់ថា នៅថ្ងៃនេះកម្ពុជាកំពុងតែធ្វើ​ដំណើរជិតដល់​កន្លែងសុវតិ្តភាព​ ប៉ុន្តែ​ក៏នៅមិនទាន់បាន​ទៅដល់នោះទេ ហើយយើងក៏ដឹងថា​គ្រប់គ្នា​មានការហត់នឿយចំពោះជំងឺនេះក៏ប៉ុន្តែនៅខណៈ​នេះ កម្ពុជាមិនអាច​បោះបង់​នូវវិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល ៣កុំ ៣ការពារនោះដែរ ដោយវិធីទាំងអស់នោះ អាចឲ្យយើងមានសុវត្តិភាព​មិនមែន​មាន​ន័យថា ប្រជាពលរដ្ឋជាង៨០% ដែលបានចាក់វ៉ាក់សាំងរួចហើយ អាចរួចចផុតពីជំងឺ​កូវីដ១៩​ដ៏កាចសាហាវនេះបានទេ ព្រោះវ៉ាក់សាំងតែមួយមុខ មិនអាច​អាចទប់ស្កាត់​ការឆ្លងរីករាលដាល​កូវីដបានទេ គឺត្រូវមានវិធានផ្សេងៗដើម្បីរួមចំណែកគ្នា​នៅស្ថានភាព​មួយនេះផងដែរ៕

អត្ថបទ៖ ហួន ស្រីនីត

None



អត្ថបទបន្ទាប់


អាមេរិកចាប់ផ្ដើមអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងដូសទី៣ ក្រោយកូវីដ១៩បំប្លែងថ្មី ឌែលតា បន្ដវាយប្រហារខ្លាំង

នាយកដ្ឋានសុខាភិបាលក្រុងវ៉ាស៊ិនតោនសហរដ្ឋអាមេរិកនៅចុងសប្ដាហ៍មុននេះ បានណែនាំឲ្យប្រជាជនរបស់ខ្លួនដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ឲ្យមកទទួលការចាក់…

គម្រោងសហហិរញ្ញប្បទានទ្រទ្រង់វិស័យ SME ជំហានទី២ មានទំហំទឹកប្រាក់១០០លានដុល្លារ ត្រូវបានដាក់ឲ្យដំណើរការ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ដំណើរការគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME) ជំហានទី២ បន្ទាប់ពីការអនុវត្តគម្រោងសហហិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ