អាស៊ានអាមេរិក

អាមេរិកគ្រោងជួបប្រជុំកំពូលផ្ទាល់ជាមួយមេដឹកនាំអាស៊ាន នៅក្រុងវ៉ាស៊ីនតោន នៅដើមឆ្នាំក្រោយ


សហរដ្ឋអាមេរិកគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលទល់មុខគ្នាជាលើកដំបូង រវាងប្រធានាធិបតីអាមេរិក ចូ បៃឌិន និង មេដឹកនាំនៃតំបន់អាស៊ាន នៅក្រុងវ៉ាស៊ីនតោនក្នុងខែមករាខាងមុខនេះ ខណៈដែលក្រុង វ៉ាស៊ីតោនកំពុងបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអាស៊ាន ចំពេលមានការកើនឡើងនៃឥទ្ធិពលរបស់ចិន។ នេះបើយោងតាមប្រភពពីអាស៊ានដែលបានបញ្ជាក់នៅក្នុងសារព័ត៌មានជប៉ុន Kyodo។
អាមេរិក គ្រោងជួបអាមេរិកលើទឹកដីខ្លួន នៅឆ្នាំក្រោយ

សហរដ្ឋអាមេរិក​បាន​ស្នើ​ឱ្យ​រៀបចំ​កិច្ចប្រជុំ​កំពូល​ជាមួយ​មេ​ដឹក​អាស៊ាន នៅ​ស​ប្តា​ហ៍​ទី ៣ ក្នុង​ខែមករា ហើយ​ក៏​កំពុង​សម្របសម្រួល​កាលបរិច្ឆេទ​ជាមួយ​សមាជិក​អាស៊ាន​ផង​ដែរ​។ កិច្ចប្រជុំ​នេះ នឹង​ធ្វើ​ឡើង​ក្រោយ​ពេល រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក លោក Antony Blinken ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន រួម​មាន ឥណ្ឌូ​នេ​ស៊ី និង​ថៃ នៅ​ខាង​ធ្នូ​ខាង​មុន​នេះ​។

ទោះ​យ៉ាងណា សហរដ្ឋអាមេរិក ប្រហែលជា​នឹង​មិន​អញ្ជើញ​មេដឹកនាំ​របប​យោធា​មី​យ៉ា​ន់​ម៉ា គឺ​ឧត្តមសេនីយ៍ មីន អ៊ុ​ង​ឡាំង ចូលរួម​កិច្ចប្រជុំ​កំពូល​នោះ​ទេ​។

សូម​ជម្រាប​ថា កិច្ចប្រជុំ​របស់ លោក ចូ បៃ​ឌិន និង​មេដឹកនាំ​អាស៊ាន នឹង​ត្រូវ​រៀប​ធ្វើ​ឡើង ចំ​ពេល​ដែល​ទីក្រុង​ប៉េ​កាំ​ង​កំពុង​ពង្រឹង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​បណ្តា​ប្រទេស​តំបន់​អាស៊ី​អាគ្នេយ៍​កាន់តែ​ខ្លាំង​ឡើង​ៗ​ផង​ដែរ​។ ជាក់ស្ដែង កាលពី​ថ្ងៃ​ទី ២២ ខែវិច្ឆិកា ប្រទេស​ចិន និង​អាស៊ាន​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​របស់​ពួក​គេ​ទៅ​ជា "​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​" ហើយ​ក្នុង​នោះ​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ង​ពីង ក៏​បាន​បង្ហាញខ្លួន​ដ៏​កម្រ​ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​តាម​ប្រព័ន្ធ​វី​ដេ​អូ​នៃ​ភាគី​ទាំង​ពីរ​ផង​ដែរ ព្រោះថា ជា​ធម្មតា នាយក​រដ្ឋមន្ត្រី​ចិន​លោក  លី ឃឺ​ឈាំ​ង ជា​តំណាង​ឱ្យ​ប្រទេស​ចិន​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ទាក់ទង​នឹង​អាស៊ាន​។

តែ​យ៉ាងណាមិញ កាលពី​ចុងខែ តុលា សហរដ្ឋអាមេរិក និង​អាស៊ាន ក៏​បាន​ធ្វើ​កិច្ចប្រជុំ​កំពូល​តាម​ប្រព័ន្ធ​អន​ឡាញ​ផង​ដែរ ប៉ុន្តែ​មិន​មាន​ប្រទេស មី​យ៉ា​ន់​ម៉ា ទេ ហើយ​នៅ​ក្នុង​កិច្ចប្រជុំ​នោះ សហរដ្ឋអាមេរិក​បាន​ប្រកាស​នឹង​ផ្តល់​ប្រាក់​ចំនួន ១០២ លាន​ដុល្លារ​ដល់​សមាជិក​អាស៊ាន ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជំងឺ​រាតត្បាត​ដែល​កំពុង​បន្ត​កើត​មាន និង​បញ្ហា​ផ្សេង​ៗ​ទៀត​។

គួរ​ឱ្យ​កត់សម្គាល់​ដែរ​ថា លោក ចូ បៃ​ឌិន បាន​និង​កំពុង​ព្យា​យក​យកចិត្តទុកដាក់ និង​ផ្សះផ្សា​ទំនាក់ទំនង ព្រមទាំង​ចាប់ផ្ដើម​ធ្វើការ​ជាមួយ​យ​អាស៊ាន​ឡើង​វិញ បន្ទាប់​ពី​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ មិនសូវ​ជា​ខ្វាយខ្វល់​ពី​អាស៊ាន ជា​ពិសេស​កិច្ចប្រជុំ​អា​មេ​រិ​ក​-​អាស៊ាន​នេះ​តែ​ម្ដង ពោល​គឺ​លោក បាន​ចូលរួម​កិច្ចប្រជុំ​កំពូល អា​មេ​រិ​ក​-​អាស៊ាន តែ​មួយ​ដងគត់​ក្នុង​ឆ្នាំ ២០១៧៕

អត្ថបទ ស៊ើ​ង និមល់ 

None



អត្ថបទបន្ទាប់


បញ្ហាខ្វះបុគ្គលិក នៅតែជាឧបសគ្គសម្រាប់រោងចក្រផលិតនៅវៀតណាម

រោងចក្រជាច្រើន នៅវៀតណាម កំពុងផ្ដល់ជូនប្រាក់ខែកាន់តែខ្ពស់ និងអត្ថប្រយោជន៍ច្រើនជាងមុន ដើម្បីទាក់ទាញបុគ្គលិកឲ្យចូលធ្វើការ ដើម្បីបំពេញតម្រូវកា…

ធនាគារអេស៊ីលីដាឈានជើងចូលទីផ្សារទិញ-លក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិក

ធនាគារអេស៊ីលីដា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ អេស៊ីលីដា អ៊ីសប ដែលជាមធ្យោបាយទាន់សម័យសម្រាប់ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ