សហរដ្ឋអាមេរិក និងហ្វីលីពីនគ្រោងរៀបចំសមយុទ្ធយោធា

សហរដ្ឋអាមេរិក និងហ្វីលីពីនគ្រោងរៀបចំសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មាននៅសប្ដាហ៍ក្រោយនេះ


ក្រុមមន្ត្រីអាមេរិកបាននិយាយថា ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិកនឹងចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសប្រជុំកោះមួយនេះនៅសប្តាហ៍ក្រោយនេះ ខណៈសមយុទ្ធយោធានេះនឹងបង្ហាញពីទំនាក់ទំនងការពារជាតិដ៏រឹងមាំរបស់ហ្វីលីពីន និងអាមេរិកទៅកាន់ប្រទេសចិន នៅគ្រាដែលចិន និងហ្វីលីពីនកំពុងមើលមុខគ្នាមិនសូវត្រង់នោះទេ ជុំវិញភាពរំកាំរកូសនៅសមុទ្រចិនខាងត្បូង។
សហរដ្ឋអាមេរិក និងហ្វីលីពីនគ្រោងរៀបចំសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មាននៅសប្ដាហ៍ក្រោយនេះ

ទាហាន​ហ្វី​លី​ពី​ន និង​អា​មេ​រិ​ក​ជិត​ចំនួន ៩​ពាន់​នាក់​នឹង​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​រយៈពេល ១២ ថ្ងៃ​នៅ​លើ​កោះធំ Luzon នៃ​ប្រទេស​ហ្វី​លី​ពី​ន​។ ស្ថានទូត​អា​មេ​រិ​កបាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា សមយុទ្ធ​ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ២៨ ខែមីនា​តទៅ នឹង​គ្របដណ្តប់​លើ​ផ្នែក​សន្តិសុខ​ដែនសមុទ្រ ការ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត ការ​ប្រឆាំង​ភេរវកម្ម និង​ជំនួយ​មនុស្សធម៌ ព្រមទាំង​ការ​សង្គ្រោះ​គ្រោះ​មហន្តរាយ​។

ឧត្តមសេនីយ Jay Bargeron មេបញ្ជាការ​កង​ម៉ា​រី​នទី ៣ របស់​សហរដ្ឋអាមេរិក បាន​និយាយ​ថា ភាគី​ទាំង​ពីរ​នឹង​ហ្វឹកហាត់​រួម​គ្នា ដើម្បី​ពង្រីក និង​ជំរុញ​យុទ្ធសាស្ត្រ បច្ចេកទេស និង​នីតិវិធី​រួម​គ្នា ដែល​ពង្រឹងសមត្ថភាព​ឆ្លើយ​តប និង​ការ​ត្រៀមខ្លួន​សម្រាប់​បញ្ហា​ប្រឈម​ក្នុង​ពិភពលោក​។

សូម​ជម្រាប​ថា សមយុទ្ធ​នា​ពេល​ថ្មី​ៗ​រវាង​សម្ព័ន្ធមិត្ត​ដ៏​យូរអង្វែង​នេះ ក៏​នឹង​ផ្តោត​លើ​ជម្លោះ​ដែល​អាច​កើត​មាននៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផង​ដែរ ខណៈ​ទីក្រុង​ប៉េ​កាំ​ង​តែងតែ​ទាមទារ​ស្ទើរតែ​ទាំងស្រុង​នូវ​តំបន់​ជម្លោះ​នេះ​។ 

ភាព​តានតឹង​រវាង​ទីក្រុង​ម៉ានីល និង​ទីក្រុង​ប៉េ​កាំ​ង​បាន​កើនឡើង​កាន់តែ​ខ្លាំង​កាលពី​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​ហ្វី​លី​ពី​ន​បាន​ប្រឈម​មុខ​នឹង​ឯកអគ្គរដ្ឋទូត​ចិន​ទាក់ទិន​នឹង​កប៉ាល់​កងទ័ពជើងទឹក​ចិន ដែល​ត្រូវ​បាន​ចាប់​ដោយ​ខុសច្បាប់​នៅ​ក្នុង​ដែនទឹក​ប្រជុំ​កោះ​របស់​ខ្លួន​។

យ៉ាងណាមិញ បើ​ទោះបីជា​ហ្វី​លី​ពី​ន និង​អា​មេ​រិ​ក​សម្រេច​ធ្វើ​សមយុទ្ធ​នឹង​គ្នា​ក៏​ពិតមែន ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក Rodrigo Duterte ក៏​បាន​សម្តែង​ការ​ព្រួយបារម្ភ​ផង​ដែរ កាលពី​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្ដា​ហ៍​នេះ ខណៈ​ប្រទេស​ហ្វី​លី​ពី​ន​មាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ជម្លោះ ដោយសារ​តែ​សម្ព័ន្ធភាព​សន្តិសុខ​របស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​។ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​សន្ធិសញ្ញា​ការពារ​ទៅ​វិញ​ទៅ​មក និង​ការ​អនុញ្ញាត​ឱ្យ​យោធា​អា​មេ​រិ​ក​រក្សា​ទុក​ឧបករណ៍​ការពារ​ជាតិ និង​ការ​ផ្គត់ផ្គង់​នៅ​លើ​មូលដ្ឋាន​ហ្វី​លី​ពី​ន​មួយ​ចំនួន​៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

None



អត្ថបទបន្ទាប់


សង្គ្រាមនៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ីស្លាប់មេទ័ពអស់ច្រើនបំផុតមិនធ្លាប់មានតាំងពីសម័យសង្គ្រាមលោកលើកទី២

សង្គ្រាមនៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ីស្លាប់មេទ័ពអស់ច្រើនបំផុតមិនធ្លាប់មានតាំងពីសម័យសង្គ្រាមលោកលើកទី២!! មកដល់ពេលនេះ គឺមានមេបញ្ជាការយោធារុស្ស៊…

ធនាគារ ស្ថាបនា ភ្ជាប់បណ្តាញអាជីវកម្ម Visa B2B Connect ក្នុងការធ្វើប្រតិបត្តិការផ្ទេរប្រាក់ឆ្លងប្រទេស សម្រាប់អតិថិជនជាម្ចាស់អាជីវកម្ម និង សហគ្រាសធុនតូច និងមធ្យម

នៅថ្ងៃនេះ ធនាគារ ស្ថាបនា បានឈានដល់សមិទ្ធផលថ្មីមួយទៀត ក្នុងការក្លាយខ្លួនជាធនាគារពាណិជ្ជឈានមុខ ដែលផ្តល់សេវាទូទាត់ប្រាក់ឆ្លងប្រទេសតាមរយៈ Vi…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ