វៀតណាម និងរុស្ស៊ី​ ដោះដូរពាណិជ្ជកម្ម

វៀតណាម និង រុស្ស៊ី គ្រោងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២០


ប្រទេសវៀតណាម និងប្រទេសរុស្ស៊ី បានព្រមព្រៀងគ្នាឈានទៅពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០ពាន់លានដុល្លារ នៅឆ្នាំ ២០២០ខាងមុខនេះ ខណៈដែលកាលពីឆ្នាំ ២០១៧កន្លងទៅ គឺមានត្រឹមតែជាង ៣ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
វៀតណាម និង រុស្ស៊ី គ្រោងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២០
ដោយ

តាម​សារព័ត៌មាន Reuters បានឲ្យដឹងថា នៅក្នុងការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីនេះ ប្រទេស​ទាំងពីរ ក៏ផ្តោត​ទៅលើ ការរឹត​ចំណង​មិត្តភាព​បន្ថែម​ទៀត​ក្នុង​វិស័យ​ថាមពល ជាក់ស្តែង ប្រទេសរុស្ស៊ី ជាប្រទេស​ដែលផ្គត់ផ្គង់​សព្វាវុធ​ដ៏ធំបំផុត​ទៅដល់ វៀតណាម ហើយក្រុមហ៊ុន​រុស្ស៊ី​ជាច្រើន ក៏កំពុង​ធ្វើការ​នៅក្នុង​គម្រោង​ថាមពល​ជាច្រើន​របស់​វៀត​ណាម​ផងដែរ។

លោក ង្វៀន សួនហ្វ៊ក (Nguyen Xuan Phuc) បានលើក​ឡើងថា ប្រទេស​ទាំងពីរ បាននិង​កំពុង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគីលើ ទិន្នផល​កសិកម្ម និងអាហារ​សមុទ្រ ជាពិសេសគឺ សិក្សាបន្ថែមពី គម្រោង​វិនិយោគ​លើវិស័យ​ថាមពល។

លោក ឌីមីទ្រី ម៉េដ វ៉េ ដេវ (Dmitry Medvedev) មាន​ប្រសាសន៍​ដែរថា ក្រុមហ៊ុន​រុស្ស៊ី និងក្រុមហ៊ុន​វៀតណាម កំពុង​សហការ​គ្នាបាន​យ៉ាង​មាន​ប្រសិទ្ធភាព ហើយបន្ត​បង្កើត គម្រោង​វិនិយោគ​លើថាមពល​រួមគ្នា ក្នុងប្រទេស​រុស្ស៊ី ប្រទេស​វៀតណាម និងប្រទេស​ដទៃ ថែមទៀតផង។

រដ្ឋមន្រ្តីក្រ​សួងការ​បរទេស​វៀតណាម បានបញ្ជាក់​ដែរថា បច្ចុប្បន្ន ក្រុមហ៊ុន​រុស្ស៊ី កំពុងវិ​និយោគ​ជាង ១០០គម្រោង ក្នុង​ប្រទេស​វៀតណាម ដែលមាន​តម្លៃជិត ១ពាន់​លាន​ដុល្លារ​អាមេរិក ភាគច្រើន​ក្នុងការ​រុករក និងទាញ​យក​ប្រេង ហ្គាស។

គួរជម្រាប​ដែរថា ប្រទេសវៀតណាម ជាប្រទេស​ដែលទិញ​ស្រូវ​សាលី ធំជាង​គេទី ៤ របស់​ប្រទេស​រុស្ស៊ី បន្ទាប់ពី​ប្រទេស​អេហ្ស៊ីប ប្រទេសទួរគី និងបង់ក្លាដេស ហើយគិត​ត្រឹមខែ​កក្កដា មក​ទល់ខែ​វិច្ឆិកានេះ ប្រទេស​ក្នុងអាស៊ី​អាគ្នេយ៍នេះ បាននាំ​ចូលស្រូវ​សាលី​ពីប្រទេស​រុស្ស៊ី ចំនួនជាង ១លាន​តោន​ហើយ៕

None



អត្ថបទបន្ទាប់


ប្រធានក្រុមធនាគារពិភពលោក ប្រកាសលាលែងពីតំណែង

លោក ជីម យ៉ុង គីម ប្រធានក្រុមនៃធនាគារពិភពលោក កាលពីថ្ងៃចន្ទ ម្សិលមិញនេះ បានប្រកាសថា ខ្លួននឹងចុះចេញពីតំណែង ជាប្រធានក្រុមនៃធនាគារពិភពលោកន…

ម្ចាស់កសិដ្ឋានគោទឹកដោះ Momo ៖ ខ្ញុំមិនដេកចាំឱកាសទេ តែខ្ញុំបង្កើតវាដោយខ្លួនឯង

នៅពេលដែលនិយាយដល់ការធ្វើអាជីវកម្ម ឬមុខជំនួញអ្វីមួយ មនុស្សភាគច្រើនតែគិតដល់ «ឱកាស» ក្នុងការចាប់ផ្ដើម ដោយអ្នកខ្លះ មានគំនិតអាជីវកម្ម មានដើម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ