កូវីដ១៩អាមេរិក-ការធ្វើដំណើរ

អាមេរិកនឹងដាក់ប្រទេស ១៣០ ចូលក្នុងបញ្ជីហាមឃាត់ការធ្វើដំណើរ


ក្រសួងការបរទេសអាមេរិកនៅដើមសប្តាហ៍នេះ បានបង្ហាញពីផែនការដាក់បញ្ចូលប្រទេសជាច្រើនទៀតក្នុងបញ្ជីនៃការណែនាំមិនឲ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅកាន់ប្រទេសទាំងនោះឡើយ។ បើតាមគោលដៅ អាមេរិកនឹងបញ្ជូលឈ្មោះប្រទេសទាំងនោះឲ្យបាន៨០% ឬស្មើប្រមាណ១៣០ប្រទេស នៃចំនួនប្រទេសទាំងអស់ក្នុងពិភពលោក។
អ្នកដំណើរមកដល់ទឹកដីសហរដ្ឋអាមេរិក រូបភាព៖ Xinhua
ដោយ

ការ​ធ្វើ​បែប​នេះ ដោយសារ​តែ​អា​មេ​រិ​ក បារម្ភ​ពី​ហានិភ័យ​ឆ្លង​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩​តាម​រយៈ​ការ​ធ្វើ​ដំណើរ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។

កន្លង​មក​ក្រសួងការបរទេស​អា​មេ​រិ​ក​ធ្លាប់​បាន​ដាក់​ប្រទេស​ចំនួន ៣៤​ប្រទេស​រួច​មក​ហើយ ចូល​ក្នុង​បញ្ជី​ហាមឃាត់​ការ​ធ្វើ​ដំណើរ​នេះ ដោយ​ក្នុង​នោះ រួម​មាន​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាហ្វ្រិក និង អា​មេ​រិ​កឡា​ទី​ន ដូច​ជា ប្រេ​ស៊ី​ល និង អា​ហ្ស​ង់​ទី​ន​ជាដើម ដែល​សុទ្ធ​សឹង​ជា​ប្រទេស​ដែល​មានការ​រីក​រាលដាល​កូ​វី​ដ​-១៩ ខ្លាំង​។

អា​មេ​រិ​ក​បញ្ជាក់​ថា ការ​ដាក់​ប​ញ្ជូ​ល​ប្រទេស​បន្ថែម​ទៀត​ចូល​ក្នុង​បញ្ជី​ហាមឃាត់​ការ​ធ្វើ​ដំណើរ​នេះ ត្រូវធ្វើ​ឡើង​តាម​រយៈ ការ​វាយតម្លៃ​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ការពារ​ជំងឺឆ្លង​អា​មេ​រិ​ក (CDC) ទៅ​តាម​ប្រទេស​នីមួយ​ៗ ចំណែកឯ​ប្រទេស​ខ្លះ​ទៀត នឹង​មិន​មានការ​វាយតម្លៃ​ស្ថានភាព​ជំងឺ​ម្តងទៀត​នោះ​ទេ ដោយ​អា​មេ​រិ​ក​នឹង​ផ្អែក​ទៅ​លើ​អ្វី​ដែល​ខ្លួន​ធ្លាប់​បាន​វាយតម្លៃ​ពី​មុន​មក​។

កន្លង​មក​ជនជាតិ​អា​មេ​រិ​ក​ភាគច្រើន​ត្រូវ​បាន​គេ​រារាំង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​នៅ​ទ្វីបអឺរ៉ុប​រួច​មក​ហើយ ដោយសារ​តែ​ការ​រឹតត្បិត​ការ​ចេញចូល​ក្រោយ​អា​មេ​រិ​ក​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​ច្រើន​លើសលប់​។ ជា​ការ​ឆ្លើយ​តប អា​មេ​រិ​កបាន​បិទ​ខ្ទប់​ពលរដ្ឋ ដែល​មិនមែន​ជា​ជនជាតិ​អា​មេ​រិ​ក មិន​ឲ្យ​ចូល​មក​កាន់​ទឹកដី​របស់​ខ្លួន​វិញ​ទេ ពិសេស​អ្នក​ធ្វើ​ដំណើរ​ពី​អឺរ៉ុប ប្រទេស តំបន់​អាហ្វ្រិក និង អា​មេ​រិ​កឡា​ទី​ន​ជាដើម​។

សូម​បញ្ជាក់​ថា អា​មេ​រិ​ក​មិន​ទាន់​គាំទ្រ​ឲ្យ​មានការ​ប្រើប្រាស់​លិខិតឆ្លងដែន​វ៉ាក់សាំង សម្រាប់​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស​នោះ​ទេ ប៉ុន្តែ​ពួក​គេ​គាំទ្រ​ឲ្យ​ពលរដ្ឋ​ខ្លួន​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​រួច អាច​ធ្វើ​ដំណើរ​បាន​ដោយ​មាន​សុវត្ថិភាព ក្នុង​ការ​ហោះហើរ​ក្នុង​ប្រទេស​៕

ទស្សនាវីដេអូ៖

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

None



អត្ថបទបន្ទាប់


ថៃកំពុងរៀបចំឲ្យអ្នកជំងឺកូវីដ-១៩ សម្រាកព្យបាលពីផ្ទះ ខណៈ១ថ្ងៃឆ្លងជាង១ពាន់នាក់

កំណើនអ្នកឆ្លងកូវីដ-១៩ នៅប្រទេសថៃបានហក់ឡើងកាន់តែច្រើនឡើងៗ ជាហេតុធ្វើឲ្យមន្ទីរពេទ្យកំពុងជួបប្រឈមនឹងការខ្វះខាតគ្រែសម្រាប់អ្នកជំងឺផងដែរ។ទន្ទឹម…

អាជ្ញាធរចិនបើកការស៊ើបអង្កេតថ្មីមួយហើយលើក្រុមហ៊ុន Alibaba

អាជ្ញាធរចិនទើបតែបានពិន័យប្រាក់ជិត៣ពាន់លានដុល្លារ មិនទាន់បានប៉ុន្មានផង ឥឡូវនេះ ក្រុមហ៊ុន Alibaba របស់មហាសេដ្ឋី Jack Ma កំពុងរងការស៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ