អត្ថបទក្រុមហ៊ុន

ធនាគារប្រ៊ីដ សហការជាមួយបុរីចន្ទគីរីផ្តល់ជូនឥណទានគេហដ្ឋាន


ធនាគារប្រ៊ីដ ជាធនាគារពាណិជ្ជឈានមុខគេដែលផ្តល់ជូនសេវាហិរញ្ញវត្ថុជាច្រើនប្រភេទ បានចុះអនុស្សរណៈយោគយល់ ជាមួយបុរីចន្ទគីរី ក្នុងគោលបំណងផ្តល់ជូនឥណទានគេហដ្ឋានដែលងាយស្រួលនឹងបត់បែនដល់អតិថិជន។ កម្មវិធីនេះធ្វើឡើងក្នុងការិយាល័យលក់របស់បុរីចន្ទគីរីដោយមានការចូលរួមពីគណៈគ្រប់គ្រងទំាងសងខាង ។
ធនាគារប្រ៊ីដ សហការជាមួយបុរីចន្ទគីរីផ្តល់ជូនឥណទានគេហដ្ឋាន
ដោយ

អតិថិជនរបស់បុរីចន្ទគីរីដែលចាប់អារម្មណ៍លំនៅដ្ឋានពីបុរី​អាចស្នើសុំឥណទានគេហដ្ឋាន​ជាមួយធនាគារប្រ៊ីដ។ ធនាគារប្រ៊ីដនឹងផ្តល់ជូនជម្រើសងាយស្រួលតម្រូវទៅតាមអតិថិជនរបស់បុរី ទំាងការប្រាក់ ទំាងការទូទាត់សំណង និងទំហំកម្ចី​ ដោយអាចខ្ចីបានរហូតដល់​ ៨០% នៃតម្លៃទ្រព្យ ជាមួយនឹង​រយៈពេលកម្ចី រហូតដល់ ២៥ឆ្នាំ។ ការផ្តល់ជូនឥណទានពិសេសនេះ គឺជាការផ្តល់ជូនដែលមានសម្រាប់តែ អតិថិជនដែលមានគណនីធនាគារជាមួយធនាគារប្រ៊ីដ​ ឬអតិថិជនដែលមិនមានណនីធនាគារ អាចប្រឹក្សាជាមួយអ្នកជំនាញផ្នែកលក់ ឬមកកាន់ទីតំាង​សាខា​របស់ធនាគារប្រ៊ីដ ដែលនៅជិតលោកអ្នកបំផុត។​

លោក Richard Liew នាយកប្រតិបត្តិ បានបង្ហាញពីការតំាងចិត្ត​របស់ធនាគារ​ក្នុងការផ្តល់​ជូនជម្រើសសេវាឥណទាន ដែលបត់បែនជូន​អតិថិជន​ក្នុងគោលបំណង​ជួយសម្រេច​ក្តីស្រមៃ​របស់អតិថិជន​ក្នុងការមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន។​ លោកបានបន្ថែមទៀតថា “ យើងមានមោទនភាពដែលបានសហការ ជាមួយបុរីចន្ទគីរី​ផ្តល់ជូនឥណទានគេហដ្ឋាន​ដែលជា​តម្រូវការ​របស់អតិថិជន។ មន្រ្តីឥណទានរបស់យើងតែងតែ​នៅជិតលោកអ្នកជានិច្ច ដើម្បីជួយផ្តល់ព័ត៌មាន​រាល់ចម្ងល់ និងសំនួរផ្សេងៗ ពីអតិថិជនក្នុងដំណើការស្នើសុំកម្ចី។​

“យើងរីករាយដែលបានចុះអនុស្សរណៈយោគយល់ ក្នុងការផ្តល់ជូនកម្ចីគេហដ្ឋានដល់ដល់​អតិថិជនរបស់យើង។ មានផ្ទះដែលជាកម្មសិទ្ធផ្ទាល់ខ្លួនគឺជាក្តីស្រមៃរបស់មនុស្សជាច្រើន ហើយកិច្ចព្រមព្រៀងនេះ​នឹងជួយសម្រេចសុបិនពួកគេឱ្យក្លាយជាការពិត” នេះបើយោងតាមប្រសាសន៍ របស់ លោក កាំង ហុក អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនអឺបេនលែន។

គួបញ្ចាក់ផងដែរថាអតិថិជន ដែលមានចំណាប់អារម្មណ៍ស្នើសុំកម្ចីគេហដ្ឋាននេះអាចទាក់ទងជាមួយ មន្ត្រីឥណទាន ឬមកកាន់ទីស្នាក់ការរបស់ធនាគារប្រ៊ីដ​ដែលនៅជិតលោកអ្នក​ដើម្បីសិក្សារបន្ថែមពី​ការផ្តល់ជូននេះ។

អំពីធនាគារប្រ៊ីដ

ធនាគារប្រ៊ីដ​ ជាធនាគារផ្តល់ជូនសេវាធនាគារជាច្រើនប្រភេទ ដូចជា​សេវាឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានផ្ទាល់ខ្លួន និងឥណទានអាជីវកម្ម ក៏ដូចជា សេវាប្រាក់បញ្ញើ សេវាបើកប្រាក់ បៀវត្សរ៍ និងសេវាផ្ទេរប្រាក់។

ធនាគារប្រ៊ីដ មានចក្ខុវិស័យ និងបេសកកម្ម ដើម្បីក្លាយជា សេវាហិរញ្ញវត្ថុដែលលោកអ្នកពេញចិត្តបំផុតក្នុងថ្ងៃនេះនិងថ្ងៃអនាគត ផ្តល់ជូនសេវាហិរញ្ញវត្ថុដែលលោកអ្នកជឿទុកចិត្តបានតាមរយៈស្តង់ដាសេវាកម្មសកល ធ្វើឱ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួលនឹងមានសុវត្ថិភាព។​

អំពីបុរីចន្ទគីរី

បុរីចន្ទគីរី អភិវឌ្ឍដោយក្រុមហ៊ុនអឺបេនលែនដែលសាងសង់​ជាលំនៅដ្ឋាននៅតាមតំបន់។ ដែលមានគម្រោងអភិវឌ្ឍ និងពង្រីកផ្ទៃដីនៅតំបន់នីមួយៗ ក្នុងគោលបំណងផ្តល់ជូនម្ចាស់លំនៅដ្ឋាន នូវអារម្មណ៍ស្រស់ស្រាយ ស្ងប់ស្ងាត់ រួមមានសួនច្បារ កន្លែងហាត់យូហ្គា រួមទំាងកន្លែធ្វើសមាធិជាដើម​ ដែលងាយស្រួលសម្រាប់គ្រួសារសម័យថ្មី។​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្របពេលពិធីបុណ្យចូលឆ្នាំចិនខិតជិតចូលមកដល់ តើតម្លៃមាសនៅកម្ពុជាមានការប្រែប្រួលយ៉ាងណា?

ព័ត៌មាន
ក្រុមអាជីវករលក់មាស និងអ្នកជំនាញទីផ្សារមាស កត់សម្គាល់ឃើញថា នៅរៀងរាល់ឆ្នាំឱ្យតែពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតជិតចូលមកដល់តម្លៃមាសនៅកម្ព…

កម្ពុជាត្រៀមថវិកាជិត៤៥០លានដុល្លារ សម្រាប់ជួយពលរដ្ឋតាមរយៈគោលនយោបាយអាទិភាពទាំង៦

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ គឺធ្វើយ៉ាងណាឱ្យប្រទេសកាន់តែរីកចម្រើនត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ