ក្រុមសាធារណរដ្ឋនិងយោធាអាមេរិកកំពុងប្រេះឆាគ្នា

សមាជិកសភាពីគណបក្សសាធារណរដ្ឋ ស្នើសុំកាត់ប្រាក់ខែរដ្ឋមន្ត្រីការពារជាតិអាមេរិក


លោកស្រី ម៉ាជូរី ថេល័រ គ្រីន (Marjorie Taylor Greene) ជាសមាជិកសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋចង់ឃើញការផ្លាស់ប្ដូរមួយ ដោយស្នើសុំឱ្យកាត់បន្ថយប្រាក់ខែរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយ អូស្ទីន ឱ្យនៅសល់ត្រឹមតែ១ដុល្លារ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ។
ក្រុមសាធារណរដ្ឋនិងយោធាអាមេរិកកំពុងប្រេះឆាគ្នា
ដោយ

ខណៈដែលសភាកំពុងតែព្យាយាមរៀបចំផែនការមួយ ដើម្បីទប់ស្កាត់ការបិទផ្នែកខ្លះរបស់រដ្ឋាភិបាលនោះ សមាជិកសភាស្តាំនិយមមួយចំនួនចង់ដឹងចង់ឃើញនូវការផ្លាស់ប្តូរមួយដោយស្នើសុំឱ្យកាត់បន្ថយប្រាក់ខែរបស់រដ្ឋមន្ត្រីការពារជាតិលោក ឡយ អូស្ទីន មកនៅត្រឹមតែ១ដុល្លារបានហើយ ហើយបើតាមកាសែត Military Times បានបង្ហាញថា ប្រាក់បៀវត្សរ៍បច្ចុប្បន្ន របស់លោក អូស្ទីន មានប្រមាណជាង ២២ម៉ឺនដុល្លារឯណោះ។

តំណាងរាស្ត្រប្រចាំរដ្ឋចចជាគឺលោកស្រី គ្រីន បានស្នើឱ្យធ្វើវិសោធនកម្មច្បាប់មួយដើម្បីកាត់បន្ថយប្រាក់បៀវត្សរ៍របស់លោក អូស្ទីន នៅក្នុងសភាតំណាងរាស្ត្រកាលពីថ្ងៃពុធទី២៧ខែកញ្ញា ដោយដាក់សំណើនេះឲ្យមានការបោះឆ្នោតផងដែរ។

សមាជិកសភាមិនស្គាល់អត្តសញ្ញាណជាច្រើននាក់បានបោះឆ្នោត «យេស ឬគាំទ្រ» ដែលអនុញ្ញាតឱ្យធ្វើសោធនកម្មទៅលើច្បាប់ការពារជាតិប៉ុន្តែវិសោធនកម្មនេះទំនងជាមិនអាចទៅរួចទេដោយសារតែសេចក្តីព្រាងច្បាប់ស្ដីពីចំណាយត្រូវបានបំផ្លាញរួចទៅហើយនៅក្នុងព្រឹទ្ធសភា។

ការបន្ថែមការកាត់បន្ថយប្រាក់បៀវត្សរ៍របស់លោក អូស្ទីន នេះនឹងធ្វើឱ្យការអនុម័តសេចក្ដីព្រាងច្បាប់នេះទំនងកាន់តែមិនអាចទៅរួចថែមទៀត។

សំណើរបស់លោកស្រីគ្រីននេះត្រូវបានគាំទ្រដោយក្រុមសាធារណរដ្ឋមិនស្គាល់អត្តសញ្ញាណមួយក្រុម ហើយនេះជាការផ្លាស់ប្តូរមួយ ដើម្បីផ្តល់លទ្ធភាពដល់ក្រុមអ្នកអភិរក្សស្តាំនិយមមួយចំនួនរួមទាំងលោកស្រី គ្រីន ដែលបច្ចុប្បន្នកំពុងតែរារាំងផែនការផ្តល់មូលនិធិសម្រាប់រដ្ឋាភិបាលផងដែរ។

លោក អូស្ទីន ត្រូវបានគណៈកម្មាធិការព្រឹទ្ធសភាបោះឆ្នោតគាំទ្រក្នុងសំឡេង៩៣-២ នៅក្នុងឆ្នាំ២០២១ ដើម្បីផ្ដល់ឱកាសឱ្យលោកក្លាយជារដ្ឋមន្ត្រីការពារជាតិស្បែកខ្មៅដំបូងគេនៅសហរដ្ឋអាមេរិក ហើយសំឡេងជំទាស់ទាំង២នោះ គឺជាសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ គឺលោក ចូស ហ័រលី (Josh Hawley) និងលោក ម៉ៃ លី (Mike Lee)។

រដ្ឋាភិបាលរបស់លោក បៃដិន មានពេលតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពីការបិទផ្នែកខ្លះរបស់រដ្ឋាភិបាលដែលនឹងធ្វើឱ្យបុគ្គលិកសហព័ន្ធរាប់ពាន់នាក់ឈប់ធ្វើការជាបណ្ដោះអាសន្ន ហើយផ្នែកដែលងាយរងគ្រោះបំផុតគឺអត្ថប្រយោជន៍នៃជំនួយលើអាហារូបត្ថម្ភ និងការចំណាយលើសន្តិសុខសង្គម ហើយសូម្បីតែផ្នែកធ្វើដំណើរតាមផ្លូវអាកាសក៏អាចប្រឈមនឹងហានិភ័យនេះផងដែរ។

កាលពីថ្ងៃទី២១ខែកញ្ញាក្រុមស្ដាំនិយមមួយចំនួននៃគណបក្សសាធារណរដ្ឋបានបន្តរារាំងទៅលើវឌ្ឍនភាពនៃរបៀបវារៈចំណាយរដ្ឋាភិបាលសហព័ន្ធ បន្ទាប់ពីបានច្រានចោលច្បាប់ការពារជាតិ ដែលជាធម្មតាតែងតែទទួលការគាំទ្រពីគណបក្សទាំង២។

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


តើហេតុអ្វីបានជាមេដឹកនាំកោះសូឡូមុន មិនចូលរួមប្រជុំនៅសេតវិមាន?

នាយករដ្ឋមន្ត្រីកោះសូឡូមុន បានរិះគន់ទីក្រុងវ៉ាស៊ីនតោនចំៗ ក្រោយលោករំលងមិនចូលរួមកិច្ចប្រជុំនៅសេតវិមានរវាង លោកចូ បៃដិន រួមជាមួយមេដឹកនាំ…

តើសមយុទ្ធរបស់ចិន ក្បែរកោះតៃវ៉ាន់កាលពីសប្តាហ៍មុន មានបំណងអ្វីឱ្យប្រាកដ?

សមយុទ្ធយោធាកាលពីថ្ងៃទី១៩ កញ្ញា ក្បែរកោះតៃវ៉ាន់ ត្រូវបានមន្ត្រីយោធាចិនប្រាប់ថា មានបំណងត្រៀមវាយប្រហារលើ«ក្រុមចង់បំបែកខ្លួន»ដែលកាន់តែគឃ្លើនច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ