តម្លៃប្រេង

តម្លៃប្រេងកើនឡើង បន្ទាប់ពីសភាអាមេរិកអនុម័តច្បាប់ស្ដីពីកម្រិតបំណុល


តម្លៃប្រេងបានកើនឡើងកាលពីថ្ងៃសុក្រទី០២មិថុនានេះ ស្របពេលដែលទំនុកចិត្តអ្នកវិនិយោគកើនឡើង បន្ទាប់ពីការអនុម័តសេចក្ដីក្ដីព្រាងច្បាប់ស្ដីពីកម្រិតពិដានបំណុលរបស់សហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ ទីផ្សារក៏បានថ្លឹងថ្លែងអំពីលទ្ធភាពនៃការកាត់បន្ថយផលិតកម្មប្រេងរបស់អង្គការ OPEC+ ដែលមានគោលបំណងលើកកម្ពស់តម្លៃប្រេងនៅចុងសប្តាហ៍នេះផងដែរ។
តម្លៃប្រេងកើនឡើង បន្ទាប់ពីសភាអាមេរិកអនុម័តច្បាប់ស្ដីពីកម្រិតបំណុល

តម្លៃប្រេងឆៅនៅទីផ្សារអង់គ្លេសបានកើន ៣៤ សេន ឬ ០,៤៦% ដោយឡើងដល់ ៧៤,៦២ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ០៣ ម៉ោងសកលថ្ងៃទី ០២ ខែមិថុនា រីឯហ៊ុនប្រេងឆៅរបស់អាមេរិកវិញ បានកើន ៣០ សេន ឬ ០,៤៣% ដោយឡើងដល់ ៧០,៤០ ដុល្លារក្នុងមួយធុង បន្ទាប់ពីថយចុះពីរថ្ងៃជាប់ៗគ្នា។

ការអនុម័តរបស់សភា និងព្រឹទ្ធិសភាសហរដ្ឋអាមេរិក​លើសេចក្ដីព្រាងច្បាប់ព្យួរកម្រិតបំណុលសាធារណៈទំហំ ៣១,៤ ទ្រីលានដុល្លារ ព្រមទាំងសញ្ញាបឋមស្ដីពីការផ្អាកដំឡើងអត្រាការប្រាក់ដោយធនាគារកណ្ដាល​សហរដ្ឋអាមេរិក បានធានាទីផ្សារប្រេង​ឡើងវិញ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយព្រឹទ្ធសភា​កាលពី​ថ្ងៃព្រហស្បតិ៍ទី០១ ខែមិថុនា។ ការអនុម័តនេះ ក៏បាន​បញ្ចៀសការខកខានទូទាត់ចំណាយ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ហើយបានលុបបំបាត់​ភាពចលាចល​នៅក្នុង​ទីផ្សារហិរញ្ញវត្ថុ​ពិភពលោកផងដែរ។

ទំនុកចិត្តលើទីផ្សារប្រេងក៏ត្រូវបានជំរុញដោយទិន្នន័យស្ដីពីស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ចេញដោយរដ្ឋបាលព័ត៌មានថាមពល ដែលបង្ហាញថា ការនាំចូលប្រេងឆៅ​បានកើនឡើង​កាលពីសប្តាហ៍មុន។

ឥឡូវនេះ វិនិយោគិនផ្ដោតអារម្មណ៍​លើកិច្ចប្រជុំរបស់អង្គការ​នៃប្រទេស​នាំចេញប្រេង និងសម្ព័ន្ធមិត្ត រួមទាំងរុស្ស៊ីផង ដែលគេហៅថា OPEC+ នៅថ្ងៃទី ៤ ខែមិថុនា។ រដ្ឋមន្ត្រីមកពីប្រទេសផលិតប្រេងសំខាន់ៗនឹងសម្រេចចិត្តថាតើត្រូវកាត់បន្ថយទិន្នផលប្រេងបន្ថែមទៀតដើម្បីគាំទ្រប្រាក់ចំណូលរបស់រដ្ឋាភិបាលពួកគេឬយ៉ាងណា។ ការបន្ថយផលិតកម្មប្រេងរបស់អង្គការ OPEC + បន្ថែមទៀត បន្ទាប់ពីការកាត់បន្ថយដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកគេក្នុងបរិមាណជាង១ លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែមេសា នឹងនាំឱ្យតម្លៃប្រេងឆៅកាន់តែកើនឡើង។

សញ្ញាស្ដីពីលទ្ធភាពកាត់បន្ថយផលិតកម្មប្រេងគឺប្លែកៗគ្នា។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ និងអ្នកវិភាគមកពីធនាគារនានា រួមមានធនាគារ HSBC និងធនាគារ Goldman Sachs យល់ឃើញថា ការកាត់បន្ថយទិន្នផលបន្ថែមទៀតប្រហែលជានឹងមិនកើតឡើងទេ ហើយអង្គការ OPEC+ នឹងប្រើវិធីសាស្រ្ត"រង់ចាំមើលសិន" ចាំសម្រេចចិត្តតាមក្រោយ។ អ្នកសង្កេតការណ៍ទីផ្សារផ្សេងទៀតបានលើកឡើងអំពីទិន្នន័យក្នុងវិស័យឧស្សាហកម្មដែលខ្សោយនៅប្រទេសចិន និងសហរដ្ឋអាមេរិក ហើយបានព្យាករថា អង្គការ OPEC+ ទំនងជានឹងកាត់បន្ថយបរិមាណផលិតកម្មប្រេងរបស់ខ្លួនបន្ថែមទៀត៕




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីប្រកាសកញ្ចប់ឥណទានសរុប ៣០ ពាន់លានដុល្លារ ដើម្បីជួយផលិតករក្នុងស្រុកជំរុញការនាំចេញ

សហគ្រាសខ្នាតតូច និងមធ្យមឥណ្ឌូនេស៊ីនឹងទទួលកញ្ចប់ឥណទាន ដែលមានតម្លៃសរុប៣០ ពាន់លានដុល្លារ ដើម្បីលើកកំពស់សមត្ថភាពផលិតកម្មនៅក្នុងស្រុក និងពង្រឹ…

រដ្ឋមន្ត្រីការបរទេស BRICS បង្ហាញភាពរឹងមាំនៃប្លុកនេះ ខណៈដីកាចាប់ខ្លួនលោក ពូទីន កាន់តែខិតជិតមកដល់

រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសកំពុងអភិវឌ្ឍទាំង៥ (BRICS) កាលពីថ្ងៃព្រហស្បតិ៍បានអះអាងជាថ្មីអំពីមហិច្ឆិតារបស់ក្រុមនេះ ក្នុងការប្រកួតប្រជែងជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ