ពាណិជ្ជកម្ម​អាមេរិក និងវៀតណាម

អាមេរិក បានក្លាយជាទីផ្សារនាំចេញធំជាងគេបំផុតរបស់វៀតណាមអំឡុងពេល ៥ខែឆ្នាំនេះ


សហរដ្ឋអាមេរិកបានក្លាយជាទីផ្សារនាំចេញធំជាងគេបំផុតរបស់ប្រទេសវៀតណាម អំឡុងពេល ៥ខែ ដើមឆ្នាំ២០២០នេះ ដោយបានទទួលទិញទំនិញពីវៀតណាម សរុបជាង ២៤ពាន់លានដុល្លារអាមេរិក បើទោះបីជាដៃគូពាណិជ្ជកម្មនេះ កំពុងតែរងការវាយប្រហារពីមេរោគកូវីដ-១៩ក្តី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាមនៅក្នុងថ្ងៃនេះ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សៀនហ្វុក (ឆ្វេង) និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (ស្ដាំ) (រូបភាព៖ CNN)
ដោយ

អគ្គនាយកដ្ឋាន​ស្ថិតិវៀតណាម​បានបញ្ជាក់ថា ទោះបីជា​នៅអាមេរិក​កំពុងជួប​វិបត្តិ​មេរោគ​កូវីដ-១៩ ក៏ដោយ អាមេរិក​នៅតែជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ឈាន​មុខមួយ ដោយសម្រេច​បានទំហំ​ពាណិជ្ជកម្ម​ ២៤ពាន់​លានដុល្លារ គិតចាប់​ពីខែមករា មកដល់​ខែឧសភា ដោយមាន​កំណើន ៨% បើធៀបនឹង​រយៈពេល​ដូចគ្នា កាលពីឆ្នាំ ២០១៩។

តាមពិតទៅ កាលពីឆ្នាំមុន តួលេខនាំចេញ​ទំនិញពី​វៀតណាម​ទៅអាមេរិក គឺមាន​អត្រាកំណើន​ខ្ពស់ជាង​គេ​បំផុត​ប្រមាណ ២៩% ធៀបនឹងឆ្នាំ ២០១៨។

អំឡុងពេល ៥ខែដើមឆ្នាំ ២០២០នេះ វៀតណាម​សម្រេច​បានទំហំ​ពាណិជ្ជកម្ម ១៩៦ពាន់​លាន​ដុល្លារ​អាមេរិក មានកំណើនជិត ៣% ធៀបនឹងឆ្នាំមុន ក្នុងនោះ ការនាំចេញ​ទៅក្រៅប្រទេស គឺមាន​ជាង ៩៩ពាន់លាន​ដុល្លារ និងនំាទំនិញ​ចូលមក​វិញប្រមាណ ៩៧ពាន់​លាន​ដុល្លារអាមេរិក។

គួរជម្រាបដែរថា គិតត្រឹមថ្ងៃទី ៥ ខែឧសភា នេះ ករណីឆ្លង​មេរោគកូវីដ១៩ នៅក្នុងប្រទេស​វៀតណាម គឺមានជិត ៣០០ករណីហើយ ប៉ុន្តែពុំមាន​ករណីស្លាប់​នោះឡើយ ខណៈចំនួន​អ្នកជាសះស្បើយ​ពី​ជម្ងឺ​កំពុងកើនឡើង៕

None



អត្ថបទបន្ទាប់


អ្នកជំនាញ៖ តម្លៃជ្រូករស់បន្តឡើងថ្លៃខ្ពស់ជាង ១សប្តាហ៍ហើយ

បើទោះបីការផ្គង់ផ្គង់សាច់សត្វនៅលើទីផ្សារក្នុងស្រុកមានចំនួនកើនឡើង ដែលជាសញ្ញាបង្ហាញឲ្យឃើញពីការកើនឡើងនៃមុខរបរចិញ្ចឹមសត្វក្នុងស្រុកនៅតាមកសិដ្ឋា…

ឧកញ៉ា ចេង ខេង៖ ពេលខ្លះ ភ្នាក់ងារអចលនទ្រព្យត្រូវ ធ្វើជាអ្នកបង្កើតឱកាសដល់អតិថិជន

«ពេលខ្លះ ភ្នាក់ងារអចលនទ្រព្យត្រូវតែជាអ្នកបង្កើតឱកាសដល់អតិថិជនផងដែរ» នេះជាការបញ្ជាក់របស់អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL ដែលល្បីល្បាញខាងជំនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ