មន្ត្រីអាមេរិកលើកឡើងថា មិនមានតម្រុយនៃការឈ្លានពានតៃវ៉ាន់ទេ!

រដ្ឋមន្ត្រីការពារជាតិអាមេរិកថា មិនមានសញ្ញាណនៃការឈ្លានពានពីសំណាក់ចិនមកលើកោះតៃវ៉ាន់ទេ


រដ្ឋមន្ត្រីក្រសួងការពារជាតិសហដ្ឋអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃអាទិត្យ ទី២ តុលា ថា លោកមើលមិនឃើញពីសញ្ញាណ ឬក៏សេណារីយ៉ូនៃការឈ្លានពានណាមួយពីសំណាក់រដ្ឋអំណាចក្រុងប៉េកាំងមកលើកោះតៃវ៉ាន់នោះទេ ប៉ុន្ដែ លោកគូសបញ្ជាក់ថា ប្រទេសចិនកំពុងបង្កើត «ស្ថានការថ្មី» ជុំវិញដែនកោះមួយនេះ ដោយបង្កើនទម្ងន់សាច់ដុំយោធារបស់ខ្លួនកាន់តែខ្លាំងក្លាមិនធ្លាប់មាន។ នេះបើតាមការចុះផ្សាយសារព័ត៌មានរ៉យទ័រ។
រដ្ឋមន្ត្រីការពារជាតិអាមេរិកថា មិនមានសញ្ញាណនៃការឈ្លានពានពីសំណាក់ចិនមកលើកោះតៃវ៉ាន់ទេ

គេនៅចាំបានថា ចំពេល និងក្រោយពេលដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រីណេនស៊ី ផេឡូស៊ី មកកាន់កោះតៃវ៉ាន់ ប្រទេសចិនបានប្រតិកម្មខឹងសម្បារយ៉ាងខ្លាំង ព្រោះទីក្រុងប៉េកាំងតែងចាត់ទុកដែនកោះនេះ ជាខេត្តមួយរបស់ខ្លួន ហើយជាការឆ្លើយតប ទីក្រុងប៉េកាំងបានធ្វើសមយុទ្ធទ្រង់ទ្រាយធំមិនធ្លាប់មានជុំវិញដែនកោះមួយនេះតែម្តង។ យ៉ាងណាមិញ ការធ្វើសកម្មយោធានេះនៅតែបន្ត គ្រាន់តែក្នុងលក្ខណៈតូចជាមុន។ ពាក់ព័ន្ធនឹងស្ថានការណ៍វិវត្តិចុងក្រោយនៅកោះតៃវ៉ាន់នេះដែរ លោក អូស្ទីន រដ្ឋមន្ត្រីការពារជាតិអាមេរិកបានផ្តល់បទសម្ភាសន៍មួយជាមួយសារព័ត៌មាន CNN ដោយលោកបានអះអាងថា «លោកមើលមិនឃើញពីតម្រុយនៃការត្រៀមលុកលុយរបស់ចិនចូលកោះតៃវ៉ាន់នោះទេ»។

ប៉ុន្ដែ អ្វីដែលមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះមើលឃើញនោះគឺ ប្រទេសចិនកំពុងធ្វើសកម្មភាពយោធាដើម្បីបង្កើតនូវ «ស្ថានការថ្មី» ក្នុងសំណុំរឿងកោះតៃវ៉ាន់នេះ។ ក្នុងន័យនេះ លោកចង់សំដៅលើសកម្មភាពយោធាចិនបានកើនឡើងជុំវិញកោះតៃវ៉ាន់ ដូចជាយន្តហោះចម្បាំងចិន ព្រមទាំងនាវាចម្បាំងផ្សេងទៀត បានធ្វើការផ្លាស់ទី និងសម្ញែងសាច់ដុំកាន់តែញឹកញាប់នៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងដែនការពារអាកាសរបស់កោះនេះជាដើម។

ការឆ្លើយតប សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងធ្វើសមយុទ្ធជាបន្តបន្ទាប់ ដូចជាការបន្តធ្វើនាវាចរណ៍ឆ្លងកាតច្រកសមុទ្រនេះជារឿយៗ ជាក់ស្ដែង កាលពីថ្ងៃទី ២០ កញ្ញា កន្លងទៅ នាវាចម្បាំងអាមេរិក និងកាណាដា បានធ្វើដំណើររួមគ្នាក្នុងច្រកសមុទ្រតៃវ៉ាន់នេះ។

មួយវិញទៀត លោក Lloyd Austin បានបានគូសបញ្ជាក់ដែរថា «ទីក្រុងវ៉ាស៊ីតោន និងសម្ព័ន្ធមិត្តក្នុងតំបន់នឹងធ្វើការរួមគ្នាដើម្បីធានារក្សាបាននូវតំបន់ឥណ្ឌូបាស៊ីហ្វិកសេរី និងបើកចំហ» ហើយអាមេរិកក៏កំពុងបើកបណ្តាញទំនាក់ទំនងយោធាឡើងវិញជាមួយប្រទេសចិនផងដែរ ដែលកាលពីដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ីកន្លងទៅនោះ ទីក្រុងប៉េកាំងបានកាត់ផ្តាច់ទំនាក់ទំនងយោធាទាំងស្រុងជាមួយអាមេរិក ដើម្បីជាការសងសឹក ដោយការណ៍នេះពិតជាបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដូចជា ការគិតខុសផ្នែកយោធាណាមួយជាដើម។

លោក Austin បានលើកឡើងដែរថា លោកបានទាក់ទងគ្នាតាមទូរស័ព្ទ និងដោយផ្ទាល់ជាមួយសមភាគីចិនគឺលោក Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិន ដើម្បីពិភាក្សាយល់ព្រមបើកបណ្តាញទំនាក់ទំនងយោធារវាងមេបញ្ជាការប្រទេសទាំងពីរឡើងវិញផងដែរ៕




អត្ថបទបន្ទាប់


នាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីបធំមួយរបស់ចិនបានចុះចេញពីតំណែង ចំពេលអាមេរិកកំពុងតាមត្រួតពិនិត្យក្រុមហ៊ុននេះ

នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំមួយរបស់ប្រទេសចិនបានលាលែងពីតំណែងដោយការលាលែងនេះ កំពុងបង្កឱ្យមានភាពមិនប្រាកដប្រជាកាន់តែខ្លាំងសម្រ…

តើសេដ្ឋកិច្ចអាស៊ានអាចនឹងរងផលប៉ះពាល់ដោយសារការដំឡើងអត្រាការប្រាក់ដុល្លាររបស់អាមេរិកដែរឬទេ?

ក្រុមសេដ្ឋវិទូបានទម្លាក់ការព្យាករណ៍កំណើនឆ្នាំ២០២៣សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំង ៥ នៅតំបន់អាស៊ីអាគ្នេយ៍ដោយសារពួកគេមានការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ