មេដឹកនាំអាម៉េរិក

អាម៉េរិក អាចប្រឈមនឹងសភាពការណ៍ទាល់ច្រកជាថ្មីក្នុងការធ្វើផែនការហិរញ្ញវត្ថុប្រចាំឆ្នាំនៅខែក្រោយនេះ


សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចធំបំផុតទី១របស់ពិភពលោក អាចប្រឈមនឹងសភាពការណ៍ទាល់ច្រកជាថ្មីក្នុងការធ្វើផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ ក្រោយរដ្ឋាភិបាលត្រូវបានបិទនៅខែតុលា ដ៏ខ្លីខាងមុខ ប្រសិនបើសភាអាម៉េរិក មិនអាចឈានដល់ការអនុម័តកញ្ចប់ថវិកាប្រចាំឆ្នាំឱ្យឆាប់ទេនោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
មេដឹកនាំអាម៉េរិក
ដោយ

ជាការពិតណាស់ ប្រសិនបើសភាអាម៉េរិក មិនអាចឈានដល់ការអនុម័តកញ្ចប់ថវិកាប្រចាំឆ្នាំទេ នោះ បណ្ដាទីភ្នាក់ងារសហព័ន្ធនៃរដ្ឋាភិបាលអាម៉េរិក នឹងមិនអាចដំណើរការជាប្រក្រតីបានទៀតនោះទេ ដោយសារគ្មានថវិកាសម្រាប់ចំណាយ ហើយជាលទ្ធផលនឹងចាប់បង្ខំឱ្យបុគ្គលិកមន្ត្រីរាជការ ដែលមិនសំខាន់ឈប់សម្រាកដោយគ្មានប្រាក់បៀវត្សរ៍ ខណៈដែលបុគ្គលិកមន្ត្រីរាជការ ដែលសំខាន់ត្រូវបានតម្រូវឱ្យបន្តធ្វើការដោយគ្មានប្រាក់ឈ្នួលភ្លាមៗ ដែលនេះមានន័យថា ពួកគេនឹងទទួលបានប្រាក់បៀវត្សរ៍ នៅពេលសភាពការណ៍ទាល់ច្រកក្នុងការធ្វើផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ ឬ Government Shutdown នេះបានបញ្ចប់។

សភាពការណ៍ទាល់ច្រកក្នុងការធ្វើផែនការហិរញ្ញវត្ថុប្រចាំឆ្នាំនេះ អាចធ្វើឱ្យរាំងស្ទះដល់សេវាកម្មផ្សេងៗដូចជាសន្តិសុខអាកាសយានដ្ឋាន ការឆ្លើយតបគ្រោះមហន្តរាយ និងកម្មវិធីសង្គមដូចជាជំនួយស្បៀងអាហារ ឬសេវាឥណទាននិស្សិតជាដើម។

ក្នុងករណីនេះ ប្រធានសភាអាម៉េរិកលោក ម៉ៃ ចនសុន (Mike Johnson) បានពន្យារពេលការបោះឆ្នោតលើកញ្ចប់ថវិកាជាតិបណ្តោះអាសន្នមួយ ដោយសារតែការខ្វែងគំនិតគ្នានៅក្នុងជួរគណបក្សរបស់លោក ដែលបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងថា សហរដ្ឋអាម៉េរិក ប្រឈមនឹងសភាពការណ៍ទាល់ច្រកជាថ្មីក្នុងការធ្វើផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលអាចនឹងកើតមានឡើងនៅត្រឹមថ្ងៃទី១ ខែតុលា ដ៏ខ្លីខាងមុខនេះ ប្រសិនបើមិនឈានដល់កិច្ចព្រមព្រៀងណាមួយទេនោះ។ ហើយជាលទ្ធផល បុគ្គលិកមន្ត្រីរាជការជាច្រើនអាចនឹងខកខានក្នុងការទទួលបានប្រាក់បៀវត្សរ៍ ហើយសេវាសាធារណៈនានាអាចប្រឈមនឹងការរាំងស្ទះដំណើរការដោយសាររដ្ឋគ្មានលុយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


គណបក្សកាន់អំណាចរបស់ជប៉ុន កំពុងជ្រើសរើសថ្នាក់ដឹកនាំ ដើម្បីជំនួសតំណែងលោក ហ្វូមីអូ គីស៊ីដា

គណបក្សសេរីប្រជាធិបតេយ្យ (LDP) ដែលកំពុងកាន់អំណាចនៅជប៉ុន កំពុងបើកយុទ្ធនាការប្រកួតប្រជែងជ្រើសរើសមេដឹកនាំថ្មី ដើម្បីបន្តតំណែងពីលោក ហ្វូមីអូ…

តម្លៃមាសកម្ពុជាបានបំបែកកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន!

តម្លៃមាសនៅលើទីផ្សារកម្ពុជានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបំបែកកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ពោលគឺមាស១តម្លឹងអាចលក់ចេញបានរហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ