ប្រទេសចិនបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ!

មន្ទីរបញ្ចកោណអាមេរិកថា ចិនទំនងជាបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដល់ ១៥០០ គ្រាប់ត្រឹមឆ្នាំ២០៣៥


យោងតាមរបាយការណ៍ដែលចេញផ្សាយដោយមន្ទីរបញ្ចកោណកាលពីថ្ងៃអង្គារ ទី ២៩ វិច្ឆិកា បានឱ្យដឹងថា ប្រទេសចិនទំនងជានឹងបង្កើនការស្តុកទុកក្បាលគ្រាប់នុយក្លេអ៊ែរចំនួនដល់ ១៥០០ គ្រាប់ត្រឹមឆ្នាំ២០៣៥ ប្រសិនទីក្រុងប៉េកាំងនៅតែបន្តល្បឿននៃការផលិតនុយក្លេអ៊ែរក្នុងពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
មន្ទីរបញ្ចកោណអាមេរិកថា ចិនទំនងជាបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដល់ ១៥០០ គ្រាប់ត្រឹមឆ្នាំ២០៣៥

តួរលេខថ្មីនេះគូសបញ្ជាក់អំពីការព្រួយបារម្ភរបស់អាមេរិកកាន់តែខ្លាំងឡើងអំពីចេតនារបស់ចិនសម្រាប់ការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន បើទោះបីជាការព្យាករណ៍មិនបានបង្ហាញថាចិនកំពុងបង្កើនល្បឿននៃការអភិវឌ្ឍន៍ក្បាលគ្រាប់ក្នុងគោលបំណងណាមួយក្តី។

មន្ត្រីការពារជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិកម្នាក់ បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានស្តីពីរបាយការណ៍ប្រចាំឆ្នាំរបស់មន្ទីរបញ្ចកោណស្តីពីយោធារបស់ប្រទេសចិនថា៖ «ប៉េកាំងកំពុងកសាងកម្លាំងយោធាយ៉ាងលឿនរហ័ស ដែលមានលក្ខណៈចង់ឡោមព័ន្ធ និងរក្សាស្ថានការណ៍ដើម ដែលបានកំណត់ប្រកបដោយប្រសិទ្ធភាព»។

តាមរបាយការណ៍របស់មន្ទីរបញ្ចកោណដែលគ្របដណ្តប់លើសកម្មភាពក្នុងឆ្នាំ២០២១ បាននិយាយថា ប្រទេសចិនបច្ចុប្បន្នមានឃ្លាំងអាវុធនុយក្លេអ៊ែរជាង ៤០០ គ្រាប់។ មន្ត្រីអាមេរិករូបនេះបានគូសបញ្ជាក់ទៀតថា ការព្យាកររបស់មន្ទីរបញ្ចកោណនៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិននឹងកើនដល់ ១ ពាន់គ្រាប់នៅឆ្នាំ ២០៣០ ហើយបើគ្មានការប្រែប្រួលអ្វីទេនោះ ការព្យាករណ៍សម្រាប់ឆ្នាំ២០៣៥ ក៏នឹងមិនប្រែប្រួលដូចគ្នា។

យ៉ាងណាមិញ ចិនធ្លាប់បាននិយាយថា ឃ្លាំងអាវុធរបស់ខ្លួនគឺតូចណាស់ បើធៀបនឹងសហរដ្ឋអាមេរិក និងរុស្ស៊ី ហើយខ្លួនត្រៀមរួចជាស្រេចសម្រាប់ការសន្ទនាលើរឿងនេះ ប៉ុន្តែលុះត្រាតែទីក្រុងវ៉ាស៊ីនតោនកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនមកដល់កម្រិតដែលចិនកំពុងតែមានដែរ។

យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានឱ្យដឹងថា សហរដ្ឋអាមេរិកមានឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៣៧០០ គ្រាប់ ដែលក្នុងនោះមានប្រហែល ១៧៤០ គ្រាប់ត្រូវបានដាក់ពង្រាយរួចជាស្រេច។

កាលពីខែតុលាកន្លងទៅ ប្រធានាធិបតីចិន លោក ស៊ី ជីនពីងបានផ្តល់សញ្ញាឱ្យដឹងក្នុងសមាជបក្សកុម្មុយនិស្តថា ប្រទេសចិននឹងពង្រឹងសមត្ថភាពយុទ្ធសាស្រ្តយោធារបស់ខ្លួន ដែលទំនងជាចង់សំដៅលើការពង្រីកក្បាល់គ្រាប់នុយក្លេអ៊ែរ និងការធ្វើទំនើបកម្មកងទ័ពរំដោះប្រជាជនចិនផងដែរ។

ទន្ទឹមនឹងគ្នានេះ ក៏បានដែរការព្រួយបារម្ភកាន់តែខ្លាំងដោយយោងតាមរបាយការណ៍ថ្មីនេះថា របបក្រុងប៉េកាំងអាចនឹងបង្កើនការដាក់សម្ពាធយោធា ក៏ដូចជាគំរាមកំហែងដោយប្រើកម្លាំងលើកោះតៃវ៉ាន់ ដែលចិនដីគោកចាត់ទុកថា ជាខេត្តមួយរបស់ខ្លួននោះ។ ទោះបីជាបែបនេះក្តី មន្ត្រីអាមេរិកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មើលមិនឃើញមានសេណារីយ៉ូ នៃឈ្លានពានកោះតៃវ៉ាន់ពីសំណាក់ទីក្រុងប៉េកាំងនោះទេ៕




អត្ថបទបន្ទាប់


លោកម៉ាក្រុងស្កាត់ទៅជួបលោកចូ បៃឌិនដល់សេតវិមាន ចំពេលអឺរ៉ុប និងអាមេរិកខ្វែងគំនិតគ្នារឿងពាណិជ្ជកម្ម

ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុន (Emmanuel Macron) បានស្កាត់ទៅជួបលោកចូបៃឌិន ប្រធានាធិបតីអាមេរិកដល់សេតវិមាននៅទីក្រុងវ៉ាស៊…

ចំនួនចេញលក់ iPhone 14 pro និង Pro Max នឹងធ្លាក់ចុះ ២០លានគ្រឿង ដោយសារបញ្ហាបិទខ្ទប់រោងចក្រផលិតនៅចិន

រោងចក្រផលិត iPhone ដ៏ធំបំផុតមួយនៅចិនរបស់ក្រុមហ៊ុន Foxconn ដែលកំពុងជួបបញ្ហាផ្ទួនៗនោះ ត្រូវបានអ្នកវិភាគលើកឡើងថា វាគឺជាកត្តាចម្បងដែលបណ្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ