វ៉ាក់សាំង​កូវីដ-១៩ នៅអាមេរិក

អាមេរិកនឹងចាប់ផ្ដើម​ចាក់វ៉ាក់សាំង​កូវីដ-១៩ឲ្យ​ពលរដ្ឋ​ខ្លួន នៅខែធ្នូ​នេះ, នេះ​បើ​តាម​រដ្ឋមន្ត្រីសុខាភិបាល!


រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​សហរដ្ឋ​អាមេរិកលោក Alex Azar (អាឡិច អេហ្សា) បាន​និយាយ​កាល​ពី​ថ្ងៃអង្គារ​ (ទី១០ វិច្ឆិកា ឆ្នាំ​២០២០) ថា ប្រសិនបើ​ក្រុមហ៊ុន​ឱសថ Pfizer Inc បញ្ជូន​វ៉ាក់សាំង​បណ្តោះអាសន្ន COVID-19 របស់​ខ្លួន​ទៅ​ឱ្យ​និយ័តករ​សុខភាព ឱ្យ​បាន​លឿន​ដូច​ការរំពឹងទុក​នោះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​រំពឹង​ថា នឹង​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​ដល់​ជនជាតិអាមេរិក​ នៅ​ខែ​ធ្នូ ចុងឆ្នាំ​នេះ​ហើយ ។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ ។
វ៉ាក់សាំងកូវីដ-១៩ ដែលផលិតដោយ​ក្រុមហ៊ុន​ឱសថ​អាមេរិក Pfizer ត្រូវគេ​ប្រកាសថា បាន​កើន​ប្រសិទ្ធភាពដល់​ ៩៥% ហើយ។
ដោយ

ក្រុមហ៊ុនផលិតឱសថ Pfizer បាន​និយាយ​កាលពីថ្ងៃចន្ទ ថា វ៉ាក់សាំង​ដែល​ខ្លួន​បាន​និង​កំពុង​អភិវឌ្ឍ​​ជាមួយ​ដៃគូ​អាល្លឺម៉ង់ BioNTech SE មាន​ប្រសិទ្ធភាព ៩០% ប្រឆាំង​នឹង​កូវីដ-១៩ ។ ក្រុមហ៊ុន​នេះ​បាន​និយាយ​ថា ខ្លួន​រំពឹង​នឹង​ទទួល​បាន​ទិន្នន័យ​សុវត្ថិភាព​នៅសប្តាហ៍ក្រោយ ដែលខ្លួន​ត្រូវការ​ចាំបាច់​ដើម្បី​ដាក់​ពាក្យស្នើ​សុំ​ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​បន្ទាន់ ពី​រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​អាមេរិក (FDA) ។

លោករដ្ឋមន្ត្រី​សុខាភិបាល​អាមេរិក Alex Azar បាន​ផ្តល់​បទសម្ភាសន៍​តាម​បណ្តាញ​ទូរទស្សន៍​ជាច្រើន ក្នុងនោះរាប់បញ្ចូល​ទាំង​ស្ថានីយ​ទូរទស្សន៍ CNBC នៅព្រឹក​ថ្ងៃ​អង្គារ​នេះដែរ ដែល​លោក​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​នឹង​ទទួល​បាន​វ៉ាក់សាំង ២០​លាន​ដូស ក្នុង​មួយខែ ពីក្រុមហ៊ុន​ Pfizer ដោយ​ចាប់ផ្តើម​ពី​ដំណាច់​ខែ​នេះទៅ ។ សហរដ្ឋ​អាមេរិក​មាន​កិច្ចសន្យាទឹកប្រាក់ ២​ពាន់​លាន​ដុល្លារ សម្រាប់​វ៉ាក់សាំង Pfizer ចំនួន ១០០​លាន​ដូស ។

លោក Azar បាន​និយាយ​ថា ការសម្រេចចិត្ត​ចុង​ក្រោយ គឺ​អាស្រ័យ​ទៅ​លើទិន្នន័យ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ ប៉ុន្តែ ដោយ​ផ្អែកតាម​អនុសាសន៍​ទៅ​រដ្ឋាភិបាល គេ​ទំនង​ជា​នឹង​ចាប់​ផ្តើម​ជាមួយនឹងការចាក់​ថ្នាំ​បង្ការ​រោគ​ដល់​មនុស្ស​ចាស់​នៅក្នុង​មណ្ឌល​ថែទាំ​ បុគ្គលិក​ថែទាំ​សុខភាព និង​អ្នក​ឆ្លើយបឋម ជាមុនសិន ជាមួយនឹងគោលដៅ​ចាក់​វ៉ាក់សាំង​ពេញ​លេញ នៅ​ដំណាច់ខែមករា ។ 

លោក Azar បាន​និយាយ​ថា លោករំពឹង​ថា នឹង​ទទួល​បាន​វ៉ាក់សាំង​បន្ថែម​ទៀត​ពីក្រុមហ៊ុន​ជា​​គូប្រជែង​របស់​ Pfizer ​ដទៃ​ទៀត ក្នុង​ពេល​ឆាប់ៗ​នេះ រួមទាំង​ពីក្រុមហ៊ុន Moderna ដែល​ត្រូវ​បាន​គេរំពឹង​ថា នឹង​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​របស់​ខ្លួន នៅចុង​ខែនេះ។ លោក Azar បាន​និយាយ​ថា "នៅចុង​ខែ​មីនា ឬ​ដើម​ខែ​មេសា [ឆ្នាំ​ក្រោយ] យើង​រំពឹង​ថា យើង​នឹង​មានវ៉ាក់សាំង​​គ្រប់គ្រាន់​​សម្រាប់​​ជនជាតិ​អាមេរិកាំង​ទាំង​អស់ ដែល​ចង់​ចាក់​វ៉ាក់សាំង ៕ (ប្រភព៖ រ៉យទ័រ) 




អត្ថបទបន្ទាប់


ថៃបញ្ជាក់ពីការ​​ឆ្លងកូវីដ-១៩ មួយករណី ពាក់ព័ន្ធ​នឹង​​រដ្ឋមន្ត្រីការបរទេស​ហុងគ្រី

ប្រទេស​ថៃ​បាន​និយាយ​កាលពីថ្ងៃអង្គារ ថា អ្នកការទូត​ហុងគ្រី​ម្នាក់​បាន​ឆ្លងវីរុស​កូវីដ-១៩ បន្ទាប់ពី​បាន​ប៉ះពាល់​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ក…

ថៃសម្រេចពន្យារពេលឲ្យ ២ឆ្នាំទៀត សម្រាប់ពលករកម្ពុជាដែលផុតសុពលភាពសិទ្ធិ​ការងារនៅឆ្នាំក្រោយ!

ពលករពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ កំពុងធ្វើការងារក្នុងប្រទេសថៃ ដែលនឹងត្រូវផុត សុពលភាពសិទ្ធិការងារនៅដើមឆ្នាំក្រោយនោះ ត្រូវបានរាជរដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ