សហភាពអឺរ៉ុប-រុស្ស៊ី

EU នឹងផ្តើមរឹតត្បិតលើភ្ញៀវទេសចររុស្ស៊ីចូលមកកាន់ទឹកដីខ្លួនចាប់ពីពេលនេះទៅ


សហភាពអឺរ៉ុបនឹងផ្តើមរឹតត្បិតលើភ្ញៀវទេសចររុស្ស៊ីចូលមកកាន់ទឹកដីខ្លួន ដោយនឹងធ្វើឱ្យការធ្វើដំណើរទៅកាន់ប្លុកនេះកាន់តែលំបាក និងកំណត់តម្លៃថ្លៃបន្ថែមទៀត។ វិធានការនេះនឹងចាប់អនុវត្តពីថ្ងៃចន្ទ ទី១២ ខែកញ្ញានេះតទៅបន្ទាប់ពី ប្លុកសមាជិកទាំង២៧ប្រទេសនេះបានគាំទ្រជាផ្លូវការនូវការផ្អាកកិច្ចព្រមព្រៀងសម្របសម្រួលទិដ្ឋាការរវាងភាគីទាំងពីរ ដោយសារតែសង្រ្គាម ឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
សហភាពអឺរ៉ុបនឹងផ្តើមរឹតត្បិតលើភ្ញៀវទេសចររុស្ស៊ីចូលមកកាន់ទឹកដីខ្លួន ដោយនឹងធ្វើឱ្យការធ្វើដំណើរទៅកាន់ប្លុកនេះកាន់តែលំបាក និងកំណត់តម្លៃថ្លៃបន្ថែមទៀត។

ក្រុមប្រឹក្សាសហភាពអឺរ៉ុបកាលពីចុងសប្តាហ៍មុន បានអនុម័តសេចក្តីសម្រេចមួយដើម្បីផ្អាក នូវកិច្ចព្រមព្រៀងស្តីពីទិដ្ឋាការ ដែលបានចូលជាធរមានតាំងពីឆ្នាំ២០០៧ គិតចាប់ពីថ្ងៃទី១២ ខែកញ្ញាតទៅ។ កិច្ចព្រមព្រៀងសម្របសម្រួលទិដ្ឋាការនេះបានផ្តល់សិទ្ធិ និងសម្រួលដល់ការធ្វើដំណើររបស់ជនជាតិរុស្ស៊ីចូលទៅកាន់ទឹកដីសហភាពអឺរ៉ុប។

បើតាមសហភាពអឺរ៉ុប ការធ្វើសង្គ្រាមឈ្លានពានដែលមិនសមហេតុផល រួមទាំងការវាយប្រហារដោយមិនរើសមុខទៅលើជនស៊ីវិលនោះ រុស្ស៊ីបានធ្វើឱ្យខូចខាតដល់ទំនុកចិត្តរវាងគ្នាសម្រាប់ការធ្វើដំណើរ និងបានជាន់ឈ្លីលើតម្លៃជាមូលដ្ឋាននៃសហគមន៍អន្តរជាតិ។

ការរឹតបណ្តឹងនេះ នឹងធ្វើឱ្យថ្លៃស្នើសុំទិដ្ឋាការកើនឡើងពី៣៥ដុល្លារដល់៨០ដុល្លារ ដោយតម្រូវឱ្យបង្ហាញភស្តុតាងឯកសារបន្ថែមច្រើនជាងមុនផងដែរនៅពេលស្នើសុំ និងការបន្ថយសុពលភាពទិដ្ឋាការជាដើម។

ប្រទេសរុស្ស៊ីបានចេញមកឆ្លើយតបថា ខ្លួននឹងចាត់វិធានការសងសឹកចំពោះវិធានការទប់ស្កាត់របស់អឺរ៉ុបនេះ។ ទោះយ៉ាងណា នេះគ្រាន់ជាការរឹតបណ្តឹងការស្នើសុំទិដ្ឋាការប៉ុណ្ណោះ អឺរ៉ុប មិនបានឈប់ផ្តល់ទិដ្ឋាការទាំងស្រុងដល់ពលរដ្ឋរុស្ស៊ី តាមអ្វីដែលអ៊ុយក្រែនធ្លាប់ស្នើសុំនោះទេ។

បើតាមទីភ្នាក់ងារព្រំដែនរបស់សហភាពអឺរ៉ុប ជនជាតិរុស្សីជាងមួយលាននាក់បានចូលទៅក្នុងសហភាពអឺរ៉ុបតាមរយៈព្រំដែនគោកចាប់តាំងពីទីក្រុងមូស្គូបានឈ្លានពានអ៊ុយក្រែននៅក្នុងខែកុម្ភៈដែលពួកគេភាគច្រើនបានឆ្លងកាត់តាមប្រទេសហ្វាំងឡង់ និងអេស្តូនី។

សូមរំលឹកថា ការហោះហើរត្រង់រវាងរុស្ស៊ី និងសហភាពអឺរ៉ុបត្រូវបានលុបចោលនៅពេលជម្លោះនៅអ៊ុយក្រែនបានចាប់ផ្តើមផ្ទុះឡើង ដោយបានដាក់កម្រិតលើលទ្ធភាពរបស់ពលរដ្ឋរុស្សីក្នុងការចេញចូលទៅសហភាពអឺរ៉ុបតាំងពីពេលនោះមក៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


CDCបានអនុម័តគម្រោងទុនវិនិយោគ ៣ពាន់លានដុល្លារក្នុងរយៈពេល៨ខែឆ្នាំ២០២២

ព័ត៌មាន
ការដាក់ឲ្យអនុវត្តច្បាប់វិនិយោគថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនូវឱកាសវិនិយោគនៅកម្ពុជា ដែលធ្វើឲ្យកម្ពុជា…

តើស្ថានភាពនយោបាយ និងសេដ្ឋកិច្ចរបស់អង់គ្លេសមានការរំជើងរំជួលអ្វីខ្លះ ក្រោយការយាងសោយទិវង្គតរបស់មហាក្សត្រិយ អេលីហ្សាបែត ទី២?

ព័ត៌មាន
ប្រទេសអង់គ្លេសកំពុងតែកាន់ទុក្ខ បន្ទាប់ពីការយាងសោយទិវង្គតនៃមហាក្សត្រិយ អេលីហ្សាបិតទី២ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៨កញ្ញា។ ការកាន់ទុក្ខដ៏ក្រៀម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ