អាមេរិក-​ចិន-​អាស៊ាន

ចិន​រកស៊ី​ជាមួយ​អាស៊ាន​ច្រើន​ជាង​អាមេរិក ព្រោះ​ចិន​ដៃ​ទូលាយ​ជាង​អាមេរិក?


បើ​​និយាយ​អំពី​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​ពិភព​លោក​ទីមួយ សហរដ្ឋ​អាមេរិក និង​អាស៊ាន និង​មហា​អំណាច​ពិភព​លោក​ទី​ពីរ ចិន និង​អាស៊ាន គេ​មើល​ឃើញ​ថា ចិន​ទំនង​ជា​ដើរ​លឿន​ជាង​អាមេរិក។
ឆ្នាំ​២០១៦ ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ខាង​ក្រៅ​ធំ​ជាង​គេ​បំផុត​របស់​អាស៊ាន ខណៈ​អាមេរិក​ជាដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​ទី៤។
ដោយ

តួលេខ​ឆ្នាំ​២០១៥ បង្ហាញថា ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ខាងក្រៅ​ធំ​ជាង​គេ​បំផុត​របស់​អាស៊ាន ដោយ​ទំហំ​ពាណិជ្ជកម្ម​សរុប​​​​គិត​ជា​ទឹក​ប្រាក់​ចំនួន ៣៤៥​ពាន់​លាន​ដុល្លារ​អាមេរិក។ ចំណែក​សហរដ្ឋ​អាមេរិក គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ខាង​ក្រៅ​ធំ​បំផុត​ទី៤ របស់​អាស៊ាន ដោយ​មាន​ទំហំ​ពាណិជ្ជកម្ម​សរុប ២១២​ពាន់​លាន​ដុល្លារ​អាមេរិក។

នេះ​បើ​យោង​តាម​​អត្ថបទ​ដ៏​វែង​មួយ ក្រោម​ចំណង​ជើង​ថា ASEAN and geopolitical rivalries(អាស៊ាន និង​គូប្រជែង​ភូមិសាស្ត្រ​នយោបាយ)​ ដែល​និពន្ធ​ដោយ​ព្រឹទ្ធបុរស​និង​ជា​សាស្ត្រាចារ្យ​សាលា​គោល​នយោបាយ​សាធារណៈ លី ក្វាន់យូ របស់​សិង្ហ​បុរី រួមទាំង​សហការី។

អត្ថបទ​ដដែល​សរសេរ​បន្ត​ថា ចិន​គឺ​ជា​ប្រទេស​ធំ​ដំបូង​គេ​បង្អស់​ដែល​ទទួលស្គាល់​ឱកាស​សេដ្ឋកិច្ច​នៅ​ក្នុង​ប្លុក​អាស៊ាន នៅ​ពេល​ដែល​មហាអំណាច​សេដ្ឋកិច្ច​ទី២​របស់​ពិភព​លោក​មួយ​នេះ ស្នើ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​តំបន់​នេះ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០០០។ 

ចិន​ចិត្ត​ទូលាយ​យ៉ាង​ពិសេស​ចំពោះ​លក្ខខណ្ឌ​សម្រាប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​អាស៊ាន ដោយ​ផ្ដល់​នូវ​កិច្ចព្រមព្រៀង​អនុគ្រោះ​មួយ ដែល​ក្រោម​កិច្ច​ព្រមព្រៀង​នេះ ផលិតផល​កសិកម្ម​និង​ផលិត​ផលិត​ពី​រោងចក្រ​ជា​ច្រើន​រយ​មុខ​ដែល​នាំ​ចេញ​ពី​អាស៊ាន​ទៅ​កាន់​ទីផ្សារ​ចិន ទទួល​បាន​ប្រយោជន៍​ពី​ការ​លុប​បំបាត់​ពន្ធ​គយ​ជា​ជំហានៗ។ 

ចំណែក​សហរដ្ឋ​អាមេរិក​វិញ ហាក់​មិន​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​នោះ​ទេ។ កិច្ច​ព្រមព្រៀង​ភាព​ជាដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (Trans-Pacific Partnership) ឬ TPP ដែល​នឹង​រួម​បញ្ចូល​ប្រទេស​អាស៊ាន​ចំនួន​ ៤ និង​សហរដ្ឋ​អាមេរិក​ ទៅក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី បច្ចុប្បន្ន ត្រូវ​បាន​ជំរុញ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​មុខ​ ដោយ​គ្មាន​វត្តមាន​សហរដ្ឋ​អាមេរិក ក្រោម​ការដឹកនាំ​របស់​លោក ដូណាល់ ត្រាំ។

ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​ពី​កិច្ច​ព្រមព្រៀង​ TPP គឺ​នៅ​ខណៈ​ដែល​ចិន​​ហាក់​រឹតតែ​កំពុង​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​តំបន់​អាស៊ាន ជាមួយ​នឹង​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់ និង​គម្រោង​ផ្លូវ​មួយ ខ្សែ​ក្រវាត់​មួយ៕ 




អត្ថបទបន្ទាប់


ប្រធាន​សាលាអន្តរជាតិ​ Learning Jungle ចែករំលែក​គំនិត​​អំពី​​ការធ្វើ​អាជីវកម្ម​ផ្នែក​អប់រំ

ព័ត៌មាន
បើក​មុខ​របរ​រកស៊ី​អ្វី​មួយ​ ស្ដាប់​ទៅ​ដូច​ជា​មិន​ពិបាក​អ្វី​ទេ ឲ្យ​តែ​មាន​លុយ​ គឺ​រក​ស៊ី​បាន​ហើយ។ ប៉ុន្តែ បើ​ចង់​រក​ស៊ី​អ្វី​មួយ​ឲ្…

អ្នក​ជំនាញ៖ បើក​សាលា​អន្តរជាតិ កុំ​ឃ្លាត​ពី​មុខ​វិជ្ជា​ភាសា​ខ្មែរ

ព័ត៌មាន
វិស័យ​អប់រំ គឺ​ជា​វិស័យ​ស្នូល​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​ជំរុញ​និង​ដើរ​ស្រប​ទៅ​តាម​ការ​អភិវឌ្ឍ​របស់​ប្រទេស​នីមួយៗ។ យ៉ាង​ណា​មិញ ស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ