អាមេរិក-ចិន-ចំណូលប្រជាជន

អាមេរិក​នឹង​នៅតែមាន​ជាង​ចិន​ ពីពេលនេះរហូត​ដល់​៥០ឆ្នាំទៅមុខទៀត


សហរដ្ឋ​អាមេរិក​នឹងនៅតែមាន​លុយ​ជាងចិន បើវាស់តាម​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) សម្រាប់​មនុស្ស​ម្នាក់ៗ ពីពេលនេះរហូតដល់​៥០ឆ្នាំទៅមុខ​ទៀត ។ នេះ​បើតាម​ការ​ផ្សាយ​របស់ CNBC ដោយ​ស្រង់​សម្ដី​ប្រធាន​ក្រុម​សេដ្ឋវិទូ​ប្រចាំនៅ​អង្គភាព​ស្រាវជ្រាវ​ព័ត៌មាន​របស់ទស្សនាវដ្ដី Economist ដ៏ល្បីល្បាញ ។
អាមេរិក​នឹង​នៅតែមាន​ជាង​ចិន​ ពីពេលនេះរហូត​ដល់​៥០ឆ្នាំទៅមុខទៀត
ដោយ

លោក Simon Baptist ប្រធាន​ក្រុម​សេដ្ឋវិទូ​នៃអង្គភាព​ស្រាវជ្រាវព័ត៌មាន​របស់ទស្សនាវដ្ដី Economist បាន​និយាយថា «ខ្ញុំគិតថា វា​មិន​ទំនង​ទេដែលថាចិន​នឹង​ឈានទៅទាន់​កម្រិត​GDP របស់​មនុស្សម្នាក់ៗ​របស់​សហរដ្ឋ​អាមេរិក យ៉ាងហោច​ណាស់ ក៏ពីពេលនេះ​រហូតដល់​ ៥០ឆ្នាំទៅមុខ​ដែរ ។» 

GDP សម្រាប់មនុស្សម្នាក់ៗ (GDP per capita) គឺជាវិធីទូទៅ​នៃការវាស់វែង​វិបុលភាព​របស់​ប្រទេស​នីមួយៗ ។ 

ទិន្នន័យ​ដែលថ្មីបំផុត​របស់​ស្ថាប័ន មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​បង្ហាញថា ផលិតផល​ក្នុងស្រុកសរុប​ (GDP) សម្រាប់​ប្រជាជន​ម្នាក់ៗរបស់​ប្រទេស​ចិន មាន​ចំនួន ១០.៥៨២,១០​ដុល្លារ​អាមេរិក នៅឆ្នាំ២០២០ ដែលតិចជាង​ GDP របស់​ប្រជាជន​អាមេរិក​ម្នាក់ៗ ដល់ទៅប្រហែល ៦ដង ។ GDP របស់​ប្រជាជន​អាមេរិក​ម្នាក់ៗ មានចំនួនជាង ៦ម៉ឺន ៣ពាន់​ដុល្លារ ។

ការអត្ថាធិប្បាយរបស់សេដ្ឋវិទូ​ Simon Baptist គឺនៅក្រោយ​ការធ្វើ​សន្និសីទ​សារព័ត៌មាន​ផ្លូវការ​លើក​ទីមួយ​របស់​លោក ចូ បៃដិន ចាប់តាំងពីកាន់តំណែង​ប្រធានាធិបតី​មក ។ ក្នុង​សន្និសីទ​សារព័ត៌មាននោះ​ លោក ចូ បៃដិន បាន​​ប្រកាស​ក្ដែងៗ​ថា លោក​នឹង​ប្រឹង​ទប់​ប្រទេស​ចិន​មិន​ឲ្យ​វ៉ា​ដាច់​សហរដ្ឋអាមេរិក ក្លាយ​ជា​ប្រទេស​មហា​អំណាច​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភព​លោក​នោះទេ ។

លោក បៃដិន បាន​​ប្តេជ្ញា​ចិត្ត​ថា នឹង​វិនិយោគធនធានគ្រប់បែបយ៉ាងឲ្យបានច្រើន ដើម្បីធានាថា អាមេរិកនឹងយកឈ្នះនៅក្នុងការប្រកួតប្រជែងរវាងមហាយក្សចិន​ពោល​គឺ​មិន​ឲ្យចិនមកដណ្ដើមកៅអីមហាអំណាចទី១ក្នុងលោករបស់ខ្លួនបានឡើយ ៕




អត្ថបទបន្ទាប់


កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៩៦នាក់ខណៈអ្នកជាសះស្បើយមាន១៨នាក់

ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៦ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៩៦នាក់បន្ថែមទៀត…

ឯកឧត្តម វង្សី វិស្សុត៖កម្ពុជាជាប្រទេសក្រីក្រតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញវ៉ាក់សាំង

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ថវិកាមិនមែនជាបញ្ហាចោទសម្រាប់កម្ពុជានោះទេ ក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ