
ដែលថាប្លែកនោះគឺថា ភោជនីយដ្ឋានឈ្មោះ Hiroshi (ម្ចាស់ចុងភៅនិងជាម្ចាស់ហាង) នេះ ទទួលភ្ញៀវតែ ៨នាក់ទេ ក្នុងមួយយប់ គ្មានបញ្ជីមុខម្ហូប គ្មានបង្អួច និងមានតុភ្ញៀវហូបអាហារតែមួយគត់។
អាហារនៅទីនេះ តម្លៃយ៉ាងតិចបំផុត ៣៩៥ដុល្លារសម្រាប់មនុស្សម្នាក់ ប៉ុន្តែ ជាមធ្យម ភ្ញៀវម្នាក់អាចត្រូវចំណាយអស់ ៥០០ ទៅ ៦០០ដុល្លារ បូករួមទាំងភេសជ្ជៈ និងពន្ធ។

លោក ហ៊ីរ៉ូស្ហ៊ិ គីមូរ៉ា ជាមេចុងភៅ និងជាម្ចាស់ហាង កាលពីឆ្នាំ២០១៦ បានបិទហាងនៅកោះហាវ៉ៃ មកបើកនៅតំបន់ Silicon Valley ដែលសម្បូរទៅដោយអ្នកពូកែៗខាងផ្នែកបច្ចេកវិទ្យាខ្លាំងៗបំផុតនៅលើពិភពលោក។
ហាងរបស់លោកទទួលភ្ញៀវបានតែ ៣ ទៅ ៥ថ្ងៃប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ហើយភាគច្រើនបំផុតសុទ្ធតែភ្ញៀវមិនធម្មតា។
អ្នកមកទទួលទានអាហារនៅភោជនីយដ្ឋាននេះ រួមមាន បុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន Google និង Apple ដែលសុទ្ធតែជាអ្នកមានលុយខាប់ៗ។ ហើយម្ហូបពិសេសជាងគេ នៅទីនេះ គឺ «ស្ទេកសាច់គោស្រោបមាស»៕