អាមេរិកត្រៀមកញ្ចប់ទណ្ឌកម្មថ្មីអ្វីខ្លះ ដាក់លើរុស្ស៊ី ខណៈសង្គ្រាមឈ្លានពានអ៊ុយក្រែនកំពុងឈានដល់ខួប១ឆ្នាំ?


រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន កំពុងរៀបចំកញ្ចប់ទណ្ឌកម្មថ្មីៗសម្រាប់ដាក់លើប្រទេសរុស្ស៊ីបន្ថែមទៀត ពោលគឺសំដៅដាក់សម្ពាធលើការនាំចេញ និងដោយផ្តោតលើឧស្សាហកម្មសំខាន់ៗមួយចំនួនរបស់ម៉ូស្គូ។ ទណ្ឌកម្មថ្មីនេះ គឺជាកាដូជូនទៅលោកពូទីន ក្នុងគំរប់មួយឆ្នាំបន្ទាប់ពីបុរសខ្លាំងរូបនេះ បានចាប់ផ្តើមលុកលុយចូលប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
អាមេរិកត្រៀមកញ្ចប់កាដូទណ្ឌកម្មថ្មីលើរុស្ស៊ី!
ដោយ

អាមេរិកនឹងទម្លាក់ទណ្ឌកម្មថ្មីមួយ ដែលសំដៅលើវិស័យឧស្សាហកម្មការពារជាតិ ថាមពល ស្ថាប័នហិរញ្ញវត្ថុ និងបុគ្គមួយចំនួនទៀតរបស់រុស្ស៊ី។ នេះបើតាមការបង្ហើបប្រាប់ពីមន្ត្រីសេតវិមានអាមេរិក ដែលស្និទ្ធនឹងបញ្ហានេះក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

ប្រភពដដែលបន្តថា ក្រៅតែពីទណ្ឌកម្មថ្មី សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក៏ត្រូវបានគេរំពឹងថា នឹងបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅដាក់ទណ្ឌកម្មលើអង្គភាព ឬស្ថាប័នណាដែលពាក់ព័ន្ធនឹងរុស្ស៊ីហើយព្យាយាមគេចពួនពីទណ្ឌកម្ម។ លើពីនេះ លោកខាងលិចក៏កំពុងត្រួតពិនិត្យមើលលើទណ្ឌកម្មសម្រាប់ប្រទេសទី៣ណា ដែលផ្តល់ការគាំទ្រដល់រុស្ស៊ីក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែនផងដែរ។

ទន្ទឹមនឹងការដាក់ទណ្ឌកម្ម មេដឹកនាំអាមេរិក និងអឺរ៉ុប កំពុងមមាញឹកក្នុងការផ្តល់អាវុធសព្វាវុធបន្ថែមសម្រាប់អ៊ុយក្រែន ដោយចាត់ទុកថា ជាការបញ្ចៀសជម្លោះកុំឱ្យរីកសាយភាយក្នុងតំបន់អឺរ៉ុបកាន់តែធំទៅអនាគត។

កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងចុងក្រោយរបស់សហភាពអឺរ៉ុប គឺគេអាចបង្ខំឱ្យធនាគារ និងស្ថាប័នផ្សេងទៀត រាយការណ៍អំពីទ្រព្យសកម្មរបស់រុស្ស៊ី ដែលត្រូវបានដាក់ទណ្ឌកម្ម ហើយដែលស្ថាប័នទាំងនោះកំពុងកាន់កាប់។ គួរជម្រាបថា វាជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មថ្មី ដែលប្លុកនេះ នឹងអនុម័តនៅសប្តាហ៍ក្រោយផងដែរ។ ទោះយ៉ាងណា ទណ្ឌកម្មរបស់ EU ទាមទារការគាំទ្រពីរដ្ឋសមាជិកទាំងអស់ ទើបមានប្រសិទ្ធភាព។

សូមជម្រាបថា កញ្ចប់ទណ្ឌកម្មរបស់អឺរ៉ុប រួមមានការដាក់កម្រិតលើអង្គភាពរបស់ប្រទេសអ៊ីរ៉ង់ដែលកំពុងផ្តល់ឱ្យរុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើក (ដ្រូន) និងការផ្គត់ផ្គង់យោធាផ្សេងទៀត។ ក្រៅពីនោះ អឺរ៉ុបនឹងដាក់សម្ពាធលើពាណិជ្ជកម្ម ទំនិញផ្សេងទៀត ដែលប្រើប្រាស់ដោយយោធារបស់រុស្ស៊ី រួមទាំងបច្ចេកវិទ្យា គ្រឿងបន្លាស់ យានយន្តធុនធ្ងន់ គ្រឿងអេឡិចត្រូនិច និងសារធាតុគីមីកម្រជាដើម៕




អត្ថបទបន្ទាប់


អាជ្ញាធររដ្ឋនៅអាមេរិកបង្កើនការរារាំងពលរដ្ឋ និងអង្គភាពរបស់ចិនទិញដីធ្លី ចំពេលទំនាក់ទំនងមហាយក្សទាំងពីរប្រេះឆាខ្លាំង

រដ្ឋរបស់សហរដ្ឋអាមេរិកមួយចំនួនកំពុងបន្ថែមការររាំងលើការទិញដីធ្លី ដោយពលរដ្ឋ ឬអង្គភាពនានា របស់ចិន ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរឈានដ…

ការនាំចេញផ្លែឈើត្រឹមតែ៣មុខប៉ុណ្ណោះ នឹងជួយឲ្យវៀតណាមរកចំណូលបានដល់ទៅ ២ពាន់លានដុល្លារនៅឆ្នាំនេះ

ប្រទេសវៀតណាម បាននិងកំពុងពង្រីកយុទ្ធសាស្ត្រផលិត និងការនាំចេញផលិតផលកសិកម្មកាន់តែខ្លាំងទៅកាន់ទីផ្សារអន្តរជាតិ។ យ៉ាងណាមិញ នៅឆ្នាំ២០២៣នេះ ប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ