អាមេរិក-​ជប៉ុន-​ទស្សនកិច្ច​ដូណាល់ត្រាំ

ដូណាល់ ត្រាំ ប្រាប់​ជប៉ុន​ឲ្យ​បើក​រោងចក្រ​រថយន្ត​នៅ​អាមេរិក​ឲ្យ​បានច្រើន


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ផ្ដាំ​ប្រាប់​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស្ហ៊ិនហ្សូ អាបេ (Shinzo Abe) ថា​ ប្រទេស​ជប៉ុន​គួរ​បើក​រោងចក្រ​ផលិត​រថយន្ដ​លក់​នៅ​អាមេរិក​ឲ្យ​បាន​ច្រើន ជាជាង​ការ​គ្រាន់​តែ​នាំ​រថយន្ដ​ពី​ជប៉ុន​ទៅ​លក់​នៅ​អាមេរិក។
រូបភាព​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​ភរិយា ថត​ជា​មួយ​លោក ស្ហ៊ិនហ្សូ អាបេ និង​ភរិយា បង្ហោះ​នៅ​លើ​ twitter លោក​ ត្រាំ។
ដោយ

បើក​ដំណើរទស្សន​កិច្ច​នៅ​លើ​ទឹក​ដី​អាស៊ី​លើក​ដំបូង ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ សម្រេច​ចិត្ត​ជាន់​ទឹក​ដី​ប្រទេស​ជប៉ុន​មុន​គេ។ ចូល​ដល់​ដី​ជប៉ុន​ភ្លាម ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​អ្នក​ដឹកនាំ​ពាណិជ្ជកម្ម​ធំៗ​នៃ​សហរដ្ឋ​អាមេរិក និង​ជប៉ុន លោក ត្រាំ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មេដឹកនាំ​អាមេរិក​មាត់​រអិល​នោះ បាន​ប្រាប់​ឲ្យ​ជប៉ុន​បើក​រោងចក្រ​ផលិត​រថយន្ដ​លក់​នៅ​អាមេរិក​ឲ្យ​បាន​ច្រើន ជា​ជាង​ការ​ផលិត​នៅ​ជប៉ុន រួច​ហើយ​ដឹក​នាំ​យក​ទៅ​លក់​​នៅ​អាមេរិក។

លោក ត្រាំ បាន​លើក​ឡើង​ថា រថយន្ដ​រាប់​លាន​គ្រឿង​ត្រូវ​បាន​ជប៉ុន​លក់​មក​ឲ្យ​សហរដ្ឋ​អាមេរិក ខណៈ​ដែល​អាមេរិក​មិន​ដែល​មាន​រថយន្ដ​យក​មក​លក់​នៅ​ជប៉ុន​នោះ​ឡើយ។

ប្រធានាធិបតី​អាមេរិក​ថ្មី​រូប​នេះ បាន​គូស​បញ្ជាក់​ថា ក្រុមហ៊ុន​រថយន្ដ​របស់​ជប៉ុន ដែល​មាន​ការ​ពេញ​និយម​ខ្លាំង​នៅ​អាមេរិក មាន​ដូចជា Toyota, Honda និង Nissan ដែល​ក្រុមហ៊ុន​ទាំងនេះ​បាន​ផលិត​រថយន្ដ​ម៉ូដែល​លក់​ដាច់​បំផុត​របស់​ពួកគេ រាប់​លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ ដើម្បី​ធ្វើការ​នាំ​មក​លក់​នៅ​ក្នុង​ទីផ្សារ​អាមេរិក។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump បាន​ចេញ​ដំណើរ​ទៅ​កាន់​តំបន់​អាស៊ី​លើក​ដំបូង ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​១២​ថ្ងៃ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី១៤ វិច្ឆិកា នៅ​ក្នុង​ប្រទេស​ចំនួន​ប្រាំ រួមមាន ជប៉ុន កូរ៉េ​ខាង​ត្បូង ចិន វៀតណាម និង​ហ្វ៊ីលីពីន៕




អត្ថបទបន្ទាប់


គម្រោង​លំនៅ​ដ្ឋាន​តម្លៃ​សមរម្យ​ ៣​ទីតាំង​ ប្រកាស​បើក​ការដ្ឋាន​នៅ​ឆ្នាំនេះ

ក្នុង​ឆ្នាំ​២០១៧​នេះ ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​ឯកជន​ចំនួន​៣ ហើយ​​បាន​សហការ​ជា​មួយ​​រដ្ឋា​ភិបាល​ក្នុង​ការ​អភិវឌ្ឍ​លំនៅដ្ឋាន​តម្លៃ​ស…

កម្ពុជា​កំពុង​ចរចា​ជាមួយ​ប្រទេស​ជិត​ខាង​ដើម្បី​នាំ​ចេញ​ផ្លែ​ត្រងែន

អគ្គនាយកដ្ឋាន​កសិកម្ម​កំពុង​ចរចា​ជាមួយ​ប្រទេស​ជិត​ខាង​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន ដើម្បី​ជំរុញ​លក្ខខណ្ឌ​តម្រូវ​អនាម័យ និង​ភូតគាម​អនាម័យ ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ