អាម៉េរិក កំពុងស៊ើបអង្កេតលើក្រុមហ៊ុនបច្ចេកវិទ្យាចិនធំៗ៣

អាម៉េរិកកំពុងស៊ើបអង្កេតលើក្រុមហ៊ុនបច្ចេកវិទ្យាចិន ធំៗ៣ ក្រោយបារម្ភក្រុមហ៊ុននេះលួចទាញយកទិន្នន័យរបស់អាម៉េរិក


រដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក កំពុងស៊ើបអង្កេតក្រុមហ៊ុន China Mobile ក្រុមហ៊ុន China Telecom និងក្រុមហ៊ុន China Unicom ក្រោយព្រួយបារម្ភថា ក្រុមហ៊ុនទាំងនេះអាចទាញយកទិន្នន័យអាម៉េរិក តាមរយៈសេវាកម្មក្លោដ (Cloud) និងអាជីវកម្មអ៊ីនធឺណិតរបស់អាម៉េរិក ហើយផ្តល់វាទៅឱ្យទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុនបច្ចេកវិទ្យា
ដោយ

ប្រភពចំនួន៣ដែលដឹងពីបញ្ហានេះបានអះអាងថា អាជ្ញាធរនៅក្រសួងពាណិជ្ជកម្មអាម៉េរិក កំពុងស៊ើបអង្កេតដោយមិនបានប្រាប់ឱ្យដឹងមុន ហើយបានកោះហៅក្រុមហ៊ុនរបស់ចិនទាំងនេះ និងបានបញ្ចប់ការវិភាគផ្អែកតាមហានិភ័យទៅលើក្រុមហ៊ុន China Mobile និង ក្រុមហ៊ុន China Telecom ប៉ុន្តែមិនទាន់ពន្លឿនការស៊ើបអង្កេតទៅលើ China Unicom នៅឡើយទេ។

ក្រុមហ៊ុនចិនទាំងនេះនៅមានវត្តមានតិចតួចនៅសហរដ្ឋអាម៉េរិក ដោយនៅសល់តែការផ្តល់សេវាកម្មក្លោដ និងការលក់សេវាអ៊ីនធឺណិតប៉ុណ្ណោះ។ សេវាកម្មទាំងនេះបានចូលទៅប្រើទិន្នន័យរបស់ជនជាតិអាម៉េរិក ទោះបីជានិយ័តករគមនាគមន៍បានរារាំងពួកគេពីការផ្តល់សេវាអ៊ីនធឺណិតតាមទូរសព្ទ និងការលក់រាយនៅសហរដ្ឋអាម៉េរិកហើយក៏ដោយ។

ស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ប្រទេសចិនសង្ឃឹមថា អាម៉េរិកនឹងបញ្ឈប់ការគាបសង្កត់ក្រុមហ៊ុនចិនក្រោមលេសក្លែងក្លាយមួយចំនួន និងបានអះអាងថា ចិននឹងបន្តការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមហ៊ុនចិនទាំងអស់៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


Bitcoin ដែលជារូបិយប័ណ្ណឌីជីថលធំបំផុតរបស់ពិភពលោកធ្លាក់ថ្លៃមកនៅក្រោម៦ម៉ឺនដុល្លារអាម៉េរិក

សារព័ត៌មាន CNBC បានចុះផ្សាយថា Bitcoin ដែលជារូបិយប័ណ្ណឌីជីថលធំបំផុតរបស់ពិភពលោកបានបន្តធ្លាក់ថ្លៃនៅថ្ងៃអង្គារ ទី២៥ ខែមិថុនា នេះមកនៅក្រោ…

តើការដំឡើងពន្ធដាក់គ្នារវាងអាម៉េរិក អឺរ៉ុប និងចិន អាចជាឱកាសក្នុងការទាក់ទាញការវិនិយោគដែរ ឬទេ?

សហរដ្ឋអាម៉េរិក អឺរ៉ុប និងចិន កំពុងមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយគ្នា ក្រោយពួកគេបានរាំងខ្ទប់ការនាំចេញទំនិញសំខាន់ៗ និងការដំឡើងពន្ធដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ