ផ្សារភាគហ៊ុន

វិនិយោគិនថ្មីជាង២ពាន់នាក់បានស្នើសុំបើកគណនីជួញដូរផ្សារភាគហ៊ុន ត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ!


ក្នុងរយៈពេល៣ថ្ងៃ ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា«My First Stock 2022» បានទាក់ទាញវិនិយោគិនថ្មី ជាង២ពាន់នាក់ បានដាក់ពាក្យស្នើសុំដើម្បីបើកគណនីជួញដូរភាគហ៊ុន ដែលវាជំរុញឲ្យវិស័យផ្សារមូលបត្រនៅកម្ពុជាកាន់តែឆ្ពោះទៅរកភាពប្រសើរឡើងកាន់តែខ្លាំង។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានកត់សម្គល់ឃើញថា តាមរយៈពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា លើកទី៥ នេះកាន់តែធ្វើឲ្យអតិថិជនចាប់អារម្មណ៍ទីផ្សារភាគហ៊ុន​កាន់តែខ្លាំង និងធ្វើឲ្យវិស័យនេះ កាន់តែមានភាពរីកចម្រើនថែមទៀត។

ពិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា«My First Stock 2022» ជាលើកទី៥ រៀបចំដោយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ទើបតែបានបញ្ចប់ដោយភាពជោគជ័យកាលពីថ្ងៃទី ២៣ ខែតុលា ខណៈមានសាធារៈជនជាង ៨ម៉ឺននាក់ បានអ្នកចាប់អារម្មណ៍ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្នុងពិធីពិព័រផ្សារភាគហ៊ុនលើកទី៥នេះ។ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា មានគូសបញ្ជាក់ថា តាមរយៈការតាំងពិព័រណ៍នេះ ទីផ្សារភាគហ៊ុនទទួលបានការចំណាប់អារម្មណ៍ខ្លាំងជាងមុន ដោយមានសាធារណជនជាច្រើនបានមកសួរព័ត៌មាននៅតាមស្តង់នានា និងបើកគណនីជួញដូរភ្លាមៗ នៅអំឡុងពិព័រណ៍នោះផងដែរ ខណៈកាលពីកន្លងមក សាធារណៈជនហាក់មិនសូវចាប់អារម្មណ៍លើវិស័យនេះ ប៉ុន្មាន នោះទេ។

បើតាមឯកឧត្តម ហុង សុហួរ តាមរយៈការតាំងពិព័រណ៍នេះ ផ្សារភាគហ៊ុនទទួលបានការស្នើសុំលេខអត្តសញ្ញាណវិនិយោគិនថ្មី និងបើកគណនីជួញដូរ រហូតជាង ២ពាន់គណនីថ្មី បើធៀបនឹងចំនួនបើកគណនីជួញដូរប្រចាំខែ ដែលមានប្រមាណជាង ៣រយគណនី ប៉ុណ្ណោះ ក្នុងមួយខែ។ បើតាមការពន្យល់របស់អគ្គនាយកផ្សារមូលបត្រកម្ពុជា ក្នុងរយៈពេល៣ថ្ងៃនេះ បរិមាណនៃការបើកគណនីថ្មី គឺមានស្មើនឹងរយៈពេល ៧ខែ នៃការចុះឈ្មោះវិនិយោគិន​នាពេលកន្លង។

ឯកឧត្តមបានបន្តទៀតថា ផ្សារមូលបត្រកម្ពុជានឹងបន្តផ្សព្វផ្សាយ និងបណ្តុះបណ្តាលវិនិយោគិនថ្មីៗ ឱ្យយល់ច្បាស់ពីទីផ្សារភាគហ៊ុន តាមរយៈការបើកវគ្គបណ្តុះបណ្តាលដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ជាប្រចាំ។ ឯកឧត្តម ហ៊ុង សុហូរ បានគូសបញ្ជាក់ទៀតថា ថ្លៃភាគហ៊ុនភាគច្រើននៅទីផ្សារកម្ពុជា បច្ចុប្បន្ន ស្ទើរទាំងអស់ កំពុងតែត្រូវបានជួញដូរក្នុងថ្លៃទាប ដូចនេះ វិនិយោគិនរបស់យើងអាចទិញ​បានភាគហ៊ុនក្រុមហ៊ុនល្អៗ ក្នុងថ្លៃពិសេស ដែលនេះ ក៏មកពីកត្តាទីផ្សារ រួមផ្សំ ជាមួយសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ដែលបណ្ដាលមកពីសង្គ្រាម និងវិបត្តិអតិផរណា ជាដើម។ អ្នកជំនាញរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា ទាំងនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់វិនិយោគិនទាំងអស់ ព្រោះលោកយល់ថា ថ្លៃភាគហ៊ុនអាចនឹងឡើងថ្លៃវិញខ្លាំង ក្នុងពេលខាងមុខ។

សូមបញ្ជាក់ថា ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា«My First Stock 2022» បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣តុលា ឆ្នាំ២០២២ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ក្នុងគោលបំណង បន្តផ្សព្វផ្សាយ និងបង្កើនទំនុកចិត្តដល់វិនិយោគិន ដែលមានស្រាប់ឱ្យបន្តជឿជាក់មកលើទីផ្សារភាគហ៊ុន តាមរយៈការជួបផ្ទាល់ជាមួយនឹងក្រុមហ៊ុនចុះបញ្ជី។ ការផ្ដល់ឱកាសដល់សាធារណជនឱ្យបានយល់ដឹងកាន់តែទំលំទូលាយ ទៅលើការវិនិយោគក្នុងទីផ្សារភាគហ៊ុន៕




អត្ថបទបន្ទាប់


តើអគ្គលេខាបក្សកុម្មុយនីស្ដវៀតណាមរំពឹងផ្លែផ្កាអ្វីខ្លះ ពីជំនួបទល់មុខជាមួយលោកស៊ី ជីនពីងនៅសប្ដាហ៍ក្រោយ?

ព័ត៌មាន
អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម លោក ង្វៀន ភូជុង នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅសប្ដាហ៍ក្រោយនេះ តបតាមអញ្ជើញរបស់ប្រធានាធិបតីចិនលោក ស…

ហេតុអ្វីសមាជិកសភាអាមេរិក ស្នើឲ្យពិនិត្យកិច្ចព្រមព្រៀងក្នុងវិស័យដឹកជញ្ជូនផ្លូវដែកជាមួយក្រុមហ៊ុនចិនឡើងវិញ?

ព័ត៌មាន
បន្ទាប់ពីការដាក់កំហិតការនាំចេញបច្ចេកវិទ្យាផលិតបន្ទះឈីបទៅកាន់ប្រទេសចិន មិនបានប៉ុន្មានថ្ងៃផង ថ្មីៗនេះ សមាជិកសភាអាមេរិក បានអំពាវនាវឱ្យមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ