លោក នីកូឡាស ម៉ាឌូរ៉ូ

អាម៉េរិក រឹបអូសយកយន្តហោះរបស់ប្រធានាធិបតីវេណេស៊ុយអេឡា ពាក់ព័ន្ធនឹងការបំពានទណ្ឌកម្ម


ក្រសួងយុត្តិធម៌អាម៉េរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អាម៉េរិកបានរឹបអូសយន្តហោះមួយគ្រឿងរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) យកទៅសហរដ្ឋអាម៉េរិក ក្រោមហេតុផលបានបំពានទណ្ឌកម្មរបស់អាម៉េរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CBS News។
លោក នីកូឡាស ម៉ាឌូរ៉ូ
ដោយ

ក្រសួងយុត្តិធម៌អាម៉េរិក បានអះអាងថា យន្តហោះប្រភេទ Dassault Falcon 900EX របស់លោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេស៊ុយអេឡា ត្រូវបានរឹបអូសនៅសាធារណរដ្ឋដូមីនី នៅសមុទ្រការីបៀន ហើយត្រូវបានបញ្ជូនទៅរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិក។ អគ្គមេធាវីលោក មឺរីក ហ្កាឡេន (Merrick Garland) បាននិយាយថា យន្តហោះដែលអាម៉េរិក ​រឹបអូសនេះ ត្រូវបានទិញដោយខុសច្បាប់ក្នុងតម្លៃ១៣លានដុល្លារតាមរយៈក្រុមហ៊ុនមួយ ហើយបានដឹកចេញពីអាម៉េរិក ដើម្បីប្រគល់ឱ្យលោក ម៉ាឌូរ៉ូ និងបក្ខពួករបស់លោក។

ក្រសួងយុត្តិធម៌អាម៉េរិកនឹងបន្តស្វែងរកអ្នកដែលបំពានទណ្ឌកម្មរបស់អាម៉េរិក និងត្រួតពិនិត្យការនាំចេញដើម្បីកុំឱ្យពួកគេអាចប្រើធនធានរបស់អាម៉េរិក ដែលធ្វើឱ្យខូចសន្តិសុខជាតិរបស់អាម៉េរិក។ បក្សពួករបស់លោក ម៉ាឌូរ៉ូ បានរៀបចំទិញយន្តហោះនេះ ពីក្រុមហ៊ុនអាម៉េរិកមួយនៅភាគខាងត្បូងរដ្ឋផ្លរីដា កាលពីចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣។ យន្តហោះនេះត្រូវបានលួចដឹកចេញពីអាម៉េរិកទៅកាន់តំបន់ការ៉ាប៊ីន បន្ទាប់មកបានបញ្ជូនទៅដល់ប្រទេសវេណេស៊ុយអេឡា ដោយបានបំពានទណ្ឌកម្ម និងការត្រួតពិនិត្យការនាំចេញទំនិញរបស់អាម៉េរិក។

ចាប់តាំងពីពេលនោះមក យន្តហោះនេះបានហោះហើរទៅវិញទៅមកចេញពីមូលដ្ឋានយោធាមួយនៅប្រទេសវេណេហ្ស៊ុយអេឡា ហើយក៏ត្រូវបានប្រើដើម្បីជាប្រយោជន៍របស់លោក ម៉ាឌូរ៉ូ និងអ្នកតំណាងរបស់លោកក្នុងការបំពេញទស្សនកិច្ចនៅប្រទេសផ្សេងៗផងដែរ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ម្ចាស់បំណុលអនុញ្ញាតឱ្យអ៊ុយក្រែន រៀបចំឥណទានឡើងវិញ២០ពាន់លានដុល្លារ ក្នុងចំណោមបំណុលសរុបកំពុងពូនគរដូចភ្នំដល់ទៅជាង១៤០ពាន់លានដុល្លារ

ដោយមើលឃើញពីផលលំបាករបស់រដ្ឋាភិបាលអ៊ុយក្រែន និងទុក្ខវេទនាឥតគណនារបស់ពលរដ្ឋអ៊ុយក្រែន ដោយសារភ្លើងសង្គ្រាមដែលកំពុងឆាបឆេះកាន់តែសន្ធោរសន្ធៅដែល…

តើវិបត្តិទីផ្សារលំនៅឋាននៅមហាយក្សចិន លែងជាប់គាំងហើយ ឫនៅ?

បញ្ហាទីផ្សារលំនៅឋាននៅប្រទេសចិន នៅតែបន្តជាប់គាំង ពុំទាន់អាចរកច្រកចេញបាននៅឡើយទេ ដោយសារវិធានការដែលរដ្ឋាភិបាលចិន បានដាក់ចេញកន្លងមកមិនទា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ