ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ «ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ជាលើកដំបូងនៅចុងខែ នេះ


កម្ពុជានឹងរៀបចំជាលើកដំបូងនូវព្រឹត្តិការណ៍ «ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»ដែលគ្រោងប្រារព្វធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខ។ ព្រឹត្តិការណ៍នេះ នឹងបង្កើនការចាប់អារម្មណ៍ និងទាក់ទាញបន្ថែមទៀតដល់ការសិក្សាស្រាវជ្រាវ ការប្រឡងប្រណាំង និងការជំរុញល្បឿនអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្កើតជាកាលានុវត្តភាពសម្រាប់ធ្វើធុរកិច្ចនិងវិនិយោគ រួមចំណែកដល់ការជំរុញល្បឿនអភិវឌ្ឍសេដ្ឋកិច្ច សង្គម លើគ្រប់វិស័យប្រកបដោយបរិយាប័ន្ន។
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី បានអបអរសាទរ ចំពោះការរៀបចំជាលើកដំបូងនូវព្រឹត្តិការណ៍ «ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលគ្រោងប្រារព្វធ្វើឡើង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខ។ ឯកឧត្តមបន្ថែមថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងបង្កើនការចាប់អារម្មណ៍ និងទាក់ទាញបន្ថែមទៀតដល់ការសិក្សាស្រាវជ្រាវ ការប្រឡងប្រណាំង និងការជំរុញល្បឿនអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្កើតជាកាលានុវត្តភាពសម្រាប់ធ្វើធុរកិច្ចនិងវិនិយោគ រួមចំណែកដល់ការជំរុញល្បឿនអភិវឌ្ឍសេដ្ឋកិច្ច សង្គម លើគ្រប់វិស័យប្រកបដោយបរិយាប័ន្នផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ប៊ិន ឈិន ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានដឹកនាំការងារសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន តាំងពីដំណាក់កាលដំបូងចុងឆ្នាំ២០១៣ ជាក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បន្តមកដំណាក់កាលបំបែកទៅជាក្រសួងឧស្សាហកម្ម និងសិប្បកម្ម ហើយបន្តមកទៀតមកដល់បច្ចុប្បន្ន គឺជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានសង្កត់ធ្ងន់ថា ក្រៅពីការរីកចម្រើនលើវិស័យឧស្សាហកម្ម, សហគ្រាសធុនតូចនិងមធ្យម, វិស័យទឹកស្អាត, ស្តង់ដារ, មាត្រាសាស្ត្រ និងអ្វីដែលបានរៀបចំថ្មី ហើយបានបោះជំហានប្រឡូកក្នុងការគាំទ្រ និងជួយជំរុញកំណើនសេដ្ឋកិច្ចនោះ គឺការគ្រប់គ្រង និងអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលវិស័យនេះត្រូវបានរាជរដ្ឋាភិបាលប្រគល់ជាបេសកកម្មថ្មីជូនក្រសួង កាលពីចុងត្រីមាសទី១ ឆ្នាំ២០២០ បន្ថែមលើបេសកកម្មដែលមានស្រាប់៕




អត្ថបទបន្ទាប់


តើសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សអាមេរិក និងចិន បង្កផលរង្គោះរង្គើអ្វីខ្លះដល់ពិភពលោកនៅ៥ឆ្នាំមកនេះ?

ព័ត៌មាន
នៅរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ពិភពលោកបន្តវិវត្តន៍ទៅរកប្រព័ន្ធអន្តរជាតិមួយ ដែលមានលក្ខណៈសកល ពហុប៉ូល និងស្មុគ្រស្មាញ ហើយការវិវត្តនេះ បាននាំមក…

គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ តម្លៃជាង២៧០លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែឧសភាឆ្នាំ២០២៣

ព័ត៌មាន
ផ្លូវក្រវ៉ាត់ក្រុងទី៣ គឺជាផ្លូវយុទ្ធសាស្រ្តដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជួយសម្រួលការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ សម្រេចបាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ