អាមេរិកនិងសម្ព័ន្ធមិត្ត

អាមេរិក ជប៉ុន និង អូស្ត្រាលីផ្ដួចផ្ដើមទំនាក់ទំនងជាមួយប្រទេសកោះប៉ាស៊ីហ្វិក


សហរដ្ឋអាមេរិក ប្រទេស ជប៉ុន អូស្ត្រាលី អង់គ្លេស និង ណូវែលហ្សេឡង់កាល ពី ថ្ងៃសុក្រ បានចាប់ផ្តើមគំនិតផ្តួចផ្តើមមួយ ដើម្បីបង្កើនការចូលរួមជាមួយ បណ្តាប្រទេសកោះប៉ាស៊ីហ្វិក ខណៈ ដែលប្រទេសចិន ព្យាយាមជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការពារជាតិជាមួយ ប្រទេស កោះ ទាំង នោះ ។ នេះ បើតាមការរាយការណ៍របស់ទីភ្នាក់ងារ រ៉យ ទ័រ ។
ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន

នៅក្រោមយន្តការមួយដែលហៅ ថា «ដៃគូនៅក្នុងប៉ាស៊ីហ្វិកខៀវ» ប្រទេសទាំង ៥ នេះ បាននិយាយថា ពួកគេនឹងបន្តវិធីប្រកប ដោយ ប្រសិទ្ធភាពនិងប្រសិទ្ធផល ជាងមុន ដើម្បី ដោះស្រាយ បញ្ហាប្រឈមដូចជា«ការកើនឡើងសម្ពាធលើបទបញ្ជាអន្តរជាតិដែលផ្អែកលើច្បាប់បើកចំហនិងសេរី» ។

ប្រទេស ទាំង នេះ បាន និយាយក្នុង សេច ក្ដីថ្លែង ការណ៍ ថា ខណៈ ដែល ប្រទេស អូស្ត្រាលី ជប៉ុន នូវែលសេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បន្តគាំទ្រភាពរុងរឿង ភាពឆាប់ ក្លៀវ ក្លា និងសន្តិសុខនៅក្នុងប៉ាស៊ីហ្វិកនោះ ពួកគេ ក៏ត្រូវតែទាញយកកម្លាំងរួមរបស់ពួកគេ តាមរយៈកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធផងដែរ ។

សេចក្តីថ្លែងការណ៍នេះ បានបង្ហាញពីវិស័យសម្រាប់កិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលជា មួយ បណ្តាប្រទេសកោះប៉ាស៊ីហ្វិក ដូចជា ហ្វីជី មីក្រូនេស៊ី និងតុងហ្កា ជា ដើម រួមទាំងការប្រែប្រួលអាកាសធាតុ ការដឹកជញ្ជូន សន្តិសុខដែនសមុទ្រ សុខភាព និងការអប់រំ។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមានប្រទេស ជប៉ុន ជាដើមបានព្រួយបារម្ភ ចំពោះទង្វើរបស់ប្រទេសចិននៅក្នុងការពង្រឹងឥទ្ធិពលរបស់ខ្លួននៅមហាសមុទ្រប៉ាស៊ីហ្វិក ដូចជាតាមរយៈការចុះហត្ថ លេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុនក្នុងខែមេសា ជា ដើម ។

សន្ធិសញ្ញានេះត្រូវ បានគេ រាយការណ៍ថាគឺ បាន អនុញ្ញាត ឱ្យដាក់ពង្រាយប៉ូលិស យោធា និងបុគ្គលិក ប្រដាប់អាវុធផ្សេងទៀតរបស់ចិន ក៏ដូចជាការចតកប៉ាល់យោធារបស់ មហា អំណាចអា ស៊ី មួយ នេះ នៅ លើ ប្រទេស កោះនេះផង ដែរ ។

យោង តាមប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី បាន ឱ្យ ដឹង ថា ប្រទេសចិនក៏បានព្យាយាម បញ្ចុះ បញ្ចូល បណ្តា ប្រទេសកោះប៉ាស៊ីហ្វិក ឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលគ្របដណ្តប់លើវិសាល ភាព បញ្ហា ជាច្រើនរួមទាំងពាណិជ្ជកម្ម សន្តិសុខ និង កិច្ចសហប្រតិបត្តិប៉ូលិស ព្រម ទាំង វិស័យ ជលផល ផង ដែរ ប៉ុន្តែការ ប៉ុន ប៉ង់ នេះ មិន បាន ជោគ ជ័យ នោះ ទេ ។

ប្រទេសទាំង៥នេះ បានបន្ថែមថា គំនិតផ្តួចផ្តើមថ្មីនេះនឹងមានបំណង «ផ្តល់លទ្ធផល» សម្រាប់ បណ្តា ប្រទេស កោះ និងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយ«វេទិកាប្រជុំ កោះប៉ាស៊ីហ្វិក» ដែលជាកត្តាជំរុញដ៏ សំខាន់នៃសកម្មភាពក្នុងតំបន់។

សហរដ្ឋ អាមេរិក មាន បំណង អញ្ជើញ រដ្ឋមន្ត្រី ការ បរទេស ពាក់ព័ន្ធ ទាំង អស់ នៅ ចុង ឆ្នាំ នេះ ដើម្បី ពិនិត្យ មើល វឌ្ឍនភាពនៃ ការ ផ្ដួច ផ្ដើម នេះ ។ បើ យោង តាម សេចក្តី ថ្លែងការណ៍របស់ ប្រទេស ទាំង ៥ នេះ ។

នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកាន់តែទូលំទូលាយ នេះ ប្រទេស ចិនបាននិងកំពុង បោះមូល ដ្ឋាន កង ទ័ព នៅតាម តំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង និងបានធ្វើការលុកលុយ ម្តងហើយម្តងទៀត ចូល ទៅក្នុងដែនទឹករបស់ ជប៉ុនជុំវិញ ប្រជុំ កោះ សេន កាគូស (Senkakus) នៅ ក្នុង សមុទ្រចិនខាងកើត ដែល គ្រប់គ្រង ដោយទីក្រុងតូក្យូ ប៉ុន្តែត្រូវបានទាមទារដោយ ទីក្រុង ប៉េកាំង ៕

None



អត្ថបទបន្ទាប់


ម្ចាស់អាជីវកម្មទេសចរណ៍អាចទទួលបានកម្ចីដល់៤០ម៉ឺនដុល្លារ ដោយគ្មានទ្រព្យធានា តាមរយៈគម្រោងកម្មវិធីធានាឥណទាន

ក្រសួងទេសចរណ៍ជំរុញការដោះស្រាយបញ្ហាស្វែងរកទ្រព្យបញ្ជាំធានាកម្ចី ក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍។ កម្មវិធីធានា ឥណទាននេះ …

លោក ពូទីន សន្យាផ្ដល់មីស៊ីលអាចបំពាក់ក្បាលនុយក្លេអ៊ែរទៅឱ្យបេឡារុស ដើម្បីបង្ក្រាបភាពក្អេងក្អាងរបស់បស្ចិម

នេះបើតាមក្រសួងការបរទេសរុស្ស៊ីបានបង្ហើបឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នាចុងសប្ដាហ៍នេះ បានប្រាប់សមភាគីរបស់លោកមកពីប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ