

ទន្ទឹមនឹងនេះ អតិថិជនដែលចំណាយរហូតដល់ $3,000 នឹងមានឱកាសបានជិះឧទ្ធម្ភាគចក្រទស្សនារាជធានីភ្នំពេញពីលើអាកាស

ចំណាយ $2,000 ស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Hyatt Regency
ចំណាយ $1,000 ស្នាក់នៅសណ្ឋាគារ Fairfield By Marriott
ចំណាយ $500 លេងកីឡាវាយកូនហ្គោលនៅ ហ្គាឌិន រ៉ូយ៉ាល ហ្គោល ឬ គូប៉ុងទឹកប្រាក់ $50 នៅផ្សារទំនើប ជីប ម៉ុង ថែមទៀតផង ។
ការបញ្ចុះតម្លៃពិសេសរហូតដល់ ៧០% នេះ ទៅលើហាងសម្លៀកបំពាក់ ដែលមានម៉ាកយីហោល្បីជាច្រើនដូចជា Karl Lagerfeld, Jaspal, Paul Smith, H&M និង Lacoste ជាដើម ។
ហើយកម្មវិធីពិសេសនេះ ក៏សម្រាប់ការទទួលទានអាហារ ក៏ដូចជានៅកន្លែងកម្សាន្ត និងហាងលក់សម្ភារៈជាច្រើនទៀតផងដែរ ហើយចាប់ផ្ដើម ពីថ្ងៃទី ០១ មិថុនានេះ រហូតដល់ថ្ងៃទី ៣១ ខែសីហា។

ក្រៅពីឱកាសបានជិះយន្តហោះឧទ្ធម្ភាគចក្រកម្សាន្តមើលទីក្រុង និងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំថែមទៀត ក៏មានផ្ដល់នូវកាដូ និងគូប៉ុងសាច់ប្រាក់ និងរង្វាន់ជាច្រើនទៀតសម្រាប់អតិថិជនផងដែរ ។

គួរបញ្ជាក់ថា ម៉ាកយីហោសម្លៀកបំពាក់ល្បីៗដូចជា ZARA, Karl Lagerfeld, Jaspal, Paul Smith និង EA7 ទើបតែបានបើកហាងលក់សម្លៀកបំពាក់របស់ខ្លួនលើកដំបូង ដែលមានតែនៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គា ម៉ល តែប៉ុណ្ណោះ ។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាផ្សារទំនើបដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា ហើយបានបើកដំណើរការសាកល្បង កាលពីខែកញ្ញា ឆ្នាំ២០២២ នេះហើយ។
ផ្សារទំនើបខ្នាតយក្សមួយនេះ ប្រមូលផ្ដុំដោយហាង ដែលមានយីហោក្នុងស្រុកនិងអន្តរជាតិល្បីៗ និងមានបម្រើជូន អាហារ ភេសជ្ជៈ សម្លៀកបំពាក់ទាន់សម័យ កន្លែងកម្សាន្ត និងពាណិជ្ជកម្មចម្រុះជាច្រើនទៀត ដែលផ្តល់នូវភាពងាយស្រួល និងការកម្សាន្តឥតដែនកំណត់ជូនអថិតិជ៕