រដ្ឋតិសាសសហរដ្ឋអាមេរិក

រដ្ឋតិសាសសហរដ្ឋអាមេរិកកំពុងបន្ទន់ចិត្តក្រុមហ៊ុន Samsung ឲ្យវិនិយោគរោងចក្របន្ទះឈីបតម្លៃ១៧ពាន់លានដុល្លារ


អាជ្ញាធរ រដ្ឋតិសាស សហរដ្ឋអាមេរិក នឹងផ្តល់ការលើកលែងពន្ធលើអចលនទ្រព្យដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង សាំសុង (Samsung) ជាថ្នូរសម្រាប់ការវិនិយោគក្នុងគម្រោងរោងចក្រផលិតបន្ទះឈីបតម្លៃ១៧ពាន់លានដុល្លារ ប្រសិនបើក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះជ្រើសយករដ្ឋរបស់ខ្លួន ជាទីតាំងវិនិយោគរោងចក្រផលិតពិតប្រាកដមែននោះ។ទោះយ៉ាងណា ក្រុមហ៊ុនកូរ៉េ សាំងសុង នៅមិនទាន់ប្រាកដច្បាស់ថា ជ្រើសរើសយកទីតាំងផលិតនៅក្នុងរដ្ឋតិចសាស ឬក៏រដ្ឋអារីហ្សូណា និង ញូវយ៉ក នោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង សាំសុង (Samsung)
ដោយ

ការ​ផ្តល់​ឲ្យ​នូវ​ការ​លើកលែង​ពន្ធ​លើ​អចលនទ្រព្យ​នេះ ធ្វើ​ឡើង​ដើម្បី​ទាក់ទាញ​គម្រោង​វិនិយោគ​ដ៏​ធំ​របស់​កូរ៉េ ឲ្យ​ចូល​មក​ក្នុង​រដ្ឋ​តិច​សាស ស្រប​ពេល​ដែល​ក្រុមហ៊ុន​សាំ​សុង កំពុង​រារែក​ចិត្ត​ក្នុង​ការ​ជ្រើសរើស​ទីតាំង​វិនិយោគ​រវាង​រដ្ឋ​តិ​សាស អា​រី​ហ្សូ​ណា និង ញូយ៉ក​ជាដើម​។

យ៉ាងណាមិញ រដ្ឋ​តិ​សាស​ទំនងជា​ត្រូវ​បាន Samsung ផ្តល់​ការ​ចាប់អារម្មណ៍​ជាងគេ​ពីព្រោះ​ថា រដ្ឋ​ភាគ​ខាងត្បូង​សហរដ្ឋអាមេរិក​មួយ​នេះ ហ៊ាន​ផ្តល់​ការ​លើកលែង​ពន្ធ​លើ​អចលនទ្រព្យ​សម្រាប់​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​មួយ​នេះ​។ ការ​លើកលែង​ពន្ធ​ទាំងនោះ​រាប់​បញ្ចូល​ដូច​ជា ការ​មិន​តម្រូវ​ឲ្យ​បង់ពន្ធ​ចំនួន​ដល់​ទៅ​ជាង ៩២% សម្រាប់​រយៈពេល​១០​ឆ្នាំ​ដំបូង​, កា​លើកលែង​ពន្ធ​៩០% នៅ​១០​ឆ្នាំ​បន្ទាប់ និង​ការ​លើកលែង​ពន្ធ​៨៥% នៅ​១០​ឆ្នាំ​បន្ទាប់​មក​ទៀត​។   

តាម​ការ​អះអាង​ពី​អាជ្ញាធរ​រដ្ឋ​តិច​សាស​នៅ​លើ​គេហទំព័រ​របស់​ខ្លួន គម្រោង​វិនិយោគ​ដ៏​ធំ​នេះ នឹង​ផ្តល់​ការងារ​ថ្មី​ៗ​ដល់​មនុស្ស​ប្រមាណ ១.៨០០​នាក់​បន្ថែម​ទៀត​។

គួរ​ជម្រាប​ថា ទោះបី​ក្រុមហ៊ុន សាំ​សុង​សម្រេច​ជ្រើស​យក​រដ្ឋ​តិ​សាស​សម្រាប់​ការ​ដាក់​ទីតាំង​ផលិត​បន្ទះ​ឈី​ប​របស់​ខ្លួន​ក្តី ប៉ុន្តែ​ក្រុមហ៊ុន​ត្រូវ​បន្ត​ជ្រើសរើស​យក​ក្រុង​សក្តានុពល​មួយ ក្នុង​ចំណោម​ក្រុង​ធំ​ៗ​ទាំង​ពីរ​របស់ តិច​សាស ក្នុង​នោះ​រួម​មាន ក្រុង​អូ​ស្ទី​ន (Austin) និង ថា​យ​ឡឺ (Taylor)​។

គេ​នៅ​ចាំ​ថា ក្រុមហ៊ុន​សាំ​សុង​កាលពី​ឆ្នាំ​មុន​បាន​ទិញ​យក​ទីតាំង​ដី​មួយ​កន្លែង​ទំហំ​ជាង​១០០​ហិ​កតា​នៅ​ក្នុង​ក្រុង​អូ​ស្ទី​ន ដែល​ប្រការ​នេះ​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាច​ចាប់ផ្តើម​ផលិតកម្ម​បាន​ឆាប់រហ័ស ជាង​ការ​ជ្រើស​យក​ទីតាំង​នៅ​ក្នុង​ក្រុង ថា​យ​ឡឺ ដែល​គេ​ត្រូវ​ចាប់ផ្តើម​សាងសង​រោងចក្រ​នៅ​ដើមឆ្នាំ​ក្រោយ ហើយ​ការ​ផលិត​បន្ទះ​ឈី​ប​ត្រូវ​រង​ចាំ​រហូត​ដល់​ចុងឆ្នាំ ២០២៤​ឯណោះ​៕ 

None



អត្ថបទបន្ទាប់


អង្គការ WWF៖ ពិភពលោកចំណាយទៅលើបញ្ហាប្លាស្ទិក មានធំជាង GDP របស់ឥណ្ឌាទៅទៀត

នៅក្នុងរបាយការណ៍ថ្មីចុងក្រោយមួយរបស់ អង្គការ មូលនិធិពិភពលោកសម្រាប់ធម្មជាតិ WWF បានបង្ហាញឱ្យដឹងថា ការចំណាយលើផលិតកម្មផ្លាស្ទិកនៅទូទាំងពិភព…

ដើម្បីបន្តដង្ហើមរស់ ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនប្រគល់យន្តហោះ២២គ្រឿងដែលខ្លួនជួល ទៅឲ្យម្ចាស់ដើមវិញ

ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីននឹងប្រគល់យន្តហោះចំនួន ២២ គ្រឿងដែលភាគច្រើនជាយន្តហោះដែលខ្លួនបានជួលយកមកប្រើប្រាស់ពីក្រុមហ៊ុន អ៊ែរប៊ឺស(Airbus) ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ