ពាណិជ្ជកម្ម​សព្វាវុធ​ពិភព​លោក​

ឆ្នាំ​២០២០ អាមេរិក​លក់​អាវុធ​ទៅ​បរទេស​បាន ១៧៥ពាន់លានដុល្លារ កើនលើស​ឆ្នាំមុន ៥ពាន់លានដុល្លារ


នៅក្នុង​ឆ្នាំ​សារពើ​ពន្ធ​ដែល​បញ្ចប់ត្រឹម​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២០ សហរដ្ឋ​អាមេរិក​លក់​អាវុធ​ទៅ​ឲ្យ​រដ្ឋាភិបាល​បរទេស​ បានចំនួន ១៧៥​ពាន់​លានដុល្លារ​អាមេរិក ។ នេះ​បើ​យោង​តាម​ CNBC ដែល​ដកស្រង់​ប្រភព​មន្ត្រី​ក្រសួង​ការពារជាតិ​និង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ។
ឆ្នាំ​២០២០ អាមេរិក​លក់​អាវុធ​ទៅ​បរទេស​បាន ១៧៥ពាន់លានដុល្លារ កើនលើស​ឆ្នាំ​២០១៩ ចំនួន ៥ពាន់លានដុល្លារ។
ដោយ

មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក បានប្រកាសឲ្យ​ដឹង​នៅថ្ងៃសុក្រ កន្លង​ទៅ ថា ការលក់​គ្រឿង​សព្វា​វុធ​ទៅក្រៅ​ប្រទេស​របស់​សហរដ្ឋ​អាមេរិក នៅឆ្នាំ​២០២០​នេះ បាន​កើន​ឡើង​ ២,៨% បើ​ធៀបនឹង​ឆ្នាំ​២០១៩ និង​ថា នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ប្រឹងប្រែង​កែទម្រង់​និងធ្វើ​ទំនើប​កម្ម​ដំណើរការផ្ទេរ​អាវុធ​របស់​រដ្ឋការ​លោក ដូណាល់ ត្រាំ ។ 

នៅក្នុង​ឆ្នាំសារពើ​ពន្ធ ឆ្នាំ​២០១៩ ការលក់​សព្វា​វុធ​របស់​សហរដ្ឋ​អាមេរិក​ទៅកាន់​ក្រៅ​ប្រទេស​សម្រេច​បានសរុប ១៧០​ពាន់​លានដុល្លារ​អាមេរិក ។ 

តួលេខ​ចុងក្រោយ​បំផុត​ដែល​បញ្ចេញ​ដោយ​មន្ត្រី​ក្រសួង​ការបរទេស​និង​ក្រសួង​ការពារជាតិ​របស់​សហរដ្ឋ​អាមេរិក បាន​បង្ហាញថា ការ​លក់​យន្តហោះ​ចម្បាំង​ប្រភេទ F-35 ដែល​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin ទៅ​ឲ្យ​ប្រទេស​ជប៉ុន មាន​ចំនួន​ទឹកប្រាក់​សរុប ២៣,១១​ពាន់​លានដុល្លារ​អាមេរិក ដែល​នាំ​ឲ្យ​​ក្រុមហ៊ុន Lockheed Martin ក្លាយ​ជា​ក្រុមហ៊ុន​​នាំ​អាវុធ​ចេញ​ឈាន​មុខ​គេ​របស់​សហរដ្ឋ​អាមេរិក ៕​




អត្ថបទបន្ទាប់


កម្ពុជា​នឹង​ចូលរួម'មហោស្រព​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ពិភពលោក' នៅសប្ដាហ៍ក្រោយ

នៅសប្ដាហ៍ក្រោយនេះ អ្នកដឹកនាំ​កំពូលៗ​នៅក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​និង​បច្ចេកវិទ្យា​មកពី​ជាង ៤០ប្រទេស នៅទូទាំង​ពិភព​លោក ក្នុងនោះរួមទាំង​កម្…

សម្តេច ស ខេង បិទទីស្តីការក្រសួងមហាផ្ទៃ ជាបណ្តោះអាសន្ន ពីថ្ងៃ០៧ ខែធ្នូ តទៅ ដើម្បីបង្ការការឆ្លងកូវីដ-១៩

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជា ស្ដីពី ការផ្អាកការចូលមកបំពេញការងារជាបណ្ដោះអាសន្ន ចំពោះ មន្ត្រីរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ